ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ថ្ងៃដំបូងនៃការប្រកួតជម្រុះ នៅមណ្ឌលព្រះសីហនុ ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

ព្រះសីហនុ៖ ការប្រកួតជម្រុះថ្ងៃដំបូង នៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី១ នៅខេត្តព្រះសីហនុ ដែលមាន៥៤ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែន ព្រោះក្រុមនីមួយៗ សុទ្ធតែមានមហិច្ឆតា ចង់ដណ្តើមយកជ័យជំនះ ក្លាយជាម្ចាស់ជើងឯក ប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានប្រាក់រង្វាន់ យ៉ាងច្រើន ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិ ទៅចូលរួមប្រកួត នៅវគ្គផ្តាច់ព្រ័ត្របន្តទៀត នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ជាក់ស្តែងក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលជាអតីតក្រុមជើងឯក ត្រូវប្រកួតការពារដំណែងរបស់ទល់និង ក្រុមអតីតជើងឯករង វឌ្ឍនវិជ្ជា។ ក្នុងការប្រកួតរយៈពេល១២នាទីនោះ ក្រុមទាំងពីរបានខិតខំ ប្រកួតយ៉ាងស្វិតស្វាញ និង ជក់ចិត្តបំផុត។ ជាលទ្ធផលក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A អាចយកឈ្នះលើ ក្រុមវឌ្ឍនវិជ្ជា ក្នុងលទ្ធផល ៣-២ នៅវគ្គជម្រុះដំបូងនេះ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលមានកីឡាករឆ្នើមៗ នៅតែធ្វើបានល្អដដែល ដោយអាចគ្រប់គ្រងការវាយសម្រុក របស់ក្រុម វឌ្ឍនវិជ្ជា និងស្វែងរកគ្រាប់បាល់ ជ័យជម្នះទាល់តែបាន។ តែយ៉ាងណាក្រុមជើងខ្លាំងមួយនេះត្រូវសម្លឹង ទៅរកជើងឯកបន្ដទៀត ដើម្បីបានឱកាស ទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ក៏ដូចជាការពារតំណែងជើងឯក ប្រចាំមណ្ឌលព្រះសីហនុរបស់ខ្លួន ។

គួររំលឹកផងដែរថា កាលពីរដូវកាលមុន Tiger Street Football Festival 201៧  ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម វឌ្ឍនវិជ្ជា ក្នុងលទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីឈ្នះពានរង្វាន់ប្រចាំតំបន់ហើយ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នេះ ក៏បានទៅធ្វើដំណើរនៅភ្នំពេញ ប្រកួតផ្ដាច់ព្រ័ត្រ ទូទាំងប្រទេសផងដែរ។

ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែក កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ នៅភ្នំពេញថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ផងដែរ។ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top