ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ផាន់ គ្រាន់ ប៉ះ Kong Sayam  វគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវាត់ Carabao សង្វៀន​ SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡាប៉ះអ្នកប្រដាល់ថៃ Kong Sayam ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ Carabao ទម្ងន់ ៦៧ គីឡូក្រាម នៅលើសង្វៀន SEA TV នារសៀលថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEA TVបាននិយាយថា Kong Sayam ធ្លាប់ចាញ់ ផាន់ គ្រាន់ ១លើកហើយក្នុងការជួបប្រកួតគ្នាក្នុងវគ្គជម្រុះកន្លងមក ដោយ ផាន់ គ្រាន់ ឈ្នះ Kong Sayam ដោយពិន្ទុ។ Kong Sayam ប្រកួតចំនួន៧៥លើក ឈ្នះ៦១លើក ចាញ់១១លើក និង ស្មើ០១លើក។

ចំណែកផាន់ គ្រាន់វិញ ជាអ្នកប្រដាល់ដែលមានចិត្តប្រដាល់ធំ មានស្នៀតគុនល្អ និងវាយខ្លាំងជាងបើប្រៀបជាមួយ Kong Sayam នោះ ហើយផាន់ គ្រានប្រកួត៩១លើក ឈ្នះ៧៣លើក ចាញ់១៤លើក និង ស្មើ០៣លើក ព្រមទាំងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់ចំនួន២១លើក។

គូអមគូខ្សែក្រវាត់នេះ ជាការប្រកួតលក្ខណៈអន្តរជាតិ អ្នកប្រដាល់ មាស ច័ន្ទមាន ក្លិបកងពលធំអន្តរាគមន៍លេខ២ និង ជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦៣,៥០០ គីឡូក្រាម ជួបជាមួយអ្នកប្រដាល់ថៃ Phat Punt ក្នុងប្រភេទទម្ងន់ ៦៣,៥០០ គីឡូក្រាម។

Phat Punthy នេះ គេជាអ្នកប្រដាល់ថៃចំណូលថ្មី មិនធ្លាប់មកប្រកួតនៅសង្វៀន SEA-TV នេះទេកន្លងមក។ ដូច្នេះ Phat Punthy មិនដឹងថាគេល្អ និង ខ្លាំងប៉ុណ្ណានោះទេ ហើយក៏មិនអាចឱ្យ មាស ច័ន្ទមាន មើលស្រាលបានដែរ។ 

មាស ច័ន្ទមាន គេបានវាយឈ្នះអ្នកប្រដាល់ថៃច្រើននាក់ជាប់ៗគ្នា តែការប្រកួតលើកចុងក្រោយគេនោះ គេវាយចាញ់អ្នកប្រដាល់ថៃ Sing Visnu ដោយពិន្ទុ ។ មាស ច័ន្ទមាន មានកំណត់ត្រាប្រកួតចំនួន១២៨លើក ក្នុងនោះឈ្នះ៩៥លើកចាញ់២៩លើក និង ស្មើ០៤លើក ព្រមទាំងធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់ចំនួន២៩លើក។ 

កណ្ដាប់ដៃ កែង និង ជើងទាត់របស់ ច័ន្ទមាន វាយចេញខ្លាំងនិងមានទម្ងន់ធ្ងន់គួរសមដែរ។ ជាអ្នកប្រដាល់ដែលមិនចេះវាយបន្ធូរដៃនោះទេ ឱ្យតែគេយល់ថាដៃគូអាចបង្ក្រាបបាន គឺគេមិនប្រោះទុកយូរទេ គេផ្តួលយកឈ្នះតែម្តង។ និយាយពីបច្ចេកទេស និង កលល្បិចនោះ ច័ន្ទមាន គេមានពេញខ្លួន​​ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Man City បន្តឯកទក្តកម្ម១៦ប្រកួត មិនដែលចាញ់ និងបន្តនាំមុខគេក្... - 18/12/2017 08:05
  • ផ្ទះល្វែងរចនាម៉ូតទំនើប ដាក់លក់តំលៃក្រោមទីផ្សារ - 18/12/2017 08:02
  • Top