ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ហែម គិរី ៖សុខ វរលក្ខ ជិតដណ្តើមមេដាយសំរិទ្ធនៃយុវជនជើងឯកអាស៊ីអាគ្នេយ៍ ខណៈឆោម ច័ន្ទថន ធ្វើបានល្អនៅប្រ៊ុយណេ

ភ្នំពេញ៖ កីឡាករ-កីឡាការិនីហែលទឹក២រូបធ្វើល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ការប្រកួតយុវជនជើងឯក អាស៊ីអាគ្នេយ៍ ដែល មានរហ័សនាមថា “South East Asia Age Group Swimming Championships 2017” លើកទី៤១ នៅប្រទេសប្រ៊ុយណេ ទោះបីពួកគេមិនទទួលមេដាយក៏ដោយ ក៏ជាលទ្ធផលល្អនៃការប្រកួតដែរ។

លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា កីឡាការិនី សុខ វរលក្ខ វិញ្ញាសាហែល កង្កែប ៥០ម៉ែត្រទទួលបានចំណាត់ថ្នាក់លេខ៥  និងវិញ្ញាសាហែលកង្កែប ៥០ម៉ែត្រទទួលបានចំណាត់ថ្នាក់លេខ៤ មានន័យ ថា រូបគេខិតជិតទៅដល់មេដាយសំរិទ្ធ ចំណែកកីឡាករ ឆោម ច័ន្ទថន ក៏ធ្វើបានល្អនៃវិញ្ញាសាហែល ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ៤របៀប។

លោកបានបន្តថា ក្នុងនាមសហព័ន្ធខ្មែរកីឡាហែលទឹកនៅតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីហែលទឹក២រូប ថែមទំាង ជំរុញការហ្វឹកហាត់ថែមទៀត ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសការប្រកួតលើកក្រោយៗ។

South East Asia Age Group Swimming Championships 2017 នៅប្រទេសប្រ៊ុយណេមាន១០ប្រទេសចូលរួម លើកលែង តែ ប្រទេសទីម័រ មិនបានចូលរួម សម្រាប់ប្រទេស ទាំង១០រួមមាន ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ បុរី ហ្វីលីពីន កម្ពុជា និងម្ចាស់ផ្ទះ គឺប្រទេសប្រ៊ុយណេ។

លោកបានបន្តថា ការចូលរួមលើកនេះ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចេញថ្លៃសម្រាប់ សំបុទ្រ យន្តហោះ ចំណែកការហូបចុក ស្នាក់នៅយើងបានប្រើប្រាស់ថវិកាក្រសួងអប់រំយុវជនដែលធ្លាក់ ឲ្យសហព័ន្ធសម្រាប់ បណ្តុះបណ្តាល រៀបចំការប្រកួត និងការងាររដ្ឋបាល ក្នុងនោះលោក ជា ប៊ុនហេង ជាអនុប្រធានសហព័ន្ធខ្មែរ កីឡាហែល ទឹក ក៏បានឧបត្ថម្ភដល់គណៈប្រតិភូ គ្រូបង្វឹកជនជាតិជប៉ុន និងកីឡាករ-កីឡាការិនីហែលទឹកឆ្នើម២រូប ក្នុងមួយម្នាក់ ១០០ ដុល្លារទៀតផង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Crystal Palace ប្រកាសស្វាគមន៍ ប្រសិនបើ Rooney ចង់ត្រឡប់មកអង់... - 21/10/2018 12:45
  • ជប៉ុន-កូរ៉េខាងត្បូង​ បន្ដមានទំនាស់​ ជុំវិញការបន្ដប្រើ ទង់ជាត... - 21/10/2018 12:42
  • Julen ​មិន​បារម្ភ​រឿង Real Madrid ​បណ្ដេញ​លោក​ចោល​ឡើយ - 21/10/2018 12:09
  • កំណើនសេដ្ឋកិច្ចរបស់ មហាយក្សចិន កើនឡើងដល់៦,៧ភាគរយ - 21/10/2018 12:07
  • សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផ្អាកដំណើរការធ្វើ លំហាត់សមយុទ... - 21/10/2018 11:39
  • គយគន់​ ​សម្រស់​​ដ៏ស្រស់​ត្រដែត របស់ Miss Grand ប្រចាំតំបន់អា... - 21/10/2018 11:30
  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • តាក់ស៊ី លើមេឃ នឹងដំណើរការ នៅសិង្ហបុរី ឆ្នាំក្រោយ - 21/10/2018 09:56
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Top