ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ខេត្តព្រះសីហនុ ជាមណ្ឌលចុងក្រោយ សម្រាប់ការប្រកួតជម្រុះ Sponsor Futsal Cup2017

ភ្នំពេញ៖ ព្រឹត្តិការណ៍Sponsor Futsal Cup 2017 ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី១៣និង១៤ ខែមករា ឆ្នាំ២០១៨ បានឈានដល់ការប្រកួតជម្រុះ នៅមណ្ឌលខេត្តព្រះសីហនុហើយៗនេះក៏ជាមណ្ឌលចុងក្រោយ ដើម្បីជ្រើសរើសរក២ក្រុមដែលខ្លាំងមកប្រកួតវគ្គ១០ក្រុមចុងក្រោយ ។

លោក សឹម សានត្រានអ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រកួតនេះបានប្រាប់ឲ្យដឹងថា សម្រាប់មណ្ឌលខេត្តព្រះសីហនុមានក្រុមបាល់ទាត់ចំនួន៤០ក្រុមចូលរួម។  នេះជាចំនួនដែលលោកចង់បាន ព្រោះក្រុមច្រើនហើយជ្រើសរើសយកតែ២ក្រុមបែបនេះក្រុមដែលឈ្នះគឺជាក្រុមខ្លាំង ។

ចំពោះ៤០ក្រុមចូលរួមបែបនេះក្រុម ដែលចាញ់គឺហាលអាវឯក្រុមដែលឈ្នះគឺប្រកួតបន្តរហូតទាល់តែរកឃើញក្រុមខ្លាំងចំនួន៤ចុងក្រោយ ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ 

ក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺជាក្រុមដែលមានកៅអីសម្រាប់ឡើងមកប្រកួតវគ្គ១០ក្រុមចុងក្រោយ ទោះជាយ៉ាងណាក៏ក្រុមទាំង២នេះ ត្រូវតែប្រកួតគ្នាដើម្បីរកក្រុមជើងឯកប្រចាំមណ្ឌលដែរ ។

សម្រាប់៤មណ្ឌលដែលបញ្ចប់ការប្រកួតជម្រុះហើយនោះមាន រាជធានីភ្នំពេញដែលចំណាត់ថ្នាក់លេខ ១បានទៅក្រុម រ៉ូលីង អេហ្វស៊ី លេខ ២ក្រុមហូមស្ប៉តអេហ្វស៊ី ។មណ្ឌលបន្ទាយមានជ័យក្រុមលេខ ១បានទៅស៊ីសុផុនអេហ្វស៊ី និង លេខ២ក្រុមហ្វា មីលីអេហ្វស៊ី ។មណ្ឌលខេត្តសៀមរាបលេខ ១ក្រុមហ្គារូដាអេហ្វស៊ី លេខ ២ក្រុមណេច អាប់អេហ្វស៊ី មណ្ឌលព្រៃវែងលេខ ១ ក្រុមកណ្ដុរ ស អេហ្វស៊ី និង លេខ ២ ក្រុមផេនដាអេហ្វស៊ី ។

សម្រាប់មណ្ឌលខេត្តព្រះសីហនុដែលជាមណ្ឌកូនពៅគេនោះមិនដឹងថា ក្រុមណាជាក្រុមដែលមានសមត្ថភាព ដណ្ដើមបានកៅអីសម្រាប់វគ្គ១០ក្រុមចុងក្រោយនេះឡើយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កូនរក្សាទម្លាប់នេះរាល់ថ្ងៃ នឹងមិនសូវជួបពេទ្យទេ - 18/01/2018 11:12
  • ឆៃ លីដាឡែន ទើបមានអ្នកជ្រែកស្នេហ៍ ព្រោះអត់មានកូនបែរ ជាធ្លាយរ... - 18/01/2018 11:04
  • តូចចិត្តមុខមាត់មិនស្អាត បុរសម្នាក់នេះវះកាត់៣០ដង ហើយនេះជាលទ្ធ... - 18/01/2018 10:39
  • កាសែតកូរ៉េខាងជើងហៅ ដូណាល់ ត្រាំ ជាឆ្កែឆ្កួត រឿងអួតប៊ូតុងនុយក... - 18/01/2018 10:17
  • ដឹងអត់! រវាង Messi និង Ronaldo លោក Pele ជ្រើសយកមួយណា ? - 18/01/2018 10:13
  • អាមេរិក​ ថាកិច្ចការទូតលើកូរ៉េខាងជើង​ ត្រូវបានគាំទ្រដោយជម្រើស... - 18/01/2018 09:52
  • អេមីរ៉ាតអារ៉ាប់រួម កំពុងរៀបចំប្តឹងកាតា រឿងយកយន្តហោះចម្បាំង​​... - 18/01/2018 09:41
  • មូលហេតុដែលប្រទេស ស្វីស ហាមមិនឲ្យចំអិន ឬទម្លាក់បង្កងចូលទឹកក្ត... - 18/01/2018 09:38
  • កូរ៉េខាងត្បូង បដិសេធមិនបញ្ជូនឲ្យត្រឡប់ទៅវិញ នូវជនផ្តាច់ខ្លួន... - 18/01/2018 09:35
  • អ្នកវិទ្យាសាស្រ្ត៖ ស្រ្តី មានអារម្មណ៍ ផ្លូវភេទខ្លាំងជាងបុរស - 18/01/2018 08:56
  • X

    ads

    Top