ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វង្ស ណយឡើងសង្វៀន SEATVសាកស្នៀតគុនខ្មែរនឹងជើងខ្លាំងថៃនារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Phat Phayav  ទម្ងន់ ៦០ គ.ក្រ ខណៈអ្នកប្រដាល់ វង្ស ណយ ក្លិបកុលបុត្រគុនខ្មែរប៉ះអ្នកប្រដាល់ថៃ Phat Many ទម្ងន់ ៧១គ.ក្រ  នារសៀលថ្ងៃ សៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើសង្វៀនខារ៉ាបាវ របស់ SEATV ។

វង្ស ណយ គឺជាកំពូលអ្នកប្រើស្នៀតកែង និងជង្គង់មួយរូបដែលធ្លាប់ផ្ដួលគូប្រកូតឲ្យចុះចាញ់មិនតិចនាក់ទេ កន្លងមកតាម រយៈភាព រហ័សរហួនក្នុងការប្រើស្នៀតខាងលើ ។ រីឯកីឡាករថៃ Phat Many វិញ ដែលជាអ្នកប្រដាល់ជើងខ្លាំងរបស់ថៃ និងធ្លាប់មកប្រកួតម្តងហើយ ប្រកួត៦៥លើក ដោយវាយឈ្នះ៧៣លើក ចាញ់១២លើក មិនដែលស្មើ ខណះវង្ស ណយ ប្រកួត១៨៨លើក ឈ្នះ១៣០លើក ចាញ់៥៥លើក និងស្មើ០៣លើក ។

ចំពោះអ្នកប្រដាល់ លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ជួបប្រកួតអ្នកប្រដាល់ Phat Phayav ។ លាភ រដ្ឋា ជាអ្នកប្រដាល់ស្រករក្រោយ តែរបៀបវាយរបស់គេ ល្អនិងខ្លាំងព្រមទាំង រហ័សរហួន ហើយកម្លាំងនិងទឹកចិត្តរបស់ គេ ក៏ខ្លាំងនិងធំណាស់ដែរ ។ លាភ រដ្ឋា មិនធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសទេកន្លងមក មានប្រវត្តិប្រកួត ចំនួន៤៥ លើកឈ្នះ៣៣ លើក ចាញ់១០លើក និងស្មើ០២លើក។

ទោះជាយ៉ាងណា លាភ រដ្ឋា គេជាអ្នកប្រដាល់ដែលល្អនិងមានទំនុកចិត្ត ។ចំពោះ Phat Phayav វិញ គេមានប្រវត្តិប្រកួត ចំនួន ៦៥ លើក ឈ្នះ៥៧លើក ចាញ់០៦លើក និងស្មើពិន្ទុ ០២ លើក  ទោះបីគេមិនធ្លាប់ជួបគ្នាក៏ពិតមែន តែមើលទៅ Phat Phayav អាចជាអ្នកមានប្រៀបលើលាភ រដ្ឋា ហើយ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top