ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សៀមរាប FC “A” លើកពាន ខណៈ សៀមរាបFC ឈ្នះត្រឹមជើងឯករង នៃពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំមណ្ឌលសៀមរាប

សៀមរាប៖ ព្រឹត្តិការណ៍ការប្រកួត​ នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បន្តបានរកឃើញជើង ខ្លាំង១២ក្រុមបន្ថែមទៀត ខណៈក្រុមសៀមរាប FC “A” គ្រងជើងឯក ប្រចាំមណ្ឌលក្រុងសៀមរាប នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅនៅមណ្ឌលទី៦ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួត ១១៨ក្រុម។

ការគ្រងតំណែងជើងឯក ប្រចាំមណ្ឌលក្រុងសៀមរាប របស់ក្រុម សៀមរាបFC“A” លើកនេះ ក្រោយយកឈ្នះក្រុមសៀមរាប FC លទ្ធផល ៣ទល់១ ចំណែកក្រុម Fratello FC “អាជ្ញាធរអប្សរា” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះ ក្រុមវត្តស្វាយ United ក្នុងលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

ចំពោះ៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះរួមមាន ក្រុមគិរីដងរែក ក្រុមគិរីដងរែក FC “B” ក្រុមយុវជនសៀមរាប ក្រុមក្លិបបាល់ទាត់ដំរី “A” ក្រុម The Brother “A” ក្រុម The Brother FC ក្រុម Fleep Step “B” និងក្រុម Freedom FC ។ សម្រាប់រង្វាន់ក្រុមជើងឯក មណ្ឌលក្រុងសៀមរាប គឺក្រុមសៀមរាប FC “A” ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម សៀមរាប FC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Fratello FC “អាជ្ញាធរអប្សរា” ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើ វត្តស្វាយUnited ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែកក្រុងសៀមរាប ដែលជាមណ្ឌលទី៦នេះ គណៈកម្មាធិការរៀបចំ ការប្រកួតយក១២ក្រុម រួមមានក្រុមទៅចូលរួម ការប្រកួត វគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមាន ឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ ពិភពលោក កីឡាករបាល់ទាត់ Ronaldinho។ ជាមួយការប្រគំតន្ត្រី ដ៏អស្ចារ្យនោះ នាពេលរាត្រីដោយមានការចូលរួម ពីសំណាក់កំពូលតារាចម្រៀងល្បីៗ ជាច្រើនរូប ក្នុងប្រទេសកម្ពុជារួមមាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោកនីកូ លោក នី រតនា លោក Step និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់ បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រ នៅក្រុងសៀមរាប សប្បាយរីករាយ និងរាំកម្សាន្ត ទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយគ្រប់គ្នា ពេញខាងមុខឆាកតន្រ្តី។ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយម ដែលមានទស្សនិកជន នៅខេត្តសៀមរាប ចូលរួមទស្សនារាប់ពាន់នាក់។


ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top