ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោកវ៉ាត់ ចំរើន ៖អត្តពលិក៧០០នាក់ បណ្តាលប្រទេស ៣៥ នៃទ្វីប៤ចូលរួម“ទិវារត់ប្រណាំង ចម្ងាយឆ្ងាយនៅតំបន់អង្គរ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានឹងអញ្ជើញ ចូលរួមពិធីសន្និសីទ សារព័ត៌មានស្តីពី “ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ២០១៨” នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ប្រព្រឹត្តិទៅនៅថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ខេត្តសៀមរាប។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការរត់ចម្ងាយឆ្ងាយនៅតំបន់អង្គរ គឺជាប្រភេទកីឡាទេសចរដែល មានលក្ខណៈជាការផ្សងព្រេង រត់ចម្ងាយឆ្ងាយ រួមមាន១២៨គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ ទៅតាមវិញ្ញាសាដែលអត្តពលិក អាចចូលរួមបាន ប៉ុន្តែវិញ្ញាសាគោលនៃ ការរត់ចម្ងាយឆ្ងាយ គឺវិញ្ញាសា១២៨គីឡូម៉ែត្រ ។

លោកបានបន្តថា សម្រាប់វិញ្ញាសានេះ យើងត្រូវរត់ឆ្លងកាត់ វាលស្រែ ក្នុងព្រៃកាត់ឆ្លងប្រាសាទនានាក្នុងទឹកដីអង្គរដោយ រត់ជិត២៤ម៉ោង ចាប់ពីល្ងាចម៉ោង៨ដល់ ម៉ោង៥ល្ងាចថ្ងៃបន្ទាប់ ហើយអត្តពលិកចូលរួម សុទ្ធតែមានទឹក និងវត្ថុផ្សេងៗនៅជាប់នឹងខ្លួន។
គិតមកដល់ពេលនេះយើងមានអត្តពលិក ចំនួន៧០០នាក់ដែលមកពីបណ្តាលប្រទេស ចំនួន៣៥ មកពីទ្វីបទំាង៤លើពិភពលោក អត្តពលិកចុះឈ្មោះច្រើនជាងគេមកពីអឺរ៉ុប ជាពិសេសខាងប្រទេសបារាំង និងប្រទេសវៀតណាម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន បាញ់បង្ហោះយាននាំស្បៀង ទៅកាន់ ISS ទទួលបានជោគជ័យទាំងស្រុ... - 23/09/2018 15:58
  • Liverpool យកជ័យជំនះ ស្រួលៗ លើ Southampton - 23/09/2018 15:27
  • ក្រុម Hacker ដាក់គោលដៅទៅលើ ក្រុមហ៊ុន អចលនទ្រព្យនៅអាមេរិក - 23/09/2018 15:25
  • កូរ៉េខាងជើង កំពុងដំណើរការ ទីផ្សារត្រីដ៏ធំបំផុត នៅព្រំដែនជាមួ... - 23/09/2018 14:50
  • ចិនលុបចោល កិច្ចពិភាក្សាយោធា ជាមួយអាមេរិក ដើម្បតវ៉ាប្រឆាំងទណ្... - 23/09/2018 14:48
  • Gabriel Jesus ត្រូវបានប្រេស៊ីលកោះហៅ ចូលជម្រើសជាតិវិញ ក្រោយបរ... - 23/09/2018 13:52
  • ចិន បិទចោលគេហទំព័ររាប់ពាន់ នៅក្នុងយុទ្ធនាការ បោសសម្អាត - 23/09/2018 13:50
  • អាមេរិកនិយាយថា ការវាយប្រហារ តាមអាកាសអាមេរិក បានសម្លាប់ ពួកសក... - 23/09/2018 13:16
  • មេ​ជំនួញ​ធំ​ៗ​ លើ​ពិភពលោក ​បារម្ភ​​​ខ្លាច​បញ្ញា​សិប្បនិម្មិត... - 23/09/2018 13:12
  • PSG ចាយ​លុយ​ជិត​ ៩០០ លាន​ដុល្លារ​ ក្នុង​រយៈ​ពេល ​៨​ឆ្នាំ តែ​... - 23/09/2018 13:08
  • X

    ads

    Top