ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅហាត់នៅថៃ រយៈពេលខ្លី

ភ្នំពេញ៖សហព័ន្ធប្រដាល់ សាកលកម្ពុជាត្រៀមបញ្ចូន កីឡាករ-កីឡាការិនីរបស់ ខ្លួនចំនួន៧រូប ទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសថៃ ដោយការចេញទៅហ្វឹកហាត់នេះ គឺសហព័ន្ធជាអ្នកចំណាយ ដោយខ្លួនឯង និងដោយការជួយខ្លះពី សហព័ន្ធប្រដាល់សាកលរបស់ថៃ ។ 

តាមការគ្រោងទុកការទៅហ្វឹកហាត់នេះ គឺចាប់ពីថ្ងៃទី១៦ដល់២៧ ខែមេសា ឆ្នាំ២០១៩ អមដោយគ្រូបង្វឹក ២រូប គឺលោក វ៉ែន សុផល ដែលជាគ្រូជម្រើសជាតិ និងគ្រូជនជាតិ គុយបាគឺលោកRolando Castellano Rodriquezដែលជាគ្រូបង្វឹកអម ជម្រើសជាតិ ។ លោក វ៉ែន សុផល បានឲ្យដឹងថាក្នុងចំណោមអ្នកប្រដាល់ សាកលទាំង៧រូបដែលត្រូវចេញ ទៅហាត់នោះ មានកីឡាការិនីចំនួន២រូប គឺកីឡាការិនីវី ស្រីខួច ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និង កីឡាការិនីនូវ ស្រីពៅទម្ងន់ ៥១គីឡូក្រាម ។

ចំពោះកីឡាករទាំង៥រូបវិញនោះ មានសៅ រង្សីទម្ងន់៤៩គីឡូក្រាម ណាត សៀកនិនទម្ងន់៥៦គីឡូក្រាម បាន ណុន ទម្ងន់៦០គីឡូក្រាម យ៉ុន ដារ័ត្ន ទម្ងន់៦៤គីឡូក្រាម និង អ្នកប្រដាល់វី សុភ័ស្សទម្ងន់៦៩គីឡូក្រាម ។ គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំស៊ីហ្គេម ហើយមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ នោះសហព័ន្ធ ត្រៀមចូលរួមការប្រកួតច្រើនហេតុនេះ ព្រឹត្តិការណ៍ក្រៅប្រទេសនានា កម្ពុជាត្រូវតែចូលរួម ដើម្បីឲ្យមានការប្រកួត ច្រើនព្រោះនៅក្នុងស្រុកមិនមានការប្រកួត ប្រដាល់សាកលច្រើន ដូចប្រដាល់គុនខ្មែរ ឡើយ ។

បណ្ដាទូរទស្សន៍នានា និងក្រុមហ៊ុនឧបត្ថម្ភនានាគេមិនត្រូវ ការដាក់ប្រដាល់ សាកលទៅក្នុង កម្មវិធីប្រកួតរបស់ គេឡើយហេតុនេះសហព័ន្ធត្រូវតែតស៊ូ ដោយខ្លួនឯង ។ គោលដៅធំរបស់ សហព័ន្ធ គឺមេដាយនៅក្នុង ការប្រកួតកីឡា ស៊ីហ្គេមហេតុនេះត្រូវតែផ្ដល់ឱកាស ឲ្យពួកគេបានសាកល្បងសមត្ថភាព នៅក្រៅប្រទេសឲ្យបានច្រើន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន ឌីប៊ី សេនឃើរ បើកសម្ពោធការិយាល័យថ្មី - 24/04/2019 11:33
  • ប្រាសាក់ ចូលរួមផ្សព្វផ្សាយ «ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ‍ នៅកម្... - 24/04/2019 11:30
  • ក្រុមហ៊ុន Tesla ចុះស៊ើបអង្កេត ឧប្បត្តិហេតុនៃ កន្លែងរថយន្តចត... - 24/04/2019 11:29
  • NICE ចង់បាន Giroud ខណៈដែលមិនមាន ប្រកួតច្រើនឡើយ នៅអង់គ្លេស សម... - 24/04/2019 11:27
  • ផ្នូរម៉េជីតដ៏ធំសម័យ កាលថ្មកែវ មានអាយុកាលរហូត ដល់ ១០ជំនាន់ នៃ... - 24/04/2019 11:24
  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • Please wait 8  seconds, if skip Close

    Top