ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់ កម្ពុជា ដណ្តើមបានមេដាយប្រាក់៥គ្រឿង នៃព្រឹត្តការណ៍ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក អាស៊ីលើកទី១ ឆ្នាំ២០១៨ “the 1st ABSC Petanque Championship” ផ្នែកបុរស និងនារី នៅប្រទេសឥណ្ឌូ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមបុរស បានមានប្រសាសន៍ថា នាពេលនេះកម្ពុជាយើងឈ្នះមេដាយប្រាក់៥គ្រឿង លើប្រភេទវិញ្ញាសា បុរស-នារី វាយ២នាក់ ទល់២នាក់ វិញ្ញាសាចម្រុះបុរស-នារី វិញ្ញាសាឯកត្តជបុរស-នារី ។
អតីតវិរៈកីឡាករ សុខ ចាន់មាន ដែលជាម្ចាស់មេដាយ ពិភពលោកអំពាវនាវ សូមមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជួយគិតគូរឿង ប្រាក់រង្វាន់ នៃការប្រកួតកីឡាប៉េតង់ជើងឯក អាស៊ីលើកទី១ ដែលមានរហ័សនាមថា “Asian Petanque ChampionShip លើទី១” នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧៕




