ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អត្តពលិកប៉េតង់១២នាក់ចូលរួមការប្រកួត កីឡាប៉េតង់ជើងឯកអាស៊ីលើកទី១ នៅថៃ

ភ្នំពេញ៖ ក្រុមអត្តពលិកប៉េតង់ចំនួន១២នាក់ គ្រូបង្វឹក និងគណប្រតិភូនឹងចាកចេញ ពីប្រកទេសកម្ពុជាឆ្ពោះទៅប្រទេសថៃ ដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី១ ដែលមានរហ័សនាមថា “Asian Petanque ChampionShip លើទី១” នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។   

លោក  លោក សូម៉ៃ សុខគា អគ្គលេខាធិការរង និងជាប្រធានគណប្រតិភូបានមានប្រសាសន៍ ថា កម្ពុជាបានបញ្ជូលអត្តពលិកប៉េតង់១២នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ ជើងឯកអាស៊ីលើកទី១ នេះនៅទីក្រុងបាងកក ប្រទេសថៃ ចំពោះអត្តពលិកទាំងអស់១២នាក់រួមមានក្រុមបុរស ក្រុមនារី និងក្រុមយុវជន។

សម្រាប់ក្រុមបុរសមាន កីឡាករ សុខ ចាន់មាន ថោង ឈឿន យ៉ា ច័ន្ទដារ៉ារិទ្ធ និងកីឡាករ ឃឹម សុភក្រ្ត រីឯក្រុមនារី៖កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ អ៊ុន ស្រីយ៉ា និងកីឡាការិនី ដួង ឌីណា ចំណែកក្រុមយុវជន៖កីឡាករ ឃួន លីហ៊ ហៀប វ៉ាឃីម កុយ សុភក្រ្តា និងកីឡាករ កែវ ភក្រ្តី។ 

លោកបានបន្តថា កាលប្រកួតនៅឆ្នាំ២០១៤ យើងទទួលបានមេដាយមាស ៤គ្រឿង ប្រាក់១គ្រឿងនិងសំរិទ្ធ១គ្រឿង ឆ្នាំ២០១៥ យើងទទួលបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿងនិងសំរិទ្ធ១គ្រឿង និងឆ្នាំ២០១៦ យើងទទួលបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៣គ្រឿង។ ក្នុងឆ្នាំ២០១៧ យើងសង្ឃឹមថា នឹងទទួលបានមេដាយ ប៉ុន្តែមិនដឹងថា មេដាយអ្វីទេ។

លើកនេះយើងមានសក្តានុពលខ្លាំងណាស់ ដោយសារតែលោកគ្រូៗបានរៀបចំការហ្វឹកហាត់ត្រឹមត្រូវ ព្រោះលោកគ្រូបានប្រជុំពិភាក្សា ក្នុងការរៀបចំដើម្បីត្រៀមខ្លួនការប្រកួតជើងឯក អាស៊ីនៅប្រទេសថៃនេះ ហើយការប្រកួតខាងលើនេះ ប្រហែលមាន១០ប្រទេសចូលរួម ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កម្ពុជា បន្ដកំណត់មិនទាន់ ស្គាល់ឈ្នះ ក្រោមការដឹកនាំ របស់ Hond... - 12/11/2018 21:58
  • ដោយសារ មិនចង់បែកគ្នា នារីជប៉ុនម្នាក់ ចាក់កសម្លាប់មិត្តប្រុស... - 12/11/2018 20:01
  • ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាព អាជីវកម្មរបស់ខ្... - 12/11/2018 19:15
  • ក្រុមហ៊ុន Huawei នៅតែរក្សាតំណែងលេខ២ ក្នុងការនាំចេញស្មាតហ្វូន... - 12/11/2018 19:04
  • យន្តហោះប្រតិកម្ម J-20 ជាច្រើនគ្រឿងធ្វើការ ហោះហើរ ក្នុងពិធីរំ... - 12/11/2018 18:42
  • ក្តៅ! វីដេអូចម្រៀងទោលដំបូងរបស់ Jennie ចេញជាផ្លូវការហើយ ( វីដ... - 12/11/2018 17:37
  • កាសែតកូរ៉េខាងជើង ​ រិះគន់ជប៉ុន​ ដែលបដិសេធមិន ទទួលស្គាល់កំហូស... - 12/11/2018 16:52
  • ​ អ៊ីស្រាអែល​ បើកការ វាយប្រហារ ផ្លូវ អាកាសនៅ តំបន់ហ្គាហ្សា​... - 12/11/2018 16:38
  • Arsenal នឹងលះបង់ Ramsey ដើម្បីចចារនាំ យកខ្សែប្រយុទ្ធ ម្នាក់រ... - 12/11/2018 15:53
  • Honda នឹងដឹកនាំក្រុមគោព្រៃ ប៉ះមីយ៉ាន់ម៉ាល្ងាចនេះ នៃពាន AFF S... - 12/11/2018 15:26
  • Top