ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ណាហ្គាវើល ដ៍បេះដូងសប្បុរស រៀបចំការប្រកួតបាល់ទាត់ លើកដំបូងជាមួយ យុវជនប្រមាណ ៦០០ នាក់

កំពង់ស្ពឺ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានយុវជនប្រមាណ ៦០០ នាក់ក្នុងខេត្តកំពង់ស្ពឺ បានចូលរួម ក្នុងការប្រកួតបាល់ទាត់​ ខ្នាតតួចអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំ ដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស”។បន្ទាប់ពីការប្រកួត ៤ ថ្ងៃ យើងបានរកឃើញក្រុមឈ្នះចំនួន ៦ ក្រុមដែលពួកគេទទួលបានពានរង្វាន់ និងមេដាយ នៅក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃនេះ ដែលមានការចូលរួម ពីសំណាក់មន្ត្រីសហគមន៍ មន្ត្រីកីឡា គណៈគ្រប់គ្រង របស់ណាហ្គាវើលដ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺដែលជាគំនិតផ្តួចផ្តើមរយៈពេល ២ ឆ្នាំរបស់ណាហ្គាវើល ដ៍បេះដូងសប្បុរស សហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល កីឡាករ-កីឡាការិនី បាល់ទាត់ជំនាន់ក្រោយ នៅតាមសហគមន៍។ ក្នុងខែវិច្ឆិកាកាលពីឆ្នាំមុន គ្រូកីឡា ១២០នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ៩៤ ក្នុងខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល បច្ចេកទេស បង្ហាត់កីឡាបាល់ទាត់ អាជីពដែលផ្តល់ដោយក្លឹបបាល់ទាត់ ណាហ្គាវើលដ៍ ដែលជាជើងឯកមិត្តហ្វូនខេមបូឌាន លីគឆ្នាំ ២០១៨។

បន្ទាប់ពីការហ្វឹកហាត់រយៈពេល ២ ខែ មានក្រុមសរុប ២៨ ក្រុម (ក្រុមកុមារាមាន ១៩ ក្រុម និងកុមារីមាន ៩ ក្រុម) បានចូលរួមក្នុងការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម ១៨ ឆ្នាំដែលធ្វើឡើងនៅទីលាននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺពីថ្ងៃទី ២៨ ដល់ ៣១ ខែមករា។ ក្នុងប្រភេទកុមារា ៖ ជើងឯក បានទៅលើវិទ្យាល័យកំពង់ស្ពឺ លេខ ២ បានទៅលើវិទ្យាល័យហ៊ុន សែន ភ្នំស្រួច និងលេខ ៣ បានទៅលើវិទ្យាល័យវាលពង់។ ចំណែកប្រភេទកុមារី ៖ ជើងឯក បានទៅលើវិទ្យាល័យអន្លង់ជ្រៃ លេខ ២ បានទៅលើវិទ្យាល័យឱរ៉ាល់ និងលេខ ៣ បានទៅលើវិទ្យាល័យវាលពង់។

នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ការអភិវឌ្ឍវិស័យកីឡា គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ទាំង ៤ របស់ក្រុមការងារ សង្គមណាហ្គាវើល ដ៍បេះដូងសប្បុរស។ យើងមានគោលបំណងអភិវឌ្ឍ កម្មវិធីកីឡាសម្រាប់សហគមន៍ និងលើកទឹកចិត្ត ឲ្យយុវជនចូលរួម លេងកីឡាដើម្បីបង្កើន សាមគ្គីភាពជាក្រុម មិត្តភាព និងភាពជាអ្នកដឹកនាំ។ យើងក៏មានគោលបំណ ងអភិវឌ្ឍកីឡាករ-កីឡាការិនីបាល់ទាត់ដ៏មានសក្តានុពល និងជួយបង្កើនសមត្ថភាព ពួកគេដើម្បីឲ្យពួកគេមានទំនុកចិត្ត ជាងមុនក្នុងការប្រកួតក្នុងទីលាន និងក្រៅទីលានផងដែរ”។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “យើងគាំទ្រពេញទំហឹង ដល់គំនិតផ្តួចផ្តើម របស់ណាហ្គាវើលដ៍បេះដូង សប្បុរស ក្នុងការជួយធ្វើឲ្យ កីឡាបាល់ទាត់ នៅកម្ពុជាកាន់តែខ្លាំង។ ការបង្កើនគុណភាពនៃការបង្ហាត់នៅតាមសាលារៀន គឺជាវិធីដ៏មានប្រសិទ្ធភាព ក្នុងការបង្កើនជំនាញបាល់ទាត់ ក្នុងចំណោមកីឡាករវ័យក្មេង នៅតាមខេត្ត”។

លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីនេះ នឹងជួយបង្កើនស្តង់ដារ នៃការបង្ហាត់កីឡា នៅតាមសាលារៀន ទូទាំងខេត្តកំពង់ស្ពឺ និងបង្កើតឲ្យមានកីឡាករ-កីឡាការិនី ឆ្នើមជាច្រើន ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ យើងរីករាយដែលឃើញ ការអភិវឌ្ឍបែបនេះ”។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ដែលណាហ្គាវើលដ៍ និងអង្គភាពពាក់ព័ន្ធ រៀបចំកម្មវិធីដ៏ល្អនេះឡើង ក្នុងខេត្តរបស់យើង ដែលនឹងផ្តល់ផលប្រយោជន៍ ដល់សិស្សានុសិស្សអាយុ ១៤ ដល់ ១៨ ឆ្នាំប្រមាណ ១៨.៥០០ នាក់”។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការជាតិអប់រំយុវជន និងកីឡា ធម្មការសាសនា កិច្ចការវប្បធម៌ និងទេសចរណ៍ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញការគាំទ្រចំពោះកម្មវិធីអភិវឌ្ឍយុវជនរបស់ណាហ្គាវើលដ៍នៅក្នុងសុន្ទរកថានៃពិធីប្រគល់រង្វាន់ថា “រដ្ឋាភិបាល ប្តេជ្ញាអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ស្តង់ដារនៃការបង្ហាត់កីឡានៅតាមសាលារៀនដែលវានឹងអាចផលិតកីឡាករឆ្នើមសម្រាប់ក្លឹបក្នុងស្រុកក៏ដូចជាក្រុមជម្រើសជាតិ”។

គួរដឹងផងដែរថា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ កីឡាបាល់ទាត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ណាហ្គាវើលដ៍ បានសហការជាលក្ខណៈ យូរអង្វែងជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហើយនឹងបន្តផ្តល់រង្វាន់ ដល់អត្តពលិកកម្ពុជា ដែលទទួលបានជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍ កីឡាអន្តរជាតិធំៗ ដូចជាកីឡាទ្វីបអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍ ជាដើម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថតរឿងថ្មី... - 18/04/2019 19:41
  • WIPO៖ កំពូលក្រុមហ៊ុន បច្ចេកវិទ្យា ទំាង១០ដាក់ពាក្យ ប័ណ្ណប៉ាតង... - 18/04/2019 19:20
  • ទស្សនា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត ទាំង១០ នៅឆ្នាំ២០១៩ - 18/04/2019 16:15
  • ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 សេរ៊ីក្នុងក... - 18/04/2019 15:33
  • ការសិក្សា​មួយ​រកឃើ​ថា​មនុស្ស​ប្រុសពុក​មាត់​ស្រមូមមាន​មេរោគច្... - 18/04/2019 15:06
  • De Gea ជេរស្ដី​ខ្លួន​ឯង​ធ្វើ​បាន​មិន​ល្អ បំផ្លាញ​ក្ដី​ស្រមៃ​... - 18/04/2019 15:02
  • រូបថតយន្តហោះចារកម្ម U2 មិនត្រូវចាត់ចូលក្នុង ទសវត្សឆ្នាំ៥០ និ... - 18/04/2019 14:51
  • ទ្វីបអាស៊ី បោះជំហានដំបូង នៅលើផ្លូវឆ្ពើទៅកាន់ ការប្រកួត World... - 18/04/2019 13:38
  • BMW នឹងប្រមូលយានយន្ត ៣៦០,០០០គ្រឿង នៅចិនដោយសារបញ្ហា ពោងសុវត្ថ... - 18/04/2019 13:12
  • ក្រុមហ៊ុន​បុ​រី​ធំៗ​ជាច្រើន ​កំពុង​ចាប់អារម្មណ៍​​ វិនិយោគ​នៅ... - 18/04/2019 13:08
  • Please wait 8  seconds, if skip Close

    Top