ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សហព័ន្ធ ប្រដាល់គុនខ្មែររៀបចំ សេណារីយោ ការងារឆ្នាំថ្មី និងពង្រឹងការ ប្រមូលផ្ដុំកីឡាថ្នាល

ភ្នំពេញ៖ សមាជិកប្រតិបត្ត សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំការប្រជុំពិសេស មួយនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ការិយា ល័យរបស់ខ្លួន ដើម្បីប្រមូលគំនិតពង្រឹងគុណភាពការងារ គុណភាពកីឡាករ គុណភាពនៃការប្រកួត មន្ត្រីបច្ចេក ទេសពិសេសការប្រមូលផ្ដុំកីឡាថ្នាល ។

ជាមួយនឹងការប្រគលលិខិតតែងតាំងជាផ្លូវការដល់លោក ហេង សុឃន ជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ។ នោះសហព័ន្ធបានបែងចែកការងារដល់អនុប្រធានទាំង៣របស់សហព័ន្ធដែលក្នុងនោះលោកឧត្តមសេនីយ៍ វ៉ា ស៊ិនភិរម្យ ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាវិន័យ និង ជាប្រធានអនុគណៈកម្មការវិន័យ  លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ទទួល បច្ចេកទេស និង ជាប្រធានអនុគណៈកម្មការសង្គ្រោះ ។លោក ហេង សុឃន ទទួលបន្ទុកឃោសនា ផ្សព្វផ្សាយ ពត៌មាន និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះសហព័ន្ធបានបង្កើតអនុគណៈកម្មការមួយចំនួនដើម្បីជាជំនួយក្នុង កិច្ចការងារដូចជា អគ្គលេខាធិការដ្ឋាន ដែលមានសមាជិក១០រូបនោះមានលោក ម៉ិល កាដូ ដែលជាអគ្គលេខាធិការសហព័ន្ធជាប្រធាន ។ អនុគណៈ កម្មកាវិន័យ មានសមាជិក៣រូបនោះមានលោកឯម ហៀងជាប្រធាន ។

អនុគណៈកម្មការបច្ចេកទេសចំនួន៩រូបមានលោកមាស សុខគ្រី ជាប្រធានអនុគណៈកម្មការគ្រូបង្វឹក មាន លោកទេស សូរ ជាប្រធាន ។ អនុគណៈកម្មការស្រាវជ្រាវ អភិរក្ស និងឃោសនាផ្សព្វផ្សាយដែលមាន សមាជិក៩រូបនោះមានលោក ឧត្តម សេនីយ៍រាជ សុផែនជាប្រធាន ។ អនុគណៈកម្មការហិរញ្ញវត្ថុដែលមានសមាជិក៤រូបនោះមាន អ្នកស្រី ប៉ឹង សំអាង ជាប្រធាន និងអនុគណៈកម្មការសង្គ្រោះដែលមានសមាជិក៣រូបនោះមានលោកគ្រូពេទ្យ ជឹម ផល្លា ជាប្រធាន ។

អង្គប្រជុំបានឯកភាពគ្នាលើការប្រមូលផ្ដុំកីឡាករថ្នាលដោយនៅក្នុងការជ្រើសរើសនោះ ត្រូវអញ្ជើញអាណាព្យាបាល របស់ ពួកគេមកជាមួយដើម្បីស្វែងរកការឯកភាពពីពួកគាត់ក្នុងការឲ្យកូនៗរបស់ពួកគាត់មកហ្វឹកហាត់រៀងរាល់ឆ្នាំ ។

កីឡាករថ្នាល់សុទ្ធតែមានអាយុក្រោម១៨ឆ្នាំហើយពួកគេកំពុងតែស្ថិតក្នុងបន្ទុករបស់អាណាព្យាបាលហេតុ នេះត្រូវតែមាន ការ យល់ព្រមពីអាណាព្យាបាល ។ជាគ្នានេះក៏ត្រូវមានការឯកភាពពីគ្រូបង្វឹក និង ក្លិបរបស់ពួកគេដែល កំពុងហ្វឹកហាត់ ទៀតផង ។

ម៉្យាងវិញទៀតកីឡាករថ្នាលមិនអាចឆ្នាំមនុស្សផ្សេង ហើយឆ្នាំក្រោយមនុស្សផ្សេងនោះទេ ព្រោះជាកីឡាករត្រៀម សម្រាប់ ឆ្នាំ២០២៣ ចំពោះកីឡាជម្រើសជាតិគឺជារឿងផ្សេងគឺនរណាដណ្ដើម បានចំណាត់ថ្នាក់ក្នុងការ ប្រកួតជើង ឯកជាតិអ្នកនោះ ត្រូវជាប់ជាជម្រើសជាតិ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top