ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តុងហ្គីលម៉ូដូ គ្រោងស្នើចូល កីឡាជាតិ និងស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ដោយឈរលើទិសដៅអភិវឌ្ឍន៍ វែងឆ្ងាយ រួមទាំងការសម្រេចបាននូវសមិទ្ធផលទាំងថ្នាក់ជាតិ និងអន្ដរជាតិនាពេលកន្លងមក ថ្នាក់ដឹកនាំកីឡាតុងហ្គីលម៉ូដូកម្ពុជា បាននឹងកំពុងរៀបចំសំណើរទៅកាន់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលកីឡានេះ ចូលក្នុងការប្រកួតកីឡាជាតិ លើកទី៣ ក៏ដូចជាការសម្របខ្លួនចូលក្នុងប្រភេទកីឡា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានបញ្ជាក់ថា ដោយសារក្នុងការប្រកួតកីឡាជាតិ ២លើកកន្លងមក មិនទាន់មានកីឡាតុងហ្គីលម៉ូដូចូលរួម សហព័ន្ធកំពុងរៀបចំសំណើរទៅកាន់ក្រសួងអប់រំ ដើម្បីត្រៀមកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ។ ការស្នើរនេះ ដោយសារសហព័ន្ធចង់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី មន្ដ្រីបច្ចេកទេស និងផ្សព្វផ្សាយពីកីឡាតុងហ្គីលម៉ូដូកាន់តែទូលំទូលាយថែមទៀត ។

មិនតែប៉ុណ្ណោះ តុងហ្គីលម៉ូដូ ក៏ចង់អភិវឌ្ឍន៍ខ្លួន បានស្វែងរកឱកាសចូលក្នុងប្រភេទកីឡាត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការខិតខំបំពេញនូវរាល់លក្ខខណ្ឌរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ តាមរយៈការធ្វើការងារនេះជាមួយគណៈកម្មាធិការអូឡាំពិកកម្ពុជាផងដែរ ។ លោកសង្ឃឹមថា ទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា នឹងមានការសហការ និងផ្ដល់នូវឱកាសខ្ពស់ សម្រាប់កីឡាតុងហ្គីលម៉ូដូ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ នាថ្ងៃអនាគត ។

គួរបញ្ជាក់ថា កីឡាតុងហ្គីលម៉ូដូ បានចូលមកកម្ពុជា តាំងពីឆ្នាំ២០០៧ បន្ទាប់មកទើបកីឡាមានប្រភពពីកូរ៉េខាងត្បូងវិវត្ដន៍ខ្លួន រហូតបង្កើតជាសហព័ន្ធក្នុងឆ្នាំ២០១១ ។ បន្ដបន្ទាប់ពីមកកីឡាតុងហ្គីលម៉ូដូ បានអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ រហូតធ្លាប់ដណ្ដើមបានមេដាយក្នុងការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកពិភពលោកនៅថៃ រួមមានមេដាយមាស ១, ប្រាក់ ១ និងសំរឹទ្ធ ៤ រួមទាំងមេដាយលើឆាកអន្ដរជាតិជាច្រើនទៀត ។ បច្ចុប្បន្នតុងហ្គីលម៉ូដូមានក្លឹបជាសមាជិកចំនួន ១២ នឹងមានកីឡាករ-កីឡាការិនីជាច្រើនរយនាក់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ផ្ទុះ​ទៀត​បាត់! ប៊ុត សីហា ទើប​ចេញ​វីដេអូ​ចម្រៀងថ្មី​ទៀត​ហើយ... - 26/06/2019 09:29
  • Facebook នឹងជួយដល់តុលាការបារាំង ក្នុងការស្វែងរកអ្នកប្រើប្រាស... - 26/06/2019 09:27
  • Mbappe អាច​លេង​ឲ្យក្រុម U-21 បារាំង​នៅ​ព្រឹត្តិការណ៍​អូឡាំពិ... - 26/06/2019 09:23
  • ប្រាសាក់ ស្វាគមន៍ការវិលវិញ របស់អតីតបុគ្គលិករបស់ខ្លួន ជាមួយកា... - 26/06/2019 09:12
  • Spurs កំពុងទាក់ភ្នែកជាមួយ កីឡាករឈុតក្រោម២១ឆ្នាំ របស់ដាណឺម៉ាក... - 26/06/2019 08:40
  • ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត... - 26/06/2019 08:39
  • ទើបរៀបការ ក្នុងវ័យ ៤៤ Lin Chi Ling ថាចង់បាន កូនភ្លោះ - 26/06/2019 08:17
  • ក្តៅៗ! អាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីដល់អ៊ីរ៉ង់ រួមទាំងការ... - 26/06/2019 08:15
  • Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់ ​បាន​ឈ្នះ​... - 26/06/2019 08:13
  • Chelsea ទទួល​បាន​ភ្លើងខៀវក្នុង ​ការ​​ចរចា​គ្នា​ ជាមួយ​ Lampa... - 26/06/2019 08:12
  • Please wait 8  seconds, if skip Close

    Top