ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចាន់ វឌ្ឍនាកា បង្ហាញតម្រុយ មិនលេងឲ្យ Home United ឡើយ!

ភ្នំពេញ៖ ក្រោយសង្កេតឃើញព័ត៌មានចរចាមអារ៉ាម ត្រូវបានចុះផ្សាយជាបន្ដបន្ទាប់ កីឡាករ ចាន់ វឌ្ឍនាកា បានចេញ មុខបកស្រាយហើយថា ខ្លួនកំពុងចរចាជាមួយក្លឹបបរទេសពិតមែន តែមិនមែនក្លឹប ដូចការបែកធ្លាយនោះទេ ។

ការអះអាងនេះដែរ គឺស្របពេលក្លឹប Home United នៃលីគកំពូលសិង្ហបុរី បានបង្ហោះលើ Instagram របស់ខ្លួនថា កំពុងពិរ ចាណាចង់បានអតីតសមាជិកក្លឹប Pahang FA នៃលីគកំពូលម៉ាឡេស៊ីរូបនេះ ។

ជាមួយនឹងការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាឆ្នើមកម្ពុជារូបនេះ ហាក់បដិសេធទាំងស្រុង ចំពោះការបង្ហោះ លើប្រព័ន្ធទំនាក់ទំនងសង្គម Instagram របស់ក្លឹប Home United គ្រាដែល ចាន់ វឌ្ឍនាកា បានបង្ហើបតម្រុងទៀតថា  ក្លឹបថ្មីខ្លួន កំពុងចរចាមិនមែនជាក្លឹប ដែលអ្នកគាំទ្របានដឹង ឬសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ក្នុងនោះរួម ទាំងក្លឹប Home United ផងដែរ ។  ប៉ុន្ដែយ៉ាងណាកូនប្រុសអនុរដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ នៅតែបន្ដលាក់ឈ្មោះក្លឹបខ្លួនកំពុងចរចានោះសិន ។

វឌ្ឍនាកា បានសរសេរថា «សួស្ដីបងប្អូនទាំងអស់គ្នា! សុខសប្បាយជាទេ? សង្ឃឹមថាសុខសប្បាយទាំងអស់គ្នា។សម្រាប់ ខ្ញុំវិញ  ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់ បញ្ជាក់ថា ខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ឬទៅធ្វើតេស្តនៅក្លិបណាទេ ហើយក៏មិន ទាន់អូខេជា មួយក្លិប ណា នោះដែរ។  សូមបងប្អូនកុំយល់ច្រឡំ។  ខ្ញុំអាចបង្ហើបបាន យ៉ាងខ្លីថាខ្ញុំកំពុង ចរចាជាមួយក្លិបបរទេស ពិតមែន ប៉ុន្តែ មិនមែន ក្លិបដែលបងប្អូននិងព័ត៌មានមួយចំនួនលើកឡើងនោះឡើយ»។

បន្ថែមលើនេះ កីឡាករឆ្នើមរបស់ក្រុមគោព្រៃកម្ពុជាដដែលបន្ដថា «  ខ្ញុំនឹងប្រកាសជាផ្លូវការ លើទំព័រហ្វេសប៊ុក របស់ខ្ញុំនេះ នៅពេលណាការចរចាឈានដល់ការព្រមព្រៀង១០០%។  សូមអរគុណចំពោះការស្រលាញ់និង ការយកចិត្តទុកដាក់ របស់បងប្អូនទាំងអស់គ្នាមកលើរូបខ្ញុំ។  សូមប្រកបដោយសំណាងល្អនិងជោគជ័យទាំងអស់គ្នា» ។ នេះគឺជាការបកស្រាយ បស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បន្ទាប់ពីរូបនេះ ត្រូវបានក្លឹប Pahang FA ប្រកាសបញ្ចប់កុង ត្រាមុនកាល កំណត់ កាលពីពេលថ្មីៗ កន្លងទៅ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top