ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ការប្រកួតកីឡាហែលទឹក ពានរង្វាន់សម្ដេចក្រឡាហោមស ខេង សាធារណការណ៍ ដេញពីក្រោយមហាផ្ទៃ

ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹក ដណ្ដើមពានរង្វាន សម្ដេចក្រឡាហោមស ខេងលើកទី៦ ឆ្នាំ២០១៩ បានធ្វើឡើងនៅនាមជ្ឈមណ្ឌលហែលទឹក ពហុកីឡដ្ឋានមរតកតេជោ ក្រោមការ ឧបត្ថម្ភទាំងស្រុង ដោយសម្ដេចក្រឡាហោមស ខេង ក្រុមកីឡាក្រសួងសាធារណការណ៍ ដេញតាមពីក្រោយ ក្រសួងមហាផ្ទៃ ។

លោក ហែម គីរី អគ្គលេខាធិការ​​ សហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា មានកីឡាករ-កីឡាការិនីចូលរួម ចំនួន៧០នាក់ ដែលក្នុងនោះកីឡាការិនី១៩នាក់ និង កីឡាករជនពិការ មកពីគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ចំនួន៩នាក់ មកពី៩សមាគម-ក្លិប។

វិញ្ញាសាដែលដាក់ឲ្យប្រកួត មានចំនួន១៥ គឺជនពិការមួយវិញ្ញាសា កុមារអាយុក្រោម១៣ឆ្នាំ មានកុមារា២វិញ្ញាសា និងកុមារី២វិញ្ញាសា ហើយយុវជន អាយុក្រោម១៨ឆ្នាំ មានបុរស២វិញ្ញាសា នារី២វិញ្ញាសា និង កីឡាជំនាញគឺបុរស៤ វិញ្ញាសា និង នារី២វិញ្ញាសា ។

ចំពោះលទ្ធផល នៃការប្រកួតក្រសួងមហាផ្ទៃ នៅតែដណ្ដើមបាន មេដាយនាំមុខគេ ដដែលគឺដណ្ដើមបាន មេដាយមាសចំនួន៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ចំណែកក្រសួងសាធារណការណ៍ ដែលដេញតាមពីក្រោយនោះ បានមេដាយមាស៤គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង ។

សាលាខេមវីដ បានមេដាយមាស ២គ្រឿង និងប្រាក់២គ្រឿង  ក្រសួងពត៌មានបានមេដាយមាស ២គ្រឿង ប្រាក់១គ្រឿង សំរិទ្ធ១គ្រឿង ។ ជនពិការមកពីគណៈកម្មាធិការជាតិ ប៉ារ៉ា ឡាំពិកកម្ពុជា បានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកបានអះអាងថា  លោកនឹងរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានមុថ្ងៃចូលឆ្នាំ ជារៀងរាល់ឆ្នាំ ។ សូបបញ្ជាក់ថាសម្រាប់មេដាយមាស បានទទួលរង្វាន អមមេដាយ ចំនួន៣០០.០០០រៀល មេដាយប្រាក់២០០.០០០រៀល និងមេដាយសំរិទ្ធ បាន១០០.០០០រៀល ។ ចំពោះអ្នកដែលមិន បានចំណាត់ថ្នាក់ បានរង្វាន់លួងចិត្តម្នាក់ៗ ២០.០០០រៀលដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top