ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

យុគ យក្សគីល រៀងយ៉ាប់ពេលប៉ះបារាំង លើសង្វៀន  SEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ យុគ យក្សគីល ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ឡើងរេញសាកស្នៀត ជាមួយអ្នកប្រដាល់បារាំង Julienក្នុងទម្ងន់៧១គីឡូក្រាម នៅកម្មវិធីប្រដាល់ Boostrong On Fire នៅលើសង្វៀន  SEATV នាព្រឹកថ្ងៃអាទិត្យទី១២ ខែសីហា ឆ្នាំ២០១៨នេះ។
 
យុគ យក្សគីល ជាអ្នកប្រដាល់ជើងចាស់ ធ្លាប់ហែលឆ្លងកាត់ ប្រកួតជាមួយបរទេស ច្រើនលើកណាស់មកហើយ សម្រាប់ការប្រកួត ជាមួយអ្នកប្រដាល់បារាំង លើកនេះរូបគេអាចពិបាក យកឈ្នះ ទោះបីយុគ យក្សគីល វាយបុកខ្លាំង កណ្តាប់ដៃខ្លាំង ទម្ងន់ជើងក៏ធ្ងន់ដែរ ចំពោះអ្នកប្រដាល់បារាំងJulien ប្រកួតបាន៣៧លើក ឈ្នះ៣០លើក ចាញ់០៧ ។ 

យក្សគីល ប្រហែលជាប្រឈម ការលំបាករឿងចាញ់កម្ពស់ ព្រោះអ្នកប្រដាល់បារាំងមកលើកនេះ មានកម្ពស់ខ្ពស់ជាងគេបន្តិច គឺ១,៧៣ម៉ែត្រ ខណះដែលខ្លួនគេ កម្ពស់១,៦៨ម៉ែត្រ។ យក្សគីល ប្រកួតចំនួន១០២លើក ឈ្នះ៧១លើក ចាញ់៣០លើកនិងស្មើ០១លើក។

ចំពោះអ្នកប្រដាល់ សារឿន ច័ន្ទ ក្លិបតាព្រហ្មមានជ័យជួបអ្នកប្រដាល់ សុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ចំណែកអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ជួបអ្នកប្រដាល់ ឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលមានរិទ្ធ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top