ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោកវ៉ាត់ ចំរើន៖ ឆ្នោតកីឡាជាតិ ធ្វើសកម្មភាព ដើម្បីរកកម្រៃមួយផ្នែកធំ ដើម្បីជួយដល់អត្តពលិកកម្ពុជា

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់ថា  ឆ្នោតកីឡាជាតិនេះ ធ្វើសកម្មភាព ដើម្បីរកកម្រៃដែលមួយផ្នែកធំ ដើម្បីជួយដល់កីឡាករ-កីឡាការិនីកម្ពុជា ពេលចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍នានា នៅក្រៅប្រទេស និង ផ្ដល់ជារង្វាន់ លើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីកម្ពុជា ជួយដណ្ដើម បានមេដាយ ។

លោក អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តថា ត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ហេតុនេះឆ្នោតនេះ កាន់តែមានតួនាទីសំខាន់ ក្នុងការស្វែងរកថវិកា ដើម្បីគាំទ្រដល់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ឆ្នោតនេះកើតឡើង ដោយការសហការគ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយផ្នែកឯកជន ហើយសព្វថ្ងៃចំណូល ដែលបានមកពីឆ្នោតនេះ មិនទាន់ឆ្លើយតបបានតាមតម្រូវការនោះទេ ហេតុនេះយើងត្រូវតែ ពង្រីកវិសាល ភាពដើម្បីធ្វើអាជីវកម្ម ។

ពីពេលនេះទៅឆ្នាំ២០២៣ នឹងទទួលបានការគាំទ្រច្រើន ដូច្នោះពេលនោះកីឡាករ -កីឡាការិនីកម្ពុជា នឹងបាន ទទួលផលប្រយោជន៍ ពីឆ្នោតកីឡាជាតិនេះ កាន់តែច្រើនជាមិនខាន ។

លោក ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា យើងត្រូវខិតខំប្រឹងប្រែង ពីឆ្នាំ២០១៩ ទៅឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយរៀបចំយុទ្ធសាស្ដ្រថ្មី ព្រោះថា ឆ្នោតកីឡាជាតិ មិនទាន់រកប្រាក់ចំណេញ បាននៅឡើយ ដោយសារចំណូល នាពេលបច្ចុប្បន្ននេះ បានត្រឹមតែទប់ទល់ និងការចំណាយប៉ុណ្ណោះ ។យុទ្ធសាស្ដ្រថ្មីនេះ គឺអាចប្រជែងជាមួយឆ្នោតផ្សេងៗ ព្រោះឆ្នោតកីឡាជាតិ មានការគាំទ្រ យ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាល ។ដូចនេះយើងខិតខំ ពង្រីកយុទ្ធសាស្ដ្រថ្មី  គឺជម្រុញការបើកសាខាថ្មី នៅតាមបណ្ដាខេត្ត ឲ្យបានច្រើន ។ តាមរយៈទីតាំង ដ៏ល្អរបស់សាខា ដែលទើបបើកថ្មីនេះនឹងជំរុញ ការលក់នៅខេត្តកំពង់ឆ្នាំងនេះ ទទួលបានលទ្ធល្អ។

ក្រុមហ៊ុនឆ្នោតកីឡាជាតិ ក្រោមកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីរក បា្រក់ ចំណេញជួយគាំទ្រ ដល់វិស័យកីឡា នោះ បានបើកសាខាថ្មី១ទៀត នៅខេត្តកំពង់ឆ្នាំង និងបានសម្ពោធ បើកស្នាក់ការរបស់ខ្លួន ជាផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែមិនានេះ ដោយមានចូលរួមពី លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក វ៉ាត់ចំរើន អគ្គលេខា គណៈកម្មាធីការជាតិអូឡាំពិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គិលនៃក្រុមហ៊ុន ឆ្នោតកីឡាជាតិផងដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សឹង​មិន​ជឿ! Land Rover ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​​ ដែល​លួច​ចម... - 27/03/2019 09:46
  • ត្រឹមមួយខែដាច់ភ្លើង ២ដង ប្រជាជន វេណេហ្ស៊ុយអេឡា បង្ហាញការ ខឹង... - 27/03/2019 09:42
  • ក្រុមបាល់ទះបុរស អូទ្រីសឈ្នះ ជើងឯកបាល់ ការប្រកួតទះឆ្នេរខ្សាច់... - 27/03/2019 09:39
  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • Please wait 8  seconds, if skip Close

    Top