ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វ៉ូវីណាមកម្ពុជា ដណ្ដើមបាន ចំណាត់ថ្នាក់ លេខ២ក្នុងការ ប្រកួតជើងឯក អាស៊ីលើកទី៤

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ដណ្ដើម បានចំនាត់ថ្នាក់លេខ ២ក្នុងការប្រកួតជើង ឯកអាស៊ីលើកទី៤ នៃព្រឹត្តិការណ៍ ការប្រកួតជើងឯក អាស៊ីលើក ទី៤  “THE 4th AVF ASIAN VOVINAM CHAMPIONSHIP 2018” ដែលនឹងប្រព្រឹត្ត ទៅចាប់ ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
 
ក្រុមក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម កម្ពុជាកម្ពុជាបាន ត្រឡប់មកដល់រាជធានីភ្នំពេញវិញ ដោយមានការទទួលស្វាគមន៍ ពីសំណាក់លោក ហ៊ុន សាមុត ប្រធាននាយដ្ឋាន អប់រំកាយ និងកីឡា លោកប៉ុន សុខ ប្រធាបមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាលោកឧត្តមសេនីយឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ការប្រកួតជើងឯកអាស៊ីលើកនេះ គឺជាលើកទី៤ហើយតែកម្ពុជា ទើបតែចូលរួមជាលើកដំបូងប៉ុណ្ណោះ ។ 

ទោះជាយ៉ាងណាក៏កម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់ លេខ២គឺនៅពីក្រោយប្រទេសវៀតណាមដែលជាម្ចាស់ ក្បាច់គុនដោយ កម្ពុជាដណ្ដើមបានមេដាយ មាសចំនួន១១គ្រឿង មេដាយប្រាក់ចំនួន១១គ្រឿង និងមេដាយសំរិទ្ធចំនួន១៤គ្រឿង ។

លោកអ៊ូ រតនាអនុ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអះអាងថាបន្ទាប់ពីបានមេដាយ បែបនេះកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ត្រូវតែពង្រឹការហ្វឹកហាត់បន្ថែមទៀតដើម្បី រក្សាឲ្យបាននូវចំណាត់ថ្នាក់ដ៏ល្អរបស់ខ្លួន នៅក្នុងទ្វីបអាស៊ី ក៏ដូចជាក្នុងតំបន់ និងពិភពលោក ។ លោកបញ្ជាក់ថា វៀតណាមបានមេដាយ មាសចំនួន១៣គ្រឿង គឺលើកម្ពុជា ២គ្រឿប ឯមីយ៉ានម៉ា បានមេដាយមាស១១គ្រឿងស្មើកម្ពុជា ដែរតែចាញ់មេដាយ ប្រាក់របស់កម្ពុជា ។

លោកប៉ុន សុខដែលជាអ្នកគ្រប់ គ្រង កីឡាជម្រើសជាតិបានថ្លែងថា រង្វាន់មេដាយ ជើងឯកអាស៊ីនេះគឺគិត ទៅតាមសេចក្ដីប្រកាស អន្តរក្រសួងចុះថ្ងៃទី៧ កក្កដាឆ្នាំ២០១៥ដោយមេដាយ មាសបានរង្វាន់១៦.០០០.០០០រៀល មេដាយប្រាក់ បាន១៣.០០០.០០០រៀល និងមេដាយសំរិទ្ធ បាន១១.០០០.០០០រៀល ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi ថា វានឹងមានការលំបាកក្នុងក... - 21/11/2018 11:38
  • Top