ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វិសាខា រក្សាភាពខ្លាំង ក្នុងការបោះជំរុំហ្វឹកហាត់ នៅថៃ 

ភ្នំពេញ៖ ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុម RSU FC(Rangsit University Football Club) ដោយលទ្ធផល ៥-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Rangsit University នាទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចមិញ ដែលធ្វើឲ្យក្រុមសមាជិកលីគកំពូលកម្ពុជានេះ រក្សាបាននូវភាពខ្លាំងរបស់ខ្លួន បានទទួលជ័យជម្នះ ២ប្រកួតជាប់គ្នា កម្មវិធីបោះជំរុំហ្វឹកហាត់ ដើម្បីត្រៀមរដូវកាលថ្មី Pre-Season Tour នៅប្រទេសថៃ ។

ជំនួបកម្ដៅសាច់ដុំលើកទី២ របស់វិសាខា ក្រោយវាយបកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី PAHANG FA ៣-១ កាលពីពេលថ្មីៗនេះ វិសាខា បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ RSU FC ៣គ្រាប់មុន នៅតង់ទី១ ដែលធ្វើសម្រេចដោយអតីតកីឡាករប៉ូលិស ទិត្យ ឌីណា ២គ្រាប់ និងកីឡាករ ម៉ាត់ សាក់រ៉វី ១គ្រាប់ ។ ចូលតង់ទី២ វិសាខា បានបន្ដដាក់សម្ពាធ រហូតរកបាន ២គ្រាប់ទៀត ដោយកីឡាករ សាន បូរ៉ា និង ទូច គឹមឆាយ ដែលធ្វើឲ្យវិសាខា ទទួលបានជ័យជម្នះ ៥-០ ។

បន្ទាប់ពីចប់ការប្រកួតនេះ វិសាខា មិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួននោះទេ ដោយពួកគេ នឹងបន្ដបោះជំរុំរហូតដល់ថ្ងៃទី១៨ ខែមករា ហើយវិសាខា នឹងមានការប្រកួតប្រមាណ ៣ប្រកួតទៀត ប៉ុន្ដែក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ មិនទាន់បញ្ជាក់ពីគូប្រកួតបន្ដនោះទេ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Alipay ផ្តល់វេទិការបស់ខ្លួន រហូតដល់៨០ភាគរយ តាមហាងនៅទីក្រុងដា... - 23/01/2019 12:50
  • ក្រោយរួមភេទរួច មិនគួរធ្វើរឿងទាំងនេះ ជាដាច់ខាត - 23/01/2019 12:49
  • ក្រុមក្មេងខ្ចី U-17 វិសាខា កំពុងធ្វើព្យុះភ្លើងក្នុងពាន KMH... - 23/01/2019 12:47
  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Top