ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អគ្គនាយកកីឡានាំយកថវិកា និងសួរសុខទុក្ខដល់លោក កែវ រដ្ឋា ប្រធានការិយាល័យកីឡាខេត្តមណ្ឌលគិរី រងគ្រោះអគ្គីភ័យឆាបឆេះបំផ្លាញលំនៅដ្ឋាន

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨  លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ ប្រតិភូមកសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារលោក កែវ រដ្ឋា ប្រធានការិយាល័យកីឡាខេត្តមណ្ឌលគិរី ដែលត្រូវអគ្គីភ័យឆាបឆេះ បំផ្លាញលំនៅដ្ឋានកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។

លោកចំណាន មន្ត្រីព័ត៌មានអគ្គនាយកដ្ឋានកីឡាបានប្រាប់ពីខេត្តខេត្តមណ្ឌលគិរីថា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកបាននាំយក ថវិកាមហាគ្រួសារកីឡាចំនួន១០.០០០.០០០រៀល និង៧០០ដុល្លារជូនដល់លោក កែវ រដ្ឋា ប្រធានការិយាល័យកីឡាខេត្តមណ្ឌលគិរី ដែលត្រូវអគ្គីភ័យឆាបឆេះបំផ្លាញលំនៅដ្ឋានកាលពីថ្ងៃទី១០ ដើម្បីជួយសម្រាលនូវការលំបាកក្នុងជីវភាពគ្រួសារ និងមានការទទួល ស្វាគមន៍ពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ផងដែរ។

លោកបានបន្តថា ថវិកាមហាគ្រួសារកីឡានេះមានថវិកាផ្ទាល់របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាចំនួន២.០០០.០០០រៀល និងថវិកាចំនួន៨.០០០.០០០រៀល និង៧០០ដុល្លារ ទៀតជាថវិកាដែលបានមកពីមន្រ្តីអង្គភាព ទាំង៤ចំណុះអគ្គនាយកដ្ឋានកីឡា មន្រ្តីការិយាល័យកីឡារាជធានី ខេត្តនានា មន្រ្តីសហព័ន្ធកីឡាជាតិនានា។

លោកម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឲ្យដឹងថា ក្នុងនាម សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលមានលោក តែម ម៉ឺន សូមចូលរួមរំលែកការលំបាកលោករដ្ឋា ចំនួនមួយលានរៀល៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គេហទំព័ររបស់The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសុក្រ ទ... - 17/02/2018 15:39
  • ជប៉ុន​ និងអាមេរិក​ នឹងធ្វើសមយុទ្ធការពារមីស៊ីល​ និងគ្រាប់ផ្លោ... - 17/02/2018 15:18
  • ប្រទេសហូឡង់ នឹងកសាងកសិដ្ឋានសូឡាដំបូង អណ្ដែតលើមហាសមុទ្រ - 17/02/2018 12:51
  • អាមេរិក​ បញ្ជាក់ថាគ្មានគម្រោងវាយប្រហារទុកមុន​ លើកូរ៉េខាងជើងន... - 17/02/2018 12:47
  • Real Madrid ចង់សាកល្បងនាំយកPogba នារដូវក្តៅខាងមុខនេះ - 17/02/2018 12:12
  • ក្មេងប្រុសកំពូលកូរស្រែកឡូឡា លើយន្តហោះពេញ៨ម៉ោងនៃជើងហោះហើរ ពីអ... - 17/02/2018 12:07
  • អ៊ីរ៉ាក៉ទទួលបានការសន្យា ក្នុងជំនួយកសាងប្រទេសឡើងវិញជា ទឹកប្រា... - 17/02/2018 11:14
  • អាមេរិក​ នឹងសម្រេចបាននូវការរំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង​... - 17/02/2018 11:12
  • ក្រុមGoogleចាប់ផ្តើមទម្រង់'Stories' ផ្ទាល់ខ្លួនដើម្បីប្រជែង... - 17/02/2018 11:10
  • មក​ស្ដាប់ម្ចាស់​បទ "Crush" ច្រៀង​បទ​ "Perfect" ពីរោះ​មិន​ចាញ... - 17/02/2018 11:08
  • X

    ads

    Top