ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ពិធីបុណ្យទន្លេ លើកទី៥ បានចាប់ផ្ដើមហើយ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ពិធីបុណ្យទន្លេ បានចាប់ផ្ដើមហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នា២០១៩ នេះនាខេត្តកំពង់ឆ្នាំង ខណៈដែល​គណៈកម្មាធិការជាតិ​ អូឡាំពិកកម្ពុជា បានរៀបចំ ពិធីក្រុងពាលី តមប្រពៃណី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី កាលពីរសៀលថ្ងៃទី ១៤មីនា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រៅពីកម្មវិធីសិល្បៈ ដែលមានអ្នកចម្រៀងល្បីៗ ចូលរួមនោះ ក៏មានព្រឹត្តិការណ៍កីឡាជាច្រើន ពិសេសគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍កីឡាបែបប្រពៃណី ដែលពាក់ព័ន្ធ ជាមួយនឹងខេត្តកំពង់ឆ្នាំង និង ប្រភេទកីឡាប្រពៃណី របស់ខេត្តនេះតែម្ដង ។

លោកបានបន្តថា កីឡាប្រមាណជាង១២ប្រភេទ ត្រូវបានដាក់ ទៅក្នុងកម្មវិធីបុណ្យសមុទ្រ ចំពោះកីឡាប្រពៃណីរ បស់ខេត្តកំពង់ឆ្នាំង គឺចំបាប់បូរាណ គ្រូចំបាប់បូរាណធំៗ គឺនៅខេត្តកំពង់ឆ្នាំង ពួកគាត់បានបន្តប្រពៃណី ចំបាប់បូរាណនេះដល់កូនដល់ ចៅរបស់គាត់ ហេតុនេះទើបគណៈកម្មការ បុណ្យទន្លេរៀបចំឲ្យមាន ការប្រកួតចំបាប់បូរាណនោះ ។

ប្រភេទកីឡាបាល់ទាត់ក៏ពេញនិយម នៅខេត្តកំពង់ឆ្នាំងដែរ ហើយស្រុកនីមួយៗ សុទ្ធតែមានក្រុមបាល់ទាត់ មិនតែប៉ុណ្ណោះ នៅមានការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ ថ្នាក់ស្រុកទៀតផង ។ កីឡាប្រណាំងទូក ក៏ពេញនិយមនៅខេត្ត កំពង់ឆ្នាំងដែរ តែក្នុងពិធីបុណ្យទន្លេឆ្នាំនេះ កីឡាប្រណាំងទូក មានទូកមកពីខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង កណ្ដាលមកចូលរួមដែរ ។

ក្រៅពីនេះ មានការប្រកួតប្រដាល់គុនខ្មែរ រយៈពេល២ថ្ងៃ ការប្រកួតទាញព្រ័ត្រ ការប្រកួតបាល់ទះ ការប្រកួតកីឡាវាយសី ការរត់កំសាន្ដចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដែលពេលនេះមានអ្នកចូលរួមរត់ ចំនួនជាង២.០០០ នាក់ និងកីឡាជិះកង់កម្សាន្ដ ដែលមានអ្នកចូលរួមជិះ ជាង៥០០នាក់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប្រាសាក់ ស្វាគមន៍ការវិលវិញ របស់អតីតបុគ្គលិករបស់ខ្លួន ជាមួយកា... - 26/06/2019 09:12
  • Spurs កំពុងទាក់ភ្នែកជាមួយ កីឡាករឈុតក្រោម២១ឆ្នាំ របស់ដាណឺម៉ាក... - 26/06/2019 08:40
  • ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត... - 26/06/2019 08:39
  • ទើបរៀបការ ក្នុងវ័យ ៤៤ Lin Chi Ling ថាចង់បាន កូនភ្លោះ - 26/06/2019 08:17
  • ក្តៅៗ! អាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីដល់អ៊ីរ៉ង់ រួមទាំងការ... - 26/06/2019 08:15
  • Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់ ​បាន​ឈ្នះ​... - 26/06/2019 08:13
  • Chelsea ទទួល​បាន​ភ្លើងខៀវក្នុង ​ការ​​ចរចា​គ្នា​ ជាមួយ​ Lampa... - 26/06/2019 08:12
  • PSG លួង Man United ឲ្យទិញ Neymar ព្រោះចង់បាន Pogba - 25/06/2019 19:26
  • រដ្ឋតិកសាស នឹងបញ្ជូន កងទ័ពការពារជាតិ ១ពាន់នាក់បន្ថែម ទៅព្រំដ... - 25/06/2019 19:22
  • នៅតំបន់ឈូងសមុទ្រ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ធ្វើការចរចា ដើម្បីបន្... - 25/06/2019 15:32
  • Please wait 8  seconds, if skip Close

    Top