ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឈុត សេរីវ៉ាន់ថងត្រូវការឈ្នះ Phat Seila ដើម្បីកកកៅអីវគ្គបន្តជើងឯក Carabao នៅសង្វៀនSEATV នៅរសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ការប្រកួតដណ្តើម ខ្សែក្រវាត់ជើងឯក Carabao រដូវកាលទី៦ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាមនៅសង្វៀនSEATV នៅរសៀលថ្ងៃសៅរ៍ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្ដាហ៍ទី៧ អ្នកប្រដាល់កម្ពុជាឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប៉ះអ្នកប្រដាល់ថៃ Phat Seila រីឯអ្នកប្រដាល់កម្ពុជាធន មករា សមាគមកីឡាប្រដាល់ក្រសួង ការពារជាតិជួបជាមួយអ្នកប្រដាល់ថៃPhat Thou។

លោក ញាណ សុធី  អ្នកគ្រប់គ្រងសង្វៀនSEATV បាននិយាយថា Phat Seila ប្រហែលជាមិនអាចឈ្នះឈុត សេរីវ៉ាន់ថងបានឡើយ ព្រោះថា Phat Seila ២ប្រកួតកន្លងមក វាយចាញ់ទាំង២ប្រកួតមាន២ពិន្ទុប៉ុណ្ណោះ ចំពោះឈុត សេរីវ៉ាន់ថង២ប្រកួតកន្លងមកវាយឈ្នះ ទាំង២ ប្រកួតមាន៦ពិន្ទុ។ Phat Seila មានប្រកួតចំនួន៧៨លើក ឈ្នះ៦៦លើក ចាញ់១១លើក និ ងស្មើ០១លើក  ចំណែក ឈុត សេរីវ៉ាន់ថង ប្រកួត៥៦លើក ឈ្នះ៤៩លើក ចាញ់០៦លើក និងស្មើ០១លើក។

ចំពោះអ្នកប្រដាល់កម្ពុជាធន មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់ថៃPhat Thou។ អ្នកប្រដាល់ Phat Thouក៏មិនខ្លាំងនិងល្អជាងធន មករា ប៉ុន្មានដែរ ព្រោះធន មករា ជាអ្នកប្រដាល់ស្រករក្រោយមានរបៀបវាយល្អ និងខ្លាំងព្រមទាំង រហ័សរហួន ហើយកម្លាំងនិងទឹកចិត្តរបស់គេក៏ខ្លាំងនិងធំណាស់ដែរ។ ធន មករា ប្រកួតចំនួន៥៤លើក ឈ្នះ៤៦ លើក ចាញ់០៦លើក និងស្មើ០២លើក។

ដោយឡែក Phat Thou វិញមានប្រកួតចំនួន៨៧លើក ឈ្នះ៦៨លើក ចាញ់១៨លើក និងស្មើ០១លើក។អ្នកប្រដាល់ពីរនាក់នេះ ឆ្លងកាត់២ប្រកួតកន្លងមក ធន មករា ឈ្នះ១ប្រកួត ចាញ់១ប្រកួត មាន៤ពិន្ទុ ហើយ Phat Thou វាយចាញ់ទាំង២ប្រកួត មាន២ ពិន្ទុប៉ុណ្ណោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្មេងប្រុស៦ឆ្នាំ មានស្បែកជ្រីវជ្រួញ ដូចមនុស្សចាស់ នឹងទទួលការ... - 19/08/2018 10:33
  • ទ្វារកញ្ចក់ក្រុមហ៊ុនតម្លៃ ១ទ្រីលានដុល្លារ ពិតជាធំសម្បើម - 19/08/2018 10:31
  • Juventus វាយបកយកឈ្នះ Chievo នៅថ្ងៃប្រកួតដំបូងរបស់ Ronaldo - 19/08/2018 10:29
  • Chelsea បន្តកើប៣ពិន្ទុ ស្របពេល Arsenal បន្តបរាជ័យនៅលីគ - 19/08/2018 10:26
  • Messi ដាក់២គ្រាប់ឲ្យ Barca យក៣ពិន្ទុថ្ងៃបើកឆាក - 19/08/2018 09:09
  • ក្មេងម្នាក់ជនជាតិអូស្ត្រាលី ឡុកចូលបណ្តាញសុវត្ថិភាព របស់ក្រុម... - 18/08/2018 18:02
  • មន្ទីរបញ្ចកោណ៖ ចិន ទំនងជាកំពុងហ្វឹកហ្វឺន ពីរបៀបទម្លាក់គ្រាប់... - 18/08/2018 16:35
  • អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Atal Behari Vajpayee ទទួលមរណភាពក្នុ... - 18/08/2018 16:32
  • ស្ត្រី២នាក់ រងការចោទថា ឃាតតករសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ន... - 18/08/2018 16:28
  • Pereira ត្រូវបានជម្រើសជាតិ ប្រេស៊ីលកោះហៅ - 18/08/2018 16:25
  • X

    ads

    Top