ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តេក្វាន់ដូ ITF ធ្វើតេស្តជ្រើសរើស កីឡាជម្រើសជាតិ និងតម្លើង ខ្សែក្រវាត់

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានចំណាយពេលមួយ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ដើម្បីធ្វើតេស្តជ្រើសរើស កីឡាករ-កីឡាការិនីជម្រើសជាតិ និងតម្លើងខ្សែក្រវាត់ដល់កីឡាករ គ្រូបង្វឹក និងអតីតកីឡាករតេក្វាន់ដូITF ។

ការធ្វើតេស្តនេះស្ថិតក្រោមការត្រួតពិនិត្យ របស់លោក កែវ រ៉េមី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ចំពោះការធ្វើតេស្តនេះ ដែរក៏ស្ថិតក្រោមការផ្ដល់ ពិន្ទុយ៉ាងតឹងតែងពីលោកគ្រូធំ ជនជាតិកូ រ៉េខាងជើងគឺលោកគ្រូRe Chol Nam(Master Re Chol Nam) លោកប៊ួន ហ៊ីងសុធីយ៉ា និងលោកហ៊ឹម រីដា ។

ក្នុងឳកាសនោះមានកីឡាករ-កីឡាការិនីចំនួន ៣០រូបបានចូលរួមប្រឡង ឡើងខ្សែក្រវាត់ ក្នុងនោះមានការប្រឡងពីខ្សែក្រវាត់ ក្រហមឡើងខ្មៅ ពីខ្មៅ១ដាន់ឡើង២ដាន់ ពី២ដាន់ឡើង៣ដាន់ ពី៣ដាន់ ឡើង៤ដាន់ និងពី៤ដាន់ឡើង៥ដាន់ រីឯការចូលរួមធ្វើតេស្តដើម្បី ប្រជែងយកកកៅអីជម្រើសជាតិ ដែលមាន៩កៅអីនោះ គឺបើកទូលាយទាំងកីឡាករចាស់ និងថ្មី និងការធ្វើតេស្តនោះមាន ការប្រឡងមេគុន ការប្រកួតវិញ្ញាសាប្រយុទ្ធ និងការធ្វើតេស្តកម្លាំង ។

លោ កែវ រ៉េមី មានប្រសាសន៍ថា បានជាលោកបើកទូលាយឲ្យ កីឡាករចាស់ ដែលធ្លាប់ជាប់ជម្រើសជាតិ និង កីឡាករថ្មីនោះគឺជាការផ្ដល់ឱកាសឲ្យកីឡាករថ្មីៗ ពិសេសធ្វើឲ្យ កីឡាករ-កីឡាការិនីចាស់ៗ កុំឲ្យកើតមានជម្ងឺតួឯករហូតលែងហាត់ ឬ ខ្ជីរខ្ជារ ក្នុងការហាត់ ។ លទ្ធផលនៃការធ្វើតេស្ត និង ប្រឡងតម្លើងខ្សែក្រវាត់ មិនត្រូវបានប្រកាសភ្លាមៗនោះទេ ព្រោះលោកគ្រូធំ ReChol Nam ត្រូវយកទៅត្រួតពិនិត្យឲ្យបានច្បាស់លាស់ ។ 

ទោះជាយ៉ាងណាក៏លោក កែវ រ៉េមីបានបន្ទោសភ្លាមៗ ចំកីឡាករ-កីឡាការិនីទាំងខ្សែក្រវាត់ពណ៌ ទាំងខ្សែក្រវាត់ខ្មៅហាក់ដូចជា មានការស្រុតចុះទាំងកម្លាំងទាំង បច្ចេកទេសលោកបានទាមទារឲ្យកីឡាករ-កីឡាការិនី ទាំងអស់ត្រូវតឬពង្រឹងខ្លួនឡើងវិញ ទាំងកម្លាំង និង បច្ចេកទេស៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​កីឡាករ​កូន​កាត់​ ជាង​ពាក់កណ្... - 27/03/2019 07:31
  • មក​ស្គាល់​មុខ​ កីឡាករ​ដែល​ បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ UEFA ច... - 27/03/2019 07:26
  • Please wait 8  seconds, if skip Close

    Top