ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

គណៈកម្មការរៀបចំការ ប្រកួតកីឡា ជាតិលើកទី ២ បើកកិច្ចប្រជុំជាមួយ គណៈកម្មការរៀបចំ ព្រឹត្តិការណ៍ការ ប្រកួតកីឡាជាតិលើកទី ២

ភ្នំពេញ៖គណៈកម្មការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមការដឹកនាំអង្គប្រជុំលោក អ៊ុក សិទ្ធិជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ជាមួយសហព័ន្ធកីឡាជាតិចំនួន២៧ ស្តីពីការរៀបចំបោះពុម្ភសៀវភៅ បញ្ញាតិ្តទូទៅ និងបទបញ្ជាបច្ចេកទេស និងធ្វើសិក្ខាសាលា។

លោក អ៊ុក សិទ្ធិជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ចំនួន២៧ដើម្បីត្រៀមការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨នាពេលនេះយើងផ្តោត២ចំណុចសំខាន់ៗគឺបោះពុម្ភសៀវភៅ បញ្ញាតិ្តទូទៅ និងបទបញ្ជាបច្ចេកទេស និងធ្វើសិក្ខាសាលា។ គ្រប់សហព័ន្ធត្រូវបញ្ជូនបញ្ញាតិ្តទូទៅ និងបទបញ្ជាបច្ចេកទេស ឲ្យបានលឿនដល់មន្ត្រីដើម្បងាយស្រួលក្នុងការបោះពុម្ភសៀវភៅឲ្យទាន់ពេល ព្រោះការប្រកួតឆ្នាំនេះមាន សហព័ន្ធកីឡា ជាតិ ចំនួន២៧ច្រើនជាងមុន ដែលមានរហូតដល់២៧៨វិញ្ញាសាឯណោះ។

លោកបន្តថា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ យើងរៀបចំសិក្ខាសាលាស្តីពីការចុះឈ្មោះ កីឡាករ-កីឡា ការិនី ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីក្រសួង៣ គឺក្រសួង អប់រំយុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ សហព័ន្ធកីឡាជាតិចំនួន២៧ និង២៥រាជធានីខេត្ត។ ក្នុងនោះ សហ ព័ន្ធកីឡាជាតិនីមួយៗត្រូវបង្ហាញបញ្ញាតិ្តទូទៅ និងបទបញ្ជាបច្ចេកទេសដល់សិក្ខាកាមចូលរួមទៀតផង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top