ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

សហព័ន្ធប្រដាល់សាកលកម្ពុជា ចាប់ដៃជាមួយក្លិប ប្រដាល់ដ៏ធំមួយ របស់ជប៉ុន

ភ្នំពេញ៖សហព័ន្ធប្រដាល់សាកលកម្ពុជា ពេលនេះបានចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយ របស់ជប៉ុន គឺក្លិប Motohashi Boxing Gym នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់ សាកលកម្ពុជា និងលោក Motohashi Yukiharu ប្រធានក្លិបប្រដាល់ Motohash iBoxing Gym បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាផ្លូវការហើយនាទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

MOU នេះផ្តោតលើសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ ប្រដាល់សាកលកម្ពុជា និងក្លិបប្រដាល់សាកល Motohashi Boxing Gym ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោកYumi Susuki លេខាទី ១ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង សមាជិកប្រតិបត្តិរបស់សហព័ន្ធ ប្រដាល់សាកលកម្ពុជា ។ MOU ដែលមានតម្លៃរយៈពេល៥ឆ្នាំនេះកម្ពុជានឹងប្រើ វាដើម្បីពង្រីកសមត្ថភាព ប្រដាល់សាកលកម្ពុជារយៈ ពេលវែងគឺរហូតដល់ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ និងការបណ្ដុះបណ្ដាលគ្រូបង្វឹក ការបញ្ជូនអ្នកប្រដាល់ជប៉ុន មកប្រកួតសាកល្បងសមត្ថភាពជាមួយ អ្នកប្រដាល់កម្ពុជា ការផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅមក ។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានអះអាងថា សម្រាប់ស៊ីហ្គេមលើកទី៣០នាចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន សហព័ន្ធនឹងបញ្ជូន អ្នកប្រដាល់មួយចំនួន ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ហើយបន្ទាប់មកឲ្យពួកគេបន្តដំណើរទៅស៊ីហ្គេមតែម្ដង ។ នៅពេលរដូវប្រមូលផ្ដុំកីឡាជម្រើសជាតិ មកដល់សហព័ន្ធនឹងពិភាក្សា ជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡានិងក្រសួងអប់រំយុវជន និងកីឡាអំពីការបញ្ជូនពួកគេ ទៅហ្វឹកហាត់នៅជប៉ុន  ចំពោះសហព័ន្ធក៏គិតគូពីឆ្នាំ២០២១ និង ពិសេសឆ្នាំ២០២៣តែម្ដង ។

ជាមួយនឹងការចុះMOU នេះក្លិបប្រដាល់ Motohashi Boxing Gym បានផ្ដល់ប្រាក់ជាទ្រនាប់ដៃ សម្រាប់ជួសជុលអគារ ប្រដាល់ និង សង្វៀនប្រដាល់សាកលចំនួន ២.០០០ដុល្លាព្រមទាំងសម្ភារៈហ្វឹកហាត់ មួយចំនួនធំដល់សហព័ន្ធ ប្រដាល់សាកលកម្ពុជាទៀតផង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top