ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ពានរង្វាន់ Sponsor Futsaal Cup 2017 ចាប់ផ្តើមរដូលថ្មីនាពាក់កណ្តាលខែធ្នូ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដែលគេប្រសិទ្ធិនាមថា “Sponsor Futsaal Cup 2017” នឹងចាប់ផ្ដើមប្រកួតវគ្គជម្រុះតាមមណ្ឌលចាប់ពីខែធ្នូទៅហើយ នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីលោកមាន សំអុល ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនហេរ៉ូឃីង  លោក ហ៊ល សុភក្រ័ ម្ចាស់ទីលាន Down Town។

លោ មាន សំអុល បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខាំ្លង ក្នុងនាម ជាតំណាងអោយភេសជ្ជៈ Sponsor  ខ្ញុំសូមថែ្លងអំណរគុណដល់វត្តមាន និងការ គាំទ្រ ចំពោះសកម្មភាពនានារបស់ភេសជ្ជៈ Sponsor  ជាពិសេស ការប្រកួតបាល់ទាត់នេះ ដែលយើងកំពុង រួមគ្នាប្រារព្ធពិធីសន្និសិទសារព័ត៏មាន ជាផ្លូវការថ្ងៃនេះ។ នេះគឺជាការប្រកួត ដែលបាន រៀបចំទ្បើងដោយភេសជ្ជៈ Sponsor  ហើយក៏បានកា្លយជាគំនិតផ្តួចផើ្តម មួយក្នុងការលើកទឹកចិត្តយុវជនឲ្យចាប់អារម្មណ៍ការលេងកីឡា ជាពិសេសកីទ្បាបាល់ទាត់ Futsal ។ 

Sponsor គឺជាភេសជ្ជៈជាតិរ៉ែ ជួយទ្រទ្រង់រាងកាយរបស់លោកអ្នក ដោយសារមានបនែ្ថម នូវអត្ថប្រយោជន៍ជាច្រើន ដែល ជួយជំរុញ សមត្ថភាពរាងកាយ ក្នុងការលេងកីឡា និង ការបំពេញសកម្មភាពនានាប្រចាំថ្ងៃ ។ ភេសជ្ជៈ   Sponsor   ត្រូវបានទទួលសា្គល់ថា ជាភេសជ្ជៈជាតិរ៉ែលេខ ១ នៅទូទាំងពិភពលោក ដោយ កីទ្បាករ អ្នកជំនាញអាជីព និងសិស្សនិស្សិតពូកែៗ។

លោកបានបន្តថា ក្នុងនាមជាភេសជ្ជៈ ដែលមានមុខងារយ៉ាងសំខាន់ Sponsor គាំទ្រ និងរៀបចំការប្រកួតបាល់ទាត់ Futsal នេះ ដើម្បីជួយលើកកម្ពស់ វិស័យកីទ្បាបាល់ទាត់ Futsal  និងដើម្បីជួយទ្រទ្រង់ សុខភាព ដល់កីទ្បាករ និងអ្នកទាំងអស់គា្នដើម្បី សម្រេចបានគោលដៅក្នុងការប្រកួត និងគោលដៅជិវិត។ ការប្រកួតបាល់ទាត់ពានរង្វាស់ Sponsor Futsal Cup 2017 និងធើ្វការប្រកួតជម្រុះរកជើងខាំ្លង ពីខេត្តក្រុងចំនួនប្រាំ ហើយបនា្ទប់មក នឹងមកជួបគា្នប្រកួតផ្តាច់ព្រត្រ័នៅទីលាន Down Town រាជធានី ភ្នំពេញ ដណើ្តមជើងឯក ពាន រង្វាន់ Sponsor Futsal Cup 2017 នេះ។ 

លោក ហ៊ល សុភក្រ័ ម្ចាស់ទីលាន Down Town បានប្រាប់ថា ក្នុងនាម ជាម្ចាស់ទីលាន Down Town រាជធានីភ្នំពេញ ខ្ញុំសូមថែ្លងអំណរគុណដល់ភេសជ្ជះ ស្ពនស័រ ដែលជ្រើសរើសទីលាន Down Town រាជធានីភ្នំពេញសំរាប់ការប្រកួតពានរង្វាន់ Sponsor Futsal cup 2017 នេះ ។ 
  
ឆ្លៀតក្នុងឳកាសនេះខ្ញុំបាទសូមជំរាបថាទីលាន Down Town រាជធានីភ្នំពេញ គឺជាទីលានស្មៅសិប្បនិម្មិត ដែលបានរៀបចំឡើងតាម ស្តង់ដាបច្ចេកទេសត្រឹមត្រូវ មានទីធ្លាធំទូលាយ មានខ្យល់អាកាសល្អ ដែលផ្តល់នូវភាពងាយស្រួលដល់ការលេងកីឡារបស់លោកអ្នក។ 

លោកសឹម  សានត្រានដែលជាអ្នករៀបចំការប្រកួតបានឲ្យដឹងដែរថាការប្រកួតជម្រុះមាន៥មណ្ឌលដែលមណ្ឌលនីមួយៗជ្រើសរើសយកតែក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២សម្រាប់ឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។ការប្រកួតជម្រុះនេះទៀតមណ្ឌលនីមួយៗត្រូវមានក្រុមចូលរួមយ៉ាងតិច ៣២ក្រុមតែមិនឲ្យលើសពី៤០ក្រុមឡើយ ។ មណ្ឌលរាជធានីភ្នំពេញធ្វើនៅថ្ងៃទី១៦ និង ១៧ធ្នូនៅទីលាន Down Town Club ។មណ្ឌលខេត្តបន្ទាយមានទីលានHappy Sportថ្ងៃទី២៣-២៣ធ្នូ ។ មណ្ឌលខេត្តសៀមរាបធ្វើនៅទីលានកីឡាយុវជនថ្ងៃទី៣០-៣១ធ្នូ ។មណ្ឌលខេត្តព្រៃវែងធ្វើនៅទីលានសុកញ្ញាអ្នកលឿងថ្ងៃទី៦-៧មនរា២០១៨ និង មណ្ឌលខេត្តព្រះសីហនុធ្វើនៅថ្ងៃទី១៣-១៤មករា២០១៨ និង ប្រកួតផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី២០-២១មករា២០១៨នាទីលាន Down Town Club ។

សម្រាប់ក្រុមចំណាត់ថ្នាក់លេខ១នៃមណ្ឌលនីមួយៗបានរង្វាន់លួងចិត្តចំនួន២.០០០.០០០រៀល ឯ ក្រុមលេខ២ បាន១.៦០០.០០០រៀល ។ចំពោះពានរង្វាន់ផ្ដាច់ព្រ័ត្រក្រុមលេខ ១បានមេដាយមាស ១២គ្រឿងថវិកាអម១២លានរៀលនិងភេសជ្ជៈSponsor ៦កេស ។ក្រុមលេខ២រង្វាន់អមមេដាយប្រាក់ទាំង១២ចំនួន៨លានរៀល និង លេខ ៣រង្វាន់អមមេដាយសំរិទ្ធ១.៦០០.០០០រៀល ភេសជ្ជៈ Sponsor ៦កេស ។ 

ឆ្នាំនេះចំណាត់ថ្នាក់លេខ៤ក៏មានរង្វាន់លួងចិត្តដែរគឺទឹកប្រាក់ចំនួន៣.២០០.០០០រៀល និង ភេសជ្ជៈ Sponsor ៦កេស ។ក្រុមដែលបានចំណាត់ថ្នាក់ពីលេខ៥ដល់លេខ ១០បានរង្វាន២លានរៀល និង ភេសជ្ជៈ Sponsor ៦កេស ដូចគ្នា ។

ក្រៅពីនេះនៅមានថវិកាលើកទឹកចិត្តដល់ក្រុមFair Play ចំនួន៥០០.០០០រៀល និងរង្វាន់អ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេអាស្រ័យទៅលើប្រាក់ពិន័យកាតលឿង និង កាតក្រហមរបស់កីឡាករ ។កាតលឿងពិន័យមួយម៉ឺនរៀល និងកាតក្រហមមួយពិន័យ៣ម៉ឺនរៀល ។

សូមបញ្ជាក់ថាកាលពីបណ្ដាឆ្នាំកន្លងមកលេខ៤មិនមានចំណាត់ថ្នាក់ឡើយហើយចំណាត់ថ្នាក់លេខ ១បាន៨លានរៀលលេខ ២បាន៦លានរៀល និងលេខ៣បាន៤លានរៀល ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ផ្ទះល្វែងជាន់ក្រោម ដាក់លក់ ទីតាំងស្ថិតនៅខាងក្រោយ រោងកុនលុច (... - 19/11/2017 08:51
  • គ្រូ​ Chelsea ប្រាប់​មូលហេតុ ​ដែល​មិន​កោរ​ពុក​ចង្កា​​​ - 19/11/2017 08:47
  • ច្បាប់​ន័រវែស​ ​ផាក​តាម​ទ្រព្យ ធ្វើ​ឲ្យ​មហាសេដ្ឋី ​អស់៣​ម៉ឺន... - 19/11/2017 08:45
  • សហរដ្ឋអាមេរិក គ្រោងលក់មីស៊ីលប្រភេទ Patriot Missile ទៅឲ្យប៉ូឡ... - 19/11/2017 08:37
  • ភ្ញាក់ផ្អើល! ស្ត្រី​នៅកុលសម្ព័ន្ធ​មួយ ត្រូវ​កាត់​ម្រាមដៃ​ខ្ល... - 19/11/2017 08:36
  • Arsenal និងEverton ប្រជែងគ្នាចង់បានកីឡាករ របស់ Middlesbrough... - 19/11/2017 08:34
  • Rain ប្រកាសចេញបទចម្រៀងថ្មី បែបខូចចិត្តនៅចុងខែនេះ - 19/11/2017 08:31
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 19/11/2017 08:31
  • អត់​លុយ​សង​ធនាគារ ទូរសព្ទ​ទៅ​ប៉ូលិស​ថា​ ​មាន​គេ​បង្កៃ​គ្រាប់... - 19/11/2017 08:30
  • Apple​ ​ចេញ​ ​iOS 11.1.2​ ​ជំនាន់​ថ្មី​ ​កែ​កំហុស​លើ​ ​iPhon... - 19/11/2017 08:23
  • Top