ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Khmer United បំបែកកំណត់ត្រា ចាស់ខ្លួន ក្នុងពាន KRE League 2018

ភ្នំពេញ៖ ក្រុមបាល់ទាត់ពាក់ កណ្ដាលអាជីប Khmer United ដែលដឹកនាំដោយលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកពាន បានបំបែកកំណត់ត្រាចាស់ របស់ខ្លួន នៅក្នុងការប្រកួតពានរង្វាន់ Khmer Real Estate League រដូវកាលទី៧ ឆ្នាំ២០១៨ នេះបានហើយ បន្ទាប់ពីយកឈ្នះ RFL ដោយលទ្ធផល ៣-១ ដើម្បីបង្កើតកំណត់ត្រាឈ្នះ ៤ប្រកួតជាប់គ្នា នារដូវកាលថ្មីនេះ ។

សម្រាប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ លើទីលានដំរីសកាលពីម្សិលមិញ ក្រុមម្ចាស់ពាន Khmer United នៅតែបន្ដភាពខ្លាំង ដើម្បីរក្សាកំណត់ត្រាឈ្នះរបស់ខ្លួន តាមរយៈការស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុម RFL ៣-១ ។ ជ័យជម្នះនេះ បានជួយឲ្យក្រុម Khmer United ទទួលបាន ១២ពិន្ទុ ប៉ុន្ដែនៅដេញតាមពីក្រោយក្រុម Blue Dragon នៅឡើយ បន្ទាប់ពីបន្ដលត់ក្រុមយុវជនសង្កាត់ស្នោរ ដោយលទ្ធផល ៩-១ ដើម្បីបន្ដកៅអីកំពូលតារាង តែមាន ១២ពិន្ទុស្មើគ្នា ។

ប៉ុន្ដែអ្វីដែលជាជោគជ័យរបស់ក្រុម Khmer United សម្រាប់ដើមរដូវកាលថ្មីនេះ គឺការធ្វើបានល្អជាងឆ្នាំមុន ដោយ ៤ប្រកួតឈ្នះទាំង ៤ប្រកួត ខណៈកាលពីឆ្នាំ២០១៧ ចាប់ផ្ដើមរដូវកាល ៤ប្រកួតដូចគ្នា គឺបញ្ចប់ដោយលទ្ធផលឈ្នះ៣ និងស្មើ១ ។ តែយ៉ាងណាថ្នាក់ដឹកនាំក្រុមចាស់វស្សាមួយនេះ នៅមិនទាន់ដាក់ការរំពឹងខ្ពស់ សម្រាប់ការប្រកួតឆ្នាំនេះឡើយ ដោយសារក្រុមចូលរួមនីមួយៗសុទ្ធតែមានសមត្ថភាព និងមិនអាចធ្វេសប្រហែសបានឡើយ ។

សម្រាប់លទ្ធផលសប្ដាហ៍ទី៤ នៃពានរង្វាន់ Khmer Real Estate League ឆ្នាំ២០១៨ ចំនួន ៨ប្រកួតផ្សេងទៀត រួមមានក្រុម Bayon Wanderers  យកឈ្នះក្រុមយុវជនកំពង់ចាម ២-០, ក្រុម Avatar យកឈ្នះក្រុមទន្សោងអែហ្វស៊ី ដឹកនាំដោយកីឡាករ ឈិន ឈឿន ២-០ និងក្រុមយុវជនវត្តកោះកុង យកឈ្នះក្រុមកូនខ្មែរ ២-០, ក្រុមយុវជនតាំងគោក យកឈ្នះក្រុម V.Train ៣-០, ក្រុមបាសាក់យកឈ្នះក្រុម HHK ៥-១, ក្រុម Anvaya ស្មើក្រុម Mambo Phnom Penh ៣-៣ និងក្រុម Giant ស្មើក្រុមយុវជនច្បាប់ ៣-៣ លើកលែងតែក្រុមអាណាចក្រទួលគោក ប៉ះក្រុម Reil Phnom Penh ដែលសុំលើកការប្រកួត ទៅធ្វើនៅថ្ងៃទី១៧ ខែឧសភាខាងមុខវិញ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រោយធ្លាក់យន្តហោះ F-35 ជាលើកដំបូង Lockheed Martin ធ្វើការធា... - 22/10/2018 20:15
  • របួស Eden Hazard នឹងធ្វើឲ្យកីឡាករ រូបនេះអវត្តមានប្រកួត សំខាន... - 22/10/2018 19:56
  • Kim Kardashian : រឿងរន្ធត់នៅប៉ារីស ធ្វើអោយខ្ញុំផ្លាស់ប្តូរ ទ... - 22/10/2018 19:52
  • ផែនទីរបស់យើងទាំងអស់ មិនត្រឹមត្រូវ៖ ក្រាហ្វិចដំបូងដែល បង្ហាញព... - 22/10/2018 18:27
  • ផ្នែកលើ៦ចំនុននេះ! ធ្វើឲ្យទូរទឹកកក សាមសុង លក់ដាច់ខ្លាំង - 22/10/2018 17:23
  • លោក ដូណាល់ ត្រាំ ថ្លែងអំណរគុណ ម៉ិកស៊ិក ដែលបញ្ឈប់ការហូរចូល ជន... - 22/10/2018 17:18
  • កងកម្លាំងយោធាអាមេរិកបញ្ជាក់ថា​ មេបញ្ជាការមួយរូបរងរបួស​ ក្នុង... - 22/10/2018 16:36
  • សត្វតោញី ខាំ តោបា សម្លាប់ចោល នៅក្នុងសួនសត្វ មួយកន្លែ ងនៅអាមេ... - 22/10/2018 16:20
  • Kalidou Koulibaly សម្រាប់បំពេញចន្លោះ ប្រហោង តំបន់ការពាររបស់... - 22/10/2018 16:02
  • ចូលរួម រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាល​ ម៉ារ៉ាតុង ប្រចាំឆ្នាំ... - 22/10/2018 15:56
  • Top