ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

NOCC កំណត់អ្នកទទួលភ្លើងគប់ ដែលព្រះរាជទាន ដោយព្រះមហាក្សត្រ ថ្ងៃបើកកីឡាជាតិ

ភ្នំពេញ៖  នៅសល់រយៈពេល ៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាជាតិ លើកទី២ នឹងចូលមកដល់ហើយ ខណៈពិធីបើកការ ប្រកួតផ្លូវការឆ្នាំនេះ នឹងធ្វើកាន់តែប្លែក ហើយអស្ចារ្យជាងមុន ដោយមាន ការព្រះរាជទានភ្លើងគប់អាទិទេព ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោឧត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីដង្ហែយកមកដុតបំភ្លឺគប់ នៅពហុកីឡដ្ឋានជាតិ ដែលជាកន្លែងប្រារព្ធពិធីបើកកីឡជាតិ លើកទី២ នាថ្ងៃទី២៥ ខែឧសភាខាងមុខ ។

ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏បានកំណត់អត្តពលិកឆ្នើមៗ ដែលត្រូវចូលក្រាប បង្គំទទួល ភ្លើងអាទិទេពពីព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង ហើយដែរ គឺតំណាងដោយកីឡាករ ឃុន ឌីម៉ា(ឃឹម ឌីម៉ា) ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ផ្នែកកីឡាគុនខ្មែរ ។ នេះបើតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ដោយសារ ឌីម៉ា គឺជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេមលើកដំបូង លើប្រភេទកីឡាគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ ទើបថ្នាក់ដឹកនាំ NOCC ក្រោមការចង្អុលបង្ហាញរបស់លោក ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និងជាប្រធាន NOCC សម្រេចជ្រើសរើសរូបគេ ឲ្យចូលក្រាបបង្គំទទួលភ្លើងគប់ ដែលព្រះរាជទានដោយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោឧត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយទទួលបានការព្រះរាជទានភ្លើងគប់របស់ព្រះមហាក្សត្រ កីឡាករគុនខ្មែររូបនេះ នឹងដង្ហែ តាមរយៈការរត់ឆ្ពោះមកកាន់ពហុកីឡដ្ឋានជាតិ និងប្រគល់បណ្ដាក់ៗគ្នា ជាមួយនឹងកីឡាករ-កីឡាការិនីឆ្នើមៗផ្សេងទៀត ដើម្បីប្រគល់ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការ តាមរយៈការចុចប៊ូតុងស្វ័យប្រវត្តិ ដើម្បីអុជភ្លើងជាតំណាងពិធីបើកតែម្ដង ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អគ្គលេខាធិការ NOCC ខាងលើ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិឆ្នាំនេះ នឹងបើកការប្រកួតនៅថ្ងៃទី២៥ ខែឧសភា ហើយពិធីបិទគ្រោងធ្វើនៅថ្ងៃទី០៤ ខែមិថុនា ដោយមានកីឡាសរុប ២៧ប្រភេទចូលរួម ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាព ក៏ដូចជាបច្ចេកទេស សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top