ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កម្ពុជាបញ្ជូនកីឡា៦ ប្រភេទ ចូលរួមប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ីនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានជួប សំណោះ សំណាលជាមួយក្រុមគណៈប្រតិភូ និងកីឡាករ-កីឡាការិនីចំនួន ប្រភេទកីឡាមុនចេញទៅចូចូល រួមការប្រកួត កីឡា សាកលវិទ្យាល័យអាស៊ីនៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ នេះ។

សម្រាប់កម្ពុជាបញ្ជូនក្រុមកីឡា៦ ប្រភេទចូលរួមមាន កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវ៉ូវីណាម កីឡា វាយកូនឃ្លី លើតុ  និងកីឡាការ៉ាត់ដូដោយមានកីឡាករ -កីឡាការិនីចំនួន ៣១ នាក់ និងគ្រូបង្វឹក១២នាក់ រួមមានកីឡាវ៉ូវីណាម ៖

មានគ្រូបង្វឹក៥ រូប រូប និងកីឡាករ ១០ រូប និងកីឡាការិនី៦ រូប សរុបចំនួន ២១ រូប  កីឡាប៉េតង់មានគ្រូបង្វឹក២ រូប កីឡាករ៦ រូប និងកីឡាការិនី៧រូប សរុបចំនួន ១៥ រូប លើវិញ្ញាសាវាយយកពិន្ទុបុរស វាយយកពិន្ទុនារី វិញ្ញាសា១ទល់១បុរសនារី  វិញ្ញាសា៣នាក់ទល់៣នាក់បុរសនារី  និងវិញ្ញាសាវាយចម្រុះបុរសនារី (Mix Triple) ។

ចំណែក កីឡា វាយកូន ឃ្លីលើតុ គ្រូបង្វឹក២ រូប កីឡាករ៥ រូប និងកីឡាការិនី៣រូប សរុបចំនួន ១០ រូប លើវិញ្ញាបុរស១ទល់១ វិញ្ញាសបុរស២នាក់ទល់២នាក់ និងក្រុម បុរស។  កីឡាអត្តពលកម្ម ៖ គ្រូបង្វឹក ១ រូប កីឡាករ២ រូប និងកីឡាការិនី១ រូប សរុបចំនួន៤ រូប លើវិញ្ញារត់ល្បឿន ១០០ ម៉ែត្រ បុរស-នារី រត់ល្បឿន ២០០ ម៉ែត្របុរស-នារី រត់ល្បឿនមធ្យម ៨០០ ម៉ែត្រ បុរស និង រត់ល្បឿនមធ្យម ១៥០០ ម៉ែត្រ បុរស។

ដោយឡែកការ៉ាតេដូគ្រូបង្វឹក២ រូប អជ្ញាកណ្តាលអន្តរជាតិ ITOs ២ រូប កីឡាករ៤រូប កីឡការិនី២រូប សរុបចំនួន១០ រូប៖ លើវិញ្ញា Kunmite ៥០គ.ក្រ នារី Kunmite ៥៥គ.ក្រ នារី Kunmite ៦០គ.ក្រ បុរស Kunmite ៦៧គ.ក្រ បុរស Kunmite ៧៥គ.ក្រ បុរស និង Kunmite Team បុរស-នារី។

រីឯកីឡាហែលទឹកសរុបចំនួន ០៤ រូប៖ គ្រូបង្វឹក ០១ រូប កីឡាករ ០៣ រូប លើវិញ្ញាសាបុរសហែលសេរី២០០ម៉ែត្រ  វិញ្ញា សាបុរសហែលមេអំបៅ៥០ម៉ែត្រ  វិញ្ញាសាបុរសហែលមេអំបៅ១០០ម៉ែត្រ វិញ្ញាសាបុរសហែលកង្កែប១០០ម៉ែត្រ និង វិញ្ញា សាបុរសហែលកង្កែប២០០ម៉ែត្រ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top