ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វីរបុរសបាល់ទាត់ RYAN GIGGS រីករាយ ដំណើរទស្សនកិច្ច នៅរោងចក្រថៃហ្គ័រ

ភ្នំពេញ៖​ លោក Roland Bala អគ្គនាយក គ្រប់គ្រងក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ2018 នេះ បានស្វាគមន៍វីរបុរស បាល់ទាត់អន្តរជាតិលោក Ryan Giggs ក្នុងដំណើរទស្សនកិច្ចពិសេស នៅរោងចក្រផលិតស្រាបៀរថៃហ្គ័រ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចនេះ លោក Roland Bala  បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះលោក Ryan Giggs ដែលបានសម្រេចចិត្ត ធ្វើជាទូតសុឆន្ទៈផ្សព្វផ្សាយ កម្មវិធី Tiger Street Football Festival 2018 ដោយលើកឡើងថា “ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Ryan Giggs ដែលជាកំពូលតារាដ៏អស្ចារ្យបំផុត របស់ក្លិប Manchester United មកកាន់រោងចក្រ ផលិតស្រាបៀររបស់យើងខ្ញុំ ដើម្បីជួបនិងស្វាគមន៍ បុគ្គលិក និងភ្ញៀវពិសេសរបស់យើង។ តាងនាមឱ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ខ្ញុំសូមអរគុណ ដល់លោក Ryan Giggs ដែលបានមកកម្ពុជា ដើម្បីគាំទ្រដល់ Tiger Street Football Festival 2018   ក្នុងរដូវកាលទី៦នេះ និងលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ និងអ្នកគាំទ្រក្នុងប្រទេសនេះ។

ក្នុងឱកាសនោះដែរ កំពូលតារាបាល់ទាត់រូបនេះ បានមានប្រសាសន៍ កោតសរសើរ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការលើកកម្ពស់វិស័យកីឡា នៅជុំវិញពិភពលោក ដែលបង្ហាញថា គំនិតផ្តួចផ្តើម វិជ្ជមាន ក្នុងការរៀបចំកម្មវិធី Tiger Street Football Festival គឺជាវេទិកាដ៏ល្អប្រសើរមួយ សម្រាប់អភិវឌ្ឍអ្នកដែលមាន ទេពកោសល្យ ខាងបាល់ទាត់ជំនាន់ក្រោយ នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីការណែនាំ និងជួបស្វាគមន៍ជាមួយ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកប្រតិបត្តិ និងភ្ញៀវពិសេស លោក Ryan Giggs បានទៅទស្សនារោងចក្រ ផលិតស្រាបៀរ លោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការពង្រីកខ្សែចង្វាក់ផលិតកម្ម និងបច្ចេកវិជ្ជាទំនើប ក្នុងការផលិតស្រាបៀរ។

ជាមួយគ្នានេះ ក៏មានវគ្គបង្វឹក ពិសេស ជាមួយបុគ្គលិក និងភ្ញៀវនៅរោងចក្រ ដែលលោក Ryan Giggs បានចែករំលែកដំបូន្មាន និងតិចនិចល្អៗ ជាបទពិសោធន៍របស់លោក ដែលជាកីឡាករទទួលបាន ពានរង្វាន់ច្រើនជាងគេបំផុត មិនដែលធ្លាប់មាន នៅក្នុងក្របខ័ណ្ឌលីគអង់គ្លេស។

សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីចុះហត្ថលេខា និងរូបថតជាមួយ នឹងថ្នាក់គ្រប់គ្រង បុគ្គលិកនិងភ្ញៀវពិសេស លោក Ryan Giggs បានលើកទឹកចិត្តអ្នករាល់គ្នា ឱ្យចូលរួមជាមួយលោក នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែលនឹងប្រព្រឹត្តធ្វើឡើង នៅពេលរសៀលនៅខាងមុខ បរិវេណសាលមហោស្រព កោះពេជ្រ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top