ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រឿង សារ័ត្ន ត្រូវការឈ្នះ ឡាវ នាយប់ថ្ងៃសៅរ៍ លើសង្វៀន SEATV ដើម្បីស្តារកេរ្តិ៍ឈ្មោះ ឡើងវិញ

ភ្នំពេញ៖ អ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប៉ះអ្នកប្រដាល់ឡាវ Thav Thangdy ក្នុងប្រភេទទម្ងន់៦៧គីឡូ​ក្រាម រីឯកូនបុ្រសសម្តេច អេ ភូថង គឺអ្នកប្រដាល់ ម៉ឺន មេឃា សមាគមកីឡាក្រសួងការពារជាតិប្រកួតអ្នកប្រដាល់អ៊ីរ៉ង់ចំណូលថ្មី Reza Divsourati ក្នុងទម្ងន់៦៣,៥០គីឡូក្រាម នាយប់ថ្ងៃសៅរ៍ទី១២ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនGanzberg Top Fighter របស់SEATV។ 

រឿង សារ័ត្ន ជាអ្នកប្រដាល់គ្មានញញើតខ្លាចអ្វីបន្តិចទេ ព្រោះរូបគេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀ សម្រាប់សារ័ត្នជួបជាមួយ Thav Thangdy  ជាអ្នកប្រដាល់ជើងខ្លាំងរបស់ឡាវប្រហែលមិនអាចយកឈ្នះបានឡើយ។ ចំណែក Thav Thangdy មានតិចនិកកណ្តាប់ដៃ កែង និង ជង្គង់ល្អណាស់ ចំពោះអ្នកប្រដាល់ឡាវរូបនេះប្រកួត៥៤លើក ឈ្នះ៥០លើក ចាញ់០៤លើក មិនដែលស្មើ ខណៈសារ័ត្ន ប្រកួត៨៤លើក ឈ្នះ៦២លើក ចាញ់១៨លើក និងស្មើ០៤លើក។ 

ចំណែកអ្នកប្រដាល់ ម៉ឺន មេឃា សមាគមកីឡាក្រសួងការពារជាតិប្រកួតអ្នកប្រដាល់អ៊ីរ៉ង់ចំណូលថ្មី Reza Divsourati ក្នុងទម្ងន់៦៣,៥០គីឡូក្រាម។ Reza Divsourati ប្រកួតត្រឹមតែ១៧លើក ឈ្នះ១៤លើក ចាញ់០៣លើក មិនដែលស្មើ  ប៉ុន្តែម៉ឺន មេឃាមិនអាចមើលស្រាលអ្នកប្រដាល់ Reza Divsourati  បានឡើយ។ ម៉ឺន មេឃា មានកម្រិតសមត្ថភាពបច្ចេកទេសល្អ កាយសម្បទារឹងមាំ និងប្រកួតតែ៣០លើក ឈ្នះ២៦លើក ចាញ់តែ០៤លើកប៉ុណ្ណោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប្រាសាក់ ស្វាគមន៍ការវិលវិញ របស់អតីតបុគ្គលិករបស់ខ្លួន ជាមួយកា... - 26/06/2019 09:12
  • Spurs កំពុងទាក់ភ្នែកជាមួយ កីឡាករឈុតក្រោម២១ឆ្នាំ របស់ដាណឺម៉ាក... - 26/06/2019 08:40
  • ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត... - 26/06/2019 08:39
  • ទើបរៀបការ ក្នុងវ័យ ៤៤ Lin Chi Ling ថាចង់បាន កូនភ្លោះ - 26/06/2019 08:17
  • ក្តៅៗ! អាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីដល់អ៊ីរ៉ង់ រួមទាំងការ... - 26/06/2019 08:15
  • Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់ ​បាន​ឈ្នះ​... - 26/06/2019 08:13
  • Chelsea ទទួល​បាន​ភ្លើងខៀវក្នុង ​ការ​​ចរចា​គ្នា​ ជាមួយ​ Lampa... - 26/06/2019 08:12
  • PSG លួង Man United ឲ្យទិញ Neymar ព្រោះចង់បាន Pogba - 25/06/2019 19:26
  • រដ្ឋតិកសាស នឹងបញ្ជូន កងទ័ពការពារជាតិ ១ពាន់នាក់បន្ថែម ទៅព្រំដ... - 25/06/2019 19:22
  • នៅតំបន់ឈូងសមុទ្រ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ធ្វើការចរចា ដើម្បីបន្... - 25/06/2019 15:32
  • Please wait 8  seconds, if skip Close

    Top