ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ក្រុមកីឡាបាល់ទះ វិសាខានៃព្រះរាជាណាចក្រកម្ពុជាបានចាញ់ ក្រុមកីឡាបាល់ទះវិសាខា នៃព្រះរាជាណាចក្រ ថៃ ក្នុងលទ្ធផល៣សិត ទល់២សិត នៃការប្រកួតមិត្តភាព អន្តរជាតិជាមួយ នៅទីលានកីឡាបាល់ទះ វិសាខាក្នុងបូរីហ្គ្រេនភ្នំពេញ ផ្លូវផ្ទះហង្ស ភូមិឃ្មួញ សង្កាត់ ឃ្មួន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងឳកាសការប្រកួតមិត្តភាព អន្តរជាតិនេះដោយមាន ការអញ្ជើញចូលរួមទស្សនា ពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះ កម្ពុជា និងលោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជារដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។
លោក គង់ កៃដូ អ្នកគ្រប់គ្រងក្លិបកីឡាបាល់ទះវិសាខា នៃព្រះរាជាណាចក្រថៃបាននិយាយថា ការប្រកួតមិត្តភាពអន្តរជាតិលើ នេះដើម្បីធ្វើផ្លាល់ប្តូរបទពិសោធន៍ និងបច្ចេកទេសក្នុងការឈានទៅរកភាព ជោគជ័យឲ្យកាន់តែខ្លាំងជាង មុននាថ្ងៃអនាគត និងរឹតបន្តឹងចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២តាមរយៈវិស័យកីឡា ជាពិសេសជំរុញ និងលើកទឹកចិត្តកីឡាករទាំងអស់ឲ្យកាន់តែមានជឿជាក់លើកសមត្ថភាពខ្លួនឯង៕ លី ភីលីព


