ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ណាត់ដៃគូហើយនៅ? ទៅស្រែកហ៊ោរ “កម្ពុជា ឈ្នះ ឈ្នះ!” លើកទឹកចិត្តក្រុមបាល់ទាត់គោព្រៃកម្ពុជា ប៉ះជាមួយទីម័រខាងកើត នាសប្តាហ៍ក្រោយនេះ

ភ្នំពេញ ៖ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រដូវកាលឆ្នាំ ២០១៨ ដែលនាំមកជូនដោយស្រាបៀរកម្ពុជា រវាងគូសងសឹកក្រុមគោព្រៃកម្ពុជា ទល់នឹង ទីម័រខាងកើត នឹងកើតឡើងនៅថ្ងៃទី ១២ ខែតុលា ខាងមុខនេះហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង ៦ ល្ងាច ។

នេះជាព័ត៌មានសម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ ក៏ដូចជាសម្រាប់គូស្នេហ៍យុវវ័យដែលចង់បង្កើតអនុស្សាវរីយ៍ជាមួយគ្នាក្នុងវិស័យបាល់ទាត់ ដោយរួមគ្នាស្រែកហ៊ោរជាមួយពាក្យ “កម្ពុជា ឈ្នះ ឈ្នះ!” ដើម្បីផ្តល់កម្លាំងចិត្តអោយកីឡាករកម្ពុជា សូមចាប់ផ្តើមណាត់គ្នាអោយហើយ និងរកទិញសំបុត្រចូលរួមទស្សនាអោយបានមុនគេសម្រាប់ការប្រកួតលើកនេះ។

លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានមានប្រសាសន៍ថា “យើងសង្កេតឃើញថា ការគាំទ្រចូលរួមទស្សនាផ្ទាល់ការប្រកួតបាល់ទាត់បានក្លាយទៅជាព្រិត្តការណ៍ដ៏ពេញនិយមមួយក្នុងចំណោមស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន តួយ៉ាងការ ប្រកួតកន្លងទៅរវាង កម្ពុជា ទល់នឹង ម៉ាឡេស៊ីកាលពីខែមុន មានអ្នកចូលរួមទស្សនារហូតដល់ជាង ៣ ម៉ឺននាក់ឯណោះទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ហើយរួមជាមួយសម្រែកហ៊ោរខ្លាំងខ្លាំងជាមួយពាក្យ “កម្ពុជា ឈ្នះឈ្នះ!”ថែមទៀត។”

លោកអគ្គនាយក ក៏បានបន្ថែមទៀតថា ការណ៍នេះសបញ្ជាក់អោយឃើញថាយុវជន យុវវ័យកម្ពុជានាពេលបច្ចុប្បន្នកាន់តែស្រឡាញ់វិស័យកីឡាបាល់ទាត់កាន់តែខ្លាំងឡើង វាជាសញ្ញាដ៏ល្អសម្រាប់វិស័យបាល់ទាត់កម្ពុជា។ដូច្នេះ ស្រាបៀរកម្ពុជានឹងព្យាយាមបន្តនាំមកជូននូវការប្រកួតបែបនេះ រៀងរាល់ឆ្នាំផងដែរ។

ក្រុមហ៊ុនក៏មាន ការផ្តល់ជូនសំបុត្រចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃចំនួន ១០០ សំបុត្រ ទៅដល់អ្នកស្នេហាវិស័យបាល់ទាត់ដែលចូលទៅ ស៊ែរ (Share) ផុសការផ្សព្វផ្សាយពីការប្រកួត លើកនេះក្នុងទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជាទៅលើប្រូវហា្វល់(Profile) របស់ពួកគេផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រៅពីព្រិត្តការណ៍នៃការប្រកួតបាល់ទាត់នេះ នៅស្តង់ស្រាបៀរកម្ពជាក៏នឹងផ្តល់ជូននូវកម្មវិធីល្បែងកម្សាន្តសប្បាយៗ និង រង្វាន់ផ្សេងៗដូចជាអាវយឺតគាំទ្រកម្ពុជា សំភារៈសម្រាប់ស្រែកហ៊ោរ និង ភេសជ្ចៈដោយឥតគិតថ្លៃផងដែរ។ ដូច្នេះសូមកំភ្លេចទៅយកមុនពេលចូលទៅទស្សនាការប្រកួតផ្ទាល់។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Liverpool និង Man United មានសង្ឍឹមក្រោយច្បាស់ហើយថា Bayern Mu... - 25/05/2019 19:31
  • ក្រសួងមហាផ្ទៃ ឈ្នះមាស ខណៈអលស្តារ យកប្រាក់នៃការប្រកួតកីឡា វាយ... - 25/05/2019 15:05
  • យូអិនជម្រុញឲ្យអង់គ្លេស ដកខ្លួនចេញ ពីដែនកោះ ដែលខ្លួនកាន់កាប់ត... - 25/05/2019 13:38
  • Everton ទិញបានកីឡាករដំបូងគេ ក្នុងរដូវកាល ដោះដូរលើកនេះ - 25/05/2019 13:30
  • ក្រុមបាល់ទាត់ 3G ឡើងវគ្គ១៦ក្រុមនៃពានរង្វាន់ Ganzberg Cup រដូ... - 25/05/2019 12:40
  • លោកបណ្ឌិត ថោង ខុន ចូលរួមបិទការ ប្រកួតកីឡាវាយកូនឃ្លី លើតុពានរ... - 25/05/2019 12:09
  • គ្រោះថ្នាក់នៃ ជំងឺតេតាណុស - 25/05/2019 12:01
  • ហាងលក់ខោអាវទ្រនាប់ ប្រើម៉ាស៊ីនស្កេន 3D សម្រាប់វាស់រាងកាយ - 25/05/2019 11:53
  • ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ដំបូងនៃបណ្តាញអ៊ីធើណេតរបស... - 25/05/2019 11:50
  • នារីមិនគួរធ្វើរឿង ៥នេះឡើយ ព្រោះប៉ះពាល់ដល់មេជីវិតញី អ្នកខ្ល... - 25/05/2019 11:25
  • Please wait 8  seconds, if skip Close

    Top