ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

កីឡាករ គៀង សាម៉ន ម្ចាស់មេដាយមាសនៃការប្រកួតអត្តពលកម្ម ជើងឯកជាតិ សន្លប់ពេលរត់មកដល់ទី 

ភ្នំពេញ៖ កីឡាកររត់ប្រណាំងចម្ងាយ១.៥០០ម៉ែត្រគៀង សាម៉ន នៃសមាគមកីឡាក្រសួងការពារជាតិដែលជាកីឡា វ័យចំណាស់ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងឡុងប្រទេសអង់គ្លេសនោះបានដួលសន្លប់ពេលរត់មកដល់ទីក្នុងការប្រកួតអត្តពលកម្មជ្រើសរើសជើងឯកជាតិឆ្នាំ២០១៧នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

កីឡាករ គៀង សាម៉ន ជាកីឡាករដែលរត់ចម្ងាយ ១.៥០០ម៉ែត្របានដួលសន្លប់ពេលរត់មកដល់ទី ចំពោះការដួលសន្លប់នៅតែឲ្យរូបគេដណ្ដើមបានចំណាត់ថ្នាក់លេខ ១មេដាយមាស ដោយប្រើថិរវេលា៤ នាទី ២៣វិនាទី៦៨ ខណៈចំណាត់ថ្នាក់លេខ២បានទៅកីឡាករ វ៉ាន់ ភារ៉ាមកពីខេត្តស្តឹងត្រែងរត់ក្នុងថិរវេលា៤នាទី២៦វិនាទី៤៥ និងចំណាត់ថ្នាក់លេខ ៣ បានទៅកីឡាករ ផាត សុភុតរាជធានីភ្នំពេញដែលរត់ក្នុងថិរវេលា៤នាទី២៩វិនាទី១០ ។

ចំពោះវិញ្ញាសារត់ចម្ងាយ១.៥០០ម៉ែត្រនារី៖ចំណាត់ថ្នាក់លេខ ១បានទៅកីឡាការិនី ប៊ូ សំណាងរាជធានីភ្នំពេញរត់ក្នុងថិរវេលា៥នាទី ៤៩វិនាទី៩២  ចំណាត់ថ្នាក់លេខ ២កីឡាការិនី សុខ ចាន់ឌឿន មកពីខេត្តតាកែវរត់ក្នុងថិរវេលា៦នាទី៣៧វិនាទី៧៥ និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ម៉ី ស្រីមាស មកពីខេត្តកណ្ដាលដែលរត់ក្នុងថិរវេលា៦នាទី៤៩វិនាទី៧៥ ។

រីឯវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្របុរស៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ ប៉ែន សុគង់ ក្រសួងការពារជាតិរត់ក្នុងថិរវេលា២៣វិនាទី១៧  ចំណាត់ថ្នាក់លេខ ២កីឡាករ ផាន ផាន់ឈី ក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា២៣វិនាទី៨៤ និងចំណាត់ថ្នាក់លេខ ៣ កីឡាករព្រឿង ភារុត ខេត្តកពង់ឆ្នាំង រត់ក្នុងថិរវេលា២៤វិនាទី៤០។ វិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រនារី៖ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ដួង ស្រីភាព ក្រសួងការពារជាតិរត់ក្នុងថិរវេលា២៧វិនាទី៥៧ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ប៊ូ ស៊ុនណារីរាជធានីភ្នំពេញរត់ក្នុងថិរវេលា៣០វិនាទី០០ និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី កូន ដារ៉ែន ខេត្តកំពង់ឆ្នាំងរត់ក្នុងថេរវេលា៣០វិនាទី៦៨ ។

ដោយឡែកវិញ្ញាសាចោលដុំដែកនារី៖ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ធឿន ម៉ារ៉ានាថក្រសួងការពារជាតិចោលបានចម្ងាយ៩,៥៨ម៉ែត្រ ចំណាត់ថ្នាក់លេខ២ កីឡាការិនី សំរិទ្ធ សូនីតា ខេត្តស្ទឹងត្រែងចោលបានចម្ងាយ៩,០៤ម៉ែត្រ និងចំណាតថ្នាក់លេខ ៣កីឡាការិនី មឿន ស្រីនិចខេត្តព្រះវិហារ ចោលបានចម្ងាយ៥,៩៥ម៉ែត្រ ។ វិញ្ញាសាចោលដុំដែកបុរស៖ចំណាតថ្នាក់លេខ ១ កីឡាករ ស៊ឹម សាមឌី ខេត្តស្ទឹងត្រែងចោលបានចម្ងាយ១២,០៣ម៉ែត្រ ចំណាតថ្នាក់លេខ ២ កីឡាករ ព្រំ សួស្ដី ខេត្តព្រៃវែងចោលបានចម្ងាយ១០,១៥ម៉ែត្រ និងចំណាតថ្នាក់លេខ ៣ កីឡាករកុល ថារីន ខេត្តកណ្ដាល ចោលបានចម្ងាយ៨,៩៨ម៉ែត្រ ។

វិញ្ញាសាចោលថាសនារី៖ចំណាតថ្នាក់លេខ១ កីឡាការិនី ប៉ិច ជំនោរ ក្រសួងមហាផ្ទៃចោលបានចម្ងាយ២៨,៣៥ម៉ែត្រ ចំណាតថ្នាក់លេខ២កីឡាការិនី ដេត សុខានខេត្តសៀមរាបចោលបានចម្ងាយ២០,៩២ម៉ែត្រ និងចំណាតថ្នាក់លេខ ៣ កីឡាការិនី សន ហៀ ខេត្តកណ្ដាលចោលបានចម្ងាយ១៨,៤៩ម៉ែត្រ ។ចោលថាសបុរសចំណាត់ថ្នាក់លេខ ១ កីឡាករ ភិន មែល ក្រសួងមហាផ្ទៃចោលបានចម្ងាយ២៧,០៦ម៉ែត្រ ចំណាតថ្នាក់លេខ ២កីឡាករ ថន ពន្លក ខេត្តព្រៃវែងចោលបានចម្ងាយ២៦,០៨ម៉ែត្រ និង ចំណាត់ថ្នាក់លេខ ៣កីឡាករ លឿង ស៊ីថា ខេត្តសៀមរាបចោលបានចម្ងាយ២២,៩៥ម៉ែត្រ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Man City បន្តឯកទក្តកម្ម១៦ប្រកួត មិនដែលចាញ់ និងបន្តនាំមុខគេក្... - 18/12/2017 08:05
  • Top