ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សហព័ន្ធខ្មែរ កីឡាហែលទឹក បង្ហាញពីព្រឹត្តិការណ៍ ធំៗ ចំនួន៨របស់ខ្លួន ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញជាផ្លូវការនូវគម្រោង ការងារក្នុងស្រុករបស់ខ្លួន សម្រាប់ឆ្នាំ ២០១៩នេះដោយមាន ចំនួន៨ព្រឹត្តិការណ៍ នេះជាគោលបំណង ចម្បងយ៉ាងធំរបស់ សហព័ន្ធចាប់ផ្ដើមពីដើមខែកុម្ភៈតទៅ ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញថា ឆ្នាំនេះសហព័ន្ធបានរៀបចំ រួចរាល់ហើយនូវកម្មវិធីនានា ក្នុងស្រុក ព្រមទាំងរៀបចំរួចរាល់ដែរនូវគម្រោង សម្រាប់ចំណាយលើការងារ ទាំង៨ព្រឹត្តិការណ៍នេះ ។ 

ព្រឹត្តិការណ៍ការណ៍ទាំងនេះនឹងចាប់ផ្ដើម ពីដើមខែកុម្ភៈតទៅគឺថ្ងៃទី១ដល់ទី២កុម្ភៈសហព័ន្ធរៀបចំការ ប្រកួតដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែម ថុន ហើយការប្រកួតតាមលក្ខណៈបើកទូលាយ ហើយការប្រកួតនឹងធ្វើ នៅពហុកីឡដ្ឋានមរតកតេជោ ។

លោកបានបន្តថា ថ្ងៃទី២ដល់ថ្ងៃទី៤មេសាសហព័ន្ធរៀបចំបើក វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសហែលទឹក ដែលវគ្គដ៏សំខាន់នេះនឹងធ្វើនៅទីស្នាក់ ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ចំពោះថ្ងៃទី៥ដល់ទី៦មេសារៀបចំ ការប្រកួត ដណ្ដើមពានរង្វាន់SCG ដែលនេះ ជាការប្រកួតដោយតម្រង់ទិស លើយុវជន នៅពហុកីឡដ្ឋាន មរតកតេជោ ។

ចំណែកថ្ងៃទី២៥ទៅ៣០ មិថុនាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ (43rd South East Asia Age Group Swimming Championship 2019)ដែលការប្រកួតធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ។ ថ្ងៃទី២ដល់៣សីហាប្រកួតដណ្ដើម ជើងឯកសម្ដេចក្រឡាហោមស ខេងលើកទី៦ដែលការប្រកួតធ្វើនៅរាជធានី ភ្នំពេញព្រោះពេលនោះការជួសជុលអាងទឹក ក្នុងស្ដាតអូឡាំពិកនឹងរួចរាល់ជាស្ថាពរការ ប្រកួទនេះក៏ផ្ដោតសំខាន់លើយុវជន ដែរ ។

ដោយឡែកថ្ងៃទី៣ដល់ថ្ងៃទី៥តុលាគឺជាព្រឹត្តិការណ៍ ប្រកួតជើងឯកជាតិក្រោមគម្រោង ថវិកា របស់ក្រសួងអប់រំយុវជន និងកីឡា  និងការប្រកួតនេះមានលក្ខណៈបើកទូលាយ ហើយកីឡាករ-កីឡាការិនីគ្រប់វ័យ ទាំងអស់អាចចូលរួមប្រកួតបាន ។ 

ថ្ងៃទី១០ដល់១២តុលាគឺ ជាព្រឹត្តិការណ៍ ទិវាហែលទឹកពិភពលោក(FINA World Aquatic Day)ព្រឹត្តិការណ៍នេះធ្វើនៅ រាជធានីភ្នំពេញ និង មជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម ។ ព្រឹត្តិការណ៍ទី៨ដែលធ្វើនៅថ្ងៃទី១ និង២ធ្នូនោះគឺជាព្រឹត្តិការណ៍ ប្រកួតដណ្ដើមពានរង្វាន់តេជោសែនលើកទី៥ ដែលធ្វើនៅមជ្ឈមណ្ឌលហែលទឹក តេជោសែន នាខេត្តកំពង់ចាម ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Alipay ផ្តល់វេទិការបស់ខ្លួន រហូតដល់៨០ភាគរយ តាមហាងនៅទីក្រុងដា... - 23/01/2019 12:50
  • ក្រោយរួមភេទរួច មិនគួរធ្វើរឿងទាំងនេះ ជាដាច់ខាត - 23/01/2019 12:49
  • ក្រុមក្មេងខ្ចី U-17 វិសាខា កំពុងធ្វើព្យុះភ្លើងក្នុងពាន KMH... - 23/01/2019 12:47
  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Top