ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បេក្ខភាពផ្ដាច់ព្រ័ត្រពាន KRE Cup សង្ឃឹមខ្ពស់រៀងខ្លួន ខណៈម្ចាស់ពានបង្ហើបដំណឹងល្អមួយ!

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Khmer Real Estate Cup 2018 នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្ររកក្រុមជើងឯក នាថ្ងៃ ទី១៦ ខែកញ្ញាចុងសប្ដាហ៍នេះហើយ ក្រោយរកឃើញក្រុមគ្រងតំណែងជើងឯកពានពាក់កណ្ដាលអាជីព Khmer Real Estate League រដូវកាលទី០៧ គឺក្រុម Avatar កាលពីថ្មីៗ ។

ទន្ទឹមជាមួយគ្នា បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពាន KRE-Cup គឺក្រុម Khmer United និងក្រុម Bayon Wanderers សុទ្ធមាន សង្ឃឹមខ្ពស់រៀងៗខ្លួន ក្នុងការដណ្ដើមជ័យជម្នះ ស្របពេលស្ថាបនិកពានលោកបណ្ឌិត គីម ហ៊ាង បានបង្ហើបដំណឹង ដ៏ល្អមួយ សម្រាប់យុវជនមានបំណងចង់ចូលរួមពានកម្រិតពាក់កណ្ដាលអាជីពនាចុងឆ្នាំនេះ ។

លោក កែវ  សារិន គ្រូបង្វឹកក្រុម Khmer United បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ TK Royal One កាលពីម្សិលមិញថា ទោះបីលោកទើបដឹកនាំ ប៉ុន្ដែលោកជឿជាក់លើកូនក្រុម ជាមួយនឹងការប្រើប្រាស់យុទ្ធសាស្ដ្រថ្មី ផ្សំជាមួយយុទ្ធសាស្ដ្រគ្រូចាស់ ដើម្បីទប់ទល់ជាមួយក្រុមប្រជុំដោយកីឡាករបរទេសនេះ ។

លោកថា កីឡាករ Bayon មានកាយសម្បទាល្អ និងមានកម្លាំង ដូច្នេះលោកនឹងជំរុញកូនក្រុមលេងបាល់លឿន និងខ្លីៗ ដើម្បីដាក់សម្ពាធទៅលើគូប្រកួតវិញ ។ ម្យ៉ាងលោកមិនសូវបារម្ភនោះទេ ព្រោះកាលនៅដឹកនាំស៊ីម៉ាក់ លោកក៏ធ្លាប់ដឹកនាំ ក្រុមចាស់ ជួបក្រុម Bayon Wanderers ជាច្រើនមកហើយដែរ ។

ឯកីឡាករ ឌួង ធារិទ្ធ ប្រធានក្រុម Khmer United បានលើកឡើងថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ៣ដងរួចមកហើយ ក្នុងនោះឆ្នាំ២០១៧ ជួបគ្នាក្នុងវគ្គសន្សំពិន្ទុស្មើគ្នា ២-២ និងជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ក្រុមខ្លួនចាញ់ ៣-១ ។ តែឆ្នាំ២០១៨នេះ ជួបគ្នាក្នុងវគ្គសន្សំពិន្ទុ Khmer United បានយកឈ្នះ ៣-០ ដូច្នេះលោកបានចាត់ទុកនេះ គឺជាសញ្ញាណវិជ្ជមានមួយ ដែលជំរុញក្រុមទាំងមូល មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះក្រុម Bayon Wanderers នៅក្នុងវគ្គផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ ។

ដោយឡែកកីឡាករ Egge តំណាងក្រុម Bayon Wanderers បានបញ្ជាក់ថា វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដូចកាលពីឆ្នាំមុន ប៉ុន្ដែក្រុមលោកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ ហើយ ក៏មិនមានការបារម្ភអ្វីដែរ ទោះបីពួកគេ បានបរាជ័យក្រោមថ្វីជើងក្រុម Khmer United ៣-០ កាលពីជួបគ្នាក្នុង វគ្គ សន្សំពិន្ទុក៏ដោយ ។

លោកបន្ដថា ក្រុមទាំងពីរធ្លាប់ឈ្នះ-ចាញ់គ្នាម្ដងម្នាក់ ហេតុនេះជំនួបចុងសប្ដាហ៍នេះ នឹងមានភាពតានតឹង តែយ៉ាង ណាការប្រកួត នឹងត្រូវឈរលើគោលការណ៍ Fair-Play ព្រោះក្រុមលោកចង់ផ្ដោតលើ ការរឹតចំណង មិត្តភាពច្រើន ជាងការចង់ឈ្នះ-ចាញ់ ។

ទន្ទឹមជាមួយគ្នាលោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាស្ថាបនិកពាន បានថ្លែងថា ដោយ សារក្រុមទាំងពីរ សុទ្ធតែជាក្រុមចាស់វស្សា និងមានភាពចាស់ទុំក្នុងពាននេះ លោកជឿជាក់ក្រុមទាំងពីរ នឹងធ្វើបាន ល្អរៀងៗខ្លួន ។ ប៉ុន្ដែក្នុងនាមម្ចាស់ក្លឹប Khmer United លោកក៏បានផ្ដាំផ្ញើដល់ក្រុម Bayon Wanderers សូមកុំបារម្ភអំ ពីការកាត់ក្ដីរបស់អាជ្ញាកណ្ដាលថា មានភាពលម្អៀងឬមិនសុក្រឹត ផ្ទុយទៅវិញ លោកបានជំរុញ និងស្នើឲ្យអាជ្ញាកណ្ដាល ត្រូវគោរពតួនាទីរបស់ខ្លួន អនុវត្តឲ្យបានច្បាស់លាស់បំផុត ដើម្បីចៀសវាងបញ្ហាតវ៉ាផ្សេងៗក្នុងការប្រកួត ។

បន្ថែមលើនេះលោកបានបង្ហើបដំណឹងល្អមួយ គឺនៅចុងឆ្នាំ២០១៨នេះ លោកនឹងបង្កើតពានថ្មីមួយទៀត សម្រាប់ថ្នាល យុវជន វ័យក្មេងចូលរួមប្រកួតប្រជែង ប៉ុន្ដែលោកមិនទាន់បញ្ជាក់ពីអាយុ ឬចំនួនក្រុមត្រូវចូលរួម នោះទេ គ្រាតែលោក អះអាងថា ចាប់ពីឆ្នាំ២០១៨នេះ តទៅ ក្រុមហ៊ុន Khmer Real Estate នឹងមានរៀបចំពានចំនួន ២ ជារៀងរាល់ឆ្នាំ គឺពានរង្វាន់ Khmer Real Estate សម្រាប់មនុស្សធំមួយ និងពានរង្វាន់ Khmer Real Estate សម្រាប់យុវជនមួយ ដើម្បីរួមចំណែកកសាងធនធានមនុស្ស និងជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ។

សូមបញ្ជាក់ថា ពាន Khmer Real Estate League បានរកឃើញក្រុមជើងឯកហើយ គឺក្រុម Avatar FC បន្ទាប់ពីធ្វើការ ប្រកួតសន្សំពិន្ទុចំនួន ១៩សប្ដាហ៍រកបាន ៥០ពិន្ទុច្រើនជាងគេ ។ ប៉ុន្ដែពានរង្វាន់ Khmer Real Estate Cup 2018 ដែលជាការប្រកួត Play-Off រវាងក្រុមឈរលេខ២ ដល់លេខ៥ នឹងរកឃើញជើងឯកនាចុងសប្ដាហ៍នេះ ខណៈការប្រកួត ផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅលើទីលានដុនបូស្កូ នាថ្ងៃអាទិត្យនេះ ហើយនៅថ្ងៃជាមួយគ្នានោះ ក្រុម Blue Dragon និងក្រុម Riel PP ក៏ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top