ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ហេង វិឆ័យប៉ះបារាំង ខណៈមាស ច័ន្ទមាន ជួបថៃលើសង្វៀន SEATV នាយប់ថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ហេង វិឆ័យ ក្លិបអេភួថងកីឡាសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់បារំាងNaser ក្នុងប្រភេទ ទម្ងន់៧0គីឡូក្រាម ចំណែកអ្នកប្រដាល់មាស ច័ន្ទមាន ក្លិកងពលធំអន្តរាគមន៏លេខ២ នៃក្រសួង ក.ព.ជប្រកួតជាមួយ អ្នក ប្រដាល់ថៃ Ou Ronou ប្រកួតក្នុងទម្ងន់៦,៥០គីឡូក្រាម នាយប់ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅកម្មពិធីប្រដាល់ អន្តរជាតិជើងឯក Ganzberg Top Fighter លើសង្វៀន SEATV។

អ្នកប្រដាល់បារំាងNaser ជាអ្នកប្រដាល់ជើងថ្មីទើបប្រកួតបាន២៨លើកប៉ុណ្ណោះ ដោយវាយឈ្នះ១៧លើក ចាញ់១១លើក ថែមទាំងមានអំណោយ ផលល្អខាងកាយសម្បទា និងមានកម្លាំងសម្រុករឹងមាំល្អ រីឯហេង វិឆ័យ ប្រកួតចំនួន៦៥លើក ឈ្នះ៥០លើក ចាញ់១៣លើក ស្មើ០២លើក និងធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន១៥លើក ។

ចំណែក ហេង វិឆ័យ បើទោះជាគេជាកីឡាករជើងចាស់ពិតមែន តែការប្រកួតរបស់គេមិនសូវបានល្អនោះ ទេគឺចាញ់ច្រើន ជាង ឈ្នះ ការវាយចេញរៀងយឺតហើយមិនមានស្នៀតណាមួយគួរឲ្យចាប់អារម្មណ៍នោះទេ តែយ៉ាងណាហេង វិឆ័យ មាន កម្លាំងពលំពេញ ៥ទឹក មិនលំបាកឡើយ។ ទោះជាយ៉ាងណាការជួបគ្នារវាងNaser និងហេង វិឆ័យ នេះច្បាស់ជាល្អមើល និងជក់ចិត្តមិនខាន ព្រោះកីឡាករទាំង ២នាក់នេះកីឡាករជើងចាស់ដូចគ្នា។

អ្នកប្រដាល់ថៃ Ou Ronou មានស្នៀតប្រដាល់ល្អ និង ខ្លាំងគួរសមដែរ ប៉ុន្តែមិនប្រាកដយកឈ្នះ មាស ច័ន្ទមានបន្តិច ដោយ សារច័ន្ទមាន មានរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ ហើយវាយមានការវៃឆ្លាតថែមទៀត ។ Ou Ronou ប្រកួតចំនួន៦៥លើក ឈ្នះ៥៥លើក ចាញ់១០លើក ចំពោះមាស ច័ន្ទមាន ជើងខ្លាំងរបស់កម្ពុជា វាយជាមួយថៃ គឺគ្មានញ ញើត ខ្លាចអ្វីបន្តិចទេ ដោយគេមានកណ្តាប់ដៃល្អ វាយ ចេញ ចូលរហ័ស ហើយស្នៀតទាត់ និង ជង្គង់ កែង ក៏ល្អថែមទៀត។ ច័ន្ទមាន ប្រកួតចំនួន១២៦លើក ឈ្នះ៩៥លើក ចាញ់ ២៧លើក និង ស្មើ០៤លើក ព្រមទាំងធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់ ចំនួន២៩លើក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top