ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពានរង្វាន់ Toyota Junior Cup Cambodia Cup ២០១៨ នាថ្ងៃ២៧ មករា នៅស្តាតអូឡាំពិក

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួត រយៈពេល២ថ្ងៃកន្លងទៅនេះ គណៈកម្មការប្រកួតរបស់ GFA Soriya ជ្រើសរើសបាន ក្រុមបាល់ទាត់ជើងខ្លាំងវ័យក្មេងចំនួន១២ក្រុមជួបគ្នានៅលើកទីលានបាលទាត់នៃពហុកឡដ្ឋានជាតិ ដើម្បីប្រកួតប្រជែង ដណ្តើមពានរង្វាន់ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ជើងឯកតូយ៉ូតូកុមារកម្ពុជា២០១៨ (Toyota Junior Cup Cambodia Cup) ដែលប្រព្រឹត្តិនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩  នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅសាលសិស្សនិស្សិត ក្រុមការងារ ក្រុមហ៊ុន GFA Soriyaបានរៀបចំកម្មវិធីចាប់ឆ្នោតទាំង១២ក្រុមជាមួយលោកគ្រូតំណាងសាលាទំាង១២សាលាដែរ ។

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ជើងឯកតូយ៉ូតូកុមារកម្ពុជា២០១៨ (Toyota Junior Cup Cambodia Cup) រៀបចំដោយ ក្រុមហ៊ុន GFA Soriya ក្រោមការសហការជាមួយក្រុមហ៊ុន Toyota គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា  លោក តៃ សៃតុ នាយ កគ្រប់គ្រង GFA Soriya បានមានប្រសាសន៍ថា ការប្រកួតពានរង្វាន់ជើងឯកកុមារ នេះត្រូវបានបង្កើត ឡើងក្នុងគោល បំណង ជួយបង្កើនប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការ បណ្តុះ បណ្តាលកុមារ និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេអោយកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូក គាត់ សម្រេចគោល បំណងដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត។

លោកបានបន្តថា សូមឲ្យលោកគ្រូគ្រប់រូបត្រូវណែនាំកីឡាករឲ្យប្រកួតប្រកបដោយក្រមសីសធម៌ជាកីឡាករ និងត្រូវចេះ បង្ហាញ ក្តីស្រលាញ់គ្នាទៅវិញទៅមក សកម្មភាពទាំងនេះ គឺជាការបណ្តុះបណ្តាលស្មារតីពីកុមារ និងថ្នាលយុវជនទើប ល្អប្រសើរឡើង។

សម្រាប់សាលាទាំង១២ ចូលរួមមានសាលាបឋមសិក្សាឫស្សីកែវ  ទួលស្វាយព្រៃ ចតុមុខ  ព្រែកព្នៅ នរោត្តម  ទួលស្លែង សំពៅមាស, វេស្ទឡាញផ្សារតូច អន្តរទ្វីបអាមេរិកាំង  Janesana  International School Northline School និង AI Center៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top