ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោកវ៉ាត់ ចំរើន ៖ តេក្វាន់ដូ ជីជិតស៊ូ ម៉ូតូទឹក និងSoft tennis ជាកីឡាមានសក្តានុពល អាចដណ្តើមមេដាយជូន ជាតិនៃកីឡាអាស៊ានហ្គេមនៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រៀមបញ្ជូនកីឡា១២ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ានហ្គេម នៅប្រទេស ឥណ្ឌូណេស៊ី ដែលប្រព្រឹត្តិនៅថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខក្នុងគណៈកម្មាធិការ អន្តរជាតិ បាន ដាក់៤០វិញ្ញាសាដែលមានជាង៤៥ប្រទេសចូលរួម ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើង ត្រៀម បញ្ជូលក្រុមកីឡាករ-កីឡាការិនី១២ប្រភេទចូលរួម រួមមានអត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ ចាក់សាប ទូកក្តោង ជីជិតស៊ូ  ម៉ូតូទឹក ការ៉េតេ កាយសម្ព័ន្ធ យូដូ ទូកកាណូ និងsoft tennis ក្នុងចំណោម១២ប្រភេទកម្ពុជាមាន ក្តីសង្ឃឹមលើ៤ ប្រភេទ  គឺតេក្វាន់ដូ ជីជិតស៊ូ ម៉ូតូទឹក និងsoft tennis ដែលអាចឈានទៅដល់ការដណ្តើមមេដាយជូនជាតិបាន។

លោកអគ្គលេខាធិការបន្តថា សម្រាប់តេក្វាន់ដូគឺជាម្ចាស់មេដាយមាស ហើយក៏ជាកីឡាការិនីដែលធ្លាប់ ចូលរួមការប្រកួត កម្រិតអូឡាំពិកដែរ ព្រោះយើងសង្ឃឹមលើកសមត្ថភាពរបស់កីឡាការិនីស៊ន ស៊ីវម៉ី មួយទៀតយើងសង្ឃឹមលើក ការចាប់ ឆ្នោត ប្រសិនបើយើងប៉ះចំប្រទេសមានកីឡាការិនីខ្សោយជាងយើង នោះយើងមានភាពងាយស្រួលបន្តិច ។ រីឯSoft tennis ជាប្រភេទដែលមានឧត្តមភាពនៅអាស៊ីផ្នែកបច្ចេកទេស ប៉ុន្តែអាស៊ានហ្គេមកីឡាប្រភេទនេះក៏ធ្លាប់ចូលរួមដែរ ហើយយើង មលកឃើញមានការរីកចំម្រើនផងដែរ។

លោកបានអះអាងថា ជីជិតស៊ូយើងមានកីឡាការិនីនៅសហរដ្ឋអាមេរិក(កូនខ្មែរ)ដែលមានបទពិសោធន៍ក្នុង ការប្រកួតជើង ឯក នានាក្នុងប្រទេស ព្រមទំាងទទួលមេដាយជាច្រើនដែរ ចំណែកកីឡាម៉ូតូទឹក យើងក៏មានកូនខ្មែរ ដែលកំពុងធ្វើការហ្វឹក ហាត់នៅក្នុងប្រទេសថៃ ក៏ជាកីឡាករម្ចាស់មេដាយសំរិទ្ធកម្រិតពិភពលោកក៏អាចឳកាសដណ្តើមមេដាយ។ អត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ ចាក់សាប ទូកក្តោង ការ៉េតេ កាយសម្ព័ន្ធ ទូកកាណូ ដែលត្រូវទៅយកបទពិសោធន៍ការប្រកួត ប្រភេទកីឡាដែលប្រកួតច្រើនជាងគេនឹងទទួលបានបច្ចេកទេសកាន់តែច្រើន។

 លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនក៏បានមានប្រសាសន៍ថា  មុខនឹងបញ្ជូលក្រុមកីឡាករ -កីឡាការិនីចូលរួម ព្រឹត្តិការ ណ៍ អន្តរជាតិនានា ត្រូវធ្វើការប្រកួតជាផ្លូវការដោយមានមជ្ឈមណ្ឌលកីឡា អគ្គនាយកកីឡា ចូលរួមត្រួត ពិនិត្យ ការប្រកួត នោះ ដើម្បីជ្រើសរើស ក្រុមកីឡាករ-កីឡាការិនីមានស្នាមដៃប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ។ ចំណែកកីឡា ហែល ទឹក និងអត្តពលកម្ម ជាប្រភេទដែលមានសិទ្ធិត្រូវពិនិត្យមើលកំណត់ត្រា ខុសពីប្រភេទកីឡាប្រយុទ្ធ។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានពិភាក្សាផ្ដោតជាសំខាន់ផងដែរ ពីផែនការណ៍យុទ្ធសាស្រ្តក្នុង ការត្រៀលក្ខណ:ធ្វើជា ម្ចាស់ ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខធ្វើយ៉ាងណាឲ្យបានល្អប្រសើរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនគួរអោយជឿ! ក្មេងស្រីអាយុបីឆ្នាំ ស្លាប់ហើយរស់ឡើងវិញ ពេលគ្រួ... - 21/08/2018 19:51
  • ទារកឥណ្ឌូនេស៊ីម្នាក់​ កើតនៅថ្ងៃបើក កីឡាអាស៊ីហ្គេម​ ត្រូវបានដ... - 21/08/2018 19:28
  • ជប៉ុន​ និងឥណ្ឌា​ ចាប់ផ្ដើមចរចា លើកិច្ចព្រមព្រៀង ​ការពារជាតិ - 21/08/2018 19:23
  • ស្ពានប្រមាណជាង៨០០ កន្លែង នៅទូទាំងប្រទេសបារាំង ប្រឈមនឹង ការបា... - 21/08/2018 17:40
  • អ៊ីស្រាអ៊ែលនឹងវិនិយោគ បង្កើតស្ថានីយ បញ្ចូលថាមពល អគ្គិសនីថ្មី... - 21/08/2018 17:39
  • សង្គ្រាមដ៏យូរបំផុតរបស់ អាមេរិកដល់ដំណាក់ កាលណាហើយក្រោយ ពលរដ្ឋ... - 21/08/2018 16:28
  • Ndidiបញ្ចប់បំណងរបស់ Liverpool និង Arsenal បន្តកុងត្រា៦ឆ្នាំជ... - 21/08/2018 16:10
  • អាល្លឺម៉ង់កំពុងជួបបញ្ហា ខ្វះខាតគ្រូបង្រៀន បំផុតមិនធ្លាប់មាន - 21/08/2018 16:07
  • ជីវិតនៅលើផែនដីបង្កើតឡើង ១០០លានឆ្នាំមុន ៖ ការប៉ះទង្គិចគ្នាដ៏ធ... - 21/08/2018 15:43
  • ពីយ៉ា លែងខ្លាចបារមីចម្លែក ឬវិញ្ញាណ អ្វីមួយចូលខ្លួនទៀតហើយ - 21/08/2018 15:39
  • X

    ads

    Top