ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ សង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់កូននាគខ្មៅ ឃុន ឌីម៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យជួបប្រកួត ជាមួយអ្នកប្រដាល់ថៃ Sri Sorach ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម រីឯអ្នកប្រដាល់ នី សុភី ក្លិបសាលវ័ន្តកីឡាសាកកណ្ដាប់ដៃគ្នានឹងអ្នកប្រដាល់ថៃ Manav Thongក្នុងទម្ងន់៦៩គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លើសង្វៀនBoostrong Fighter On Fireរបស់ SEATV។

លោក ញាណ សុធី អ្នកផ្គូផ្គងប្រចាំSEA-TV ឲ្យដឹងថា អ្នកប្រដាល់ថៃ Sri Sorach នេះ មានស្នៀតប្រដាល់ល្អ និងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ និងប្រកួតចំនួន៧៨លើក ឈ្នះ៦៣លើក និង ចាញ់១៥លើក មិនដែលស្មើ ។ Sri Sorach ជួបជាមួយ ឃុន ឌីម៉ា ក៏ប្រហែលជាមិនស្រួលខ្លួនប៉ុន្មានដែរ ដោយសារ ឌីម៉ា មានផ្លែល្អ កណ្ដាប់ដៃខ្លាំង និងសន្ទុះជើងទាត់ខ្លាំង ហើយក៏មានស្នៀតជង្គង់កែងល្អ និងកម្រិតសមត្ថភាពខ្លាំង Sri Sorach ពុំអាចជាឧបសគ្គសម្រាប់ ឌីម៉ា នោះឡើយ។ ឃុន ឌីម៉ា ប្រកួត ១០៥លើក គេវាយឈ្នះ៩១លើក ចាញ់១២លើក និងស្មើ០២លើ

ចំណែកឯអ្នកប្រដាល់ នី សុភី ក្លិបសាលវ័ន្តកីឡាសាកកណ្ដាប់ដៃគ្នានឹងអ្នកប្រដាល់ថៃ Manav Thongក្នុងទម្ងន់៦៩គីឡូ ក្រាម។ អ្នកប្រដាល់ថៃរូបនេះវាយរាងកាច និងខ្លាំងគួរសមដែរ។ នី សុភី ជាអ្នកប្រដាល់ដែលមានចិត្តប្រដាល់ ធំ ហ៊ាន វាយប្ដូរជាមួយគូប្រកួតដោយមិនញញើតនោះឡើយ ដើម្បីប្ដូរយកជ័យជម្នះនៅពេលដែល ស្ថានភាពប្រកួតរបស់ គេមាន សភាពចាញ់ប្រៀបគូប្រកួត គឺគេប្ដូរហើយ។

ចំពោះ Manav Thong ប្រកួត៨៥លើក ឈ្នះ៧៣លើក ចាញ់១២លើក និងមិនដែលស្មើ  និងនី សុភី ប្រកួត១៥៨លើក ឈ្នះ១២០លើក ចាញ់២៨លើក ស្មើ១០លើក។

អ្នកប្រដាល់ជើងខ្លាំង  អ៊ុង វិរះ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រកួតអ្នកប្រដាល់ ប្រេស៊ីល Jean Carlos ដោយប្រកួត គ្នាក្នុង ទម្ងន់៨៥គីឡូក្រាម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top