ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មឿន សុខហ៊ុចប៉ះអ៊ីរ៉ាក់ រីឯវេង សុភ័ក្រជួប ចិនលើសង្វៀន Ganzberg របស់ SEATV នាយប់ថ្ងៃសៅរ៍

ភ្នំពេញ៖អ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡាជួបជាមួយ អ្នកប្រដាល់ជនជាតិអ៊ីរ៉ាក់ ALLY ក្នុងប្រភេទទម្ងន់ ៦៥គ.ក្រ ខណៈអ្នកប្រដាល់ វេង សុភ័ក្រ ក្លិបកងពលតូច ទ័ពឆ័ត្រយោង ៩១១ នឹងជួបជាមួយអ្នកប្រដាល់ចិន Meng Asiang ក្នុងប្រភេទ ទម្ងន់៦០គ.ក្រ លើសង្វៀន Ganzberg របស់ SEATV នាយប់ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីបានប្រាប់ឲ្យដឹងថា ALLY មានថ្វីដៃល្អ និងខ្លាំងមិនចាញ់អ្នកប្រដាល់ថៃ ទេ ចំពោះមឿន សុខហ៊ុច មិនអាចមើលស្រាលអ្នកប្រដាល់ អ៊ីរ៉ាក់រូបនេះបានទេ។ ទោះបី មឿន សុខហ៊ុច មានការវិវត្តន៍ខាងក្បាច់គុនច្រើន គួបផ្សំនឹង ការខំប្រឹងហ្វឹកហាត់ទៀត មានសមត្ថភាពខ្លាំង និងល្អជាងមុន។ អ្នកប្រដាល់អ៊ីរ៉ាក់ ដែលនឹងមកជួប មឿន សុខហ៊ុច នេះ មានស្នៀត ប្រដាល់ល្អ និងខ្លាំង ហើយបទពិសោធ លើរេញរបស់គេ ក៏មិនធម្មតាដែរ ព្រោះគេមានប្រវត្តិប្រកួត មិនតិចជាងមួយរយលើកនោះទេ។

ចំពោះ វេអ្នកប្រដាល់ វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង ៩១១ នឹងជួបជាមួយអ្នកប្រដាល់ចិន Meng Asiang ក្នុងប្រភេទទម្ងន់ ៦០គ.ក្រ ។ វេង សុភ័ក្រ ត្រូវបានគេផ្តល់ឱកាស៩លើកទាំងលើកនេះ ដើម្បីឱ្យជួបប្រកួតជាមួយអ្នកប្រដាល់បរទេស  ក្នុងការជួបថៃ ៨លើក កន្លងមកនោះ សុភ័ក្រ វាយឈ្នះ ៦លើក ស្មើ ១លើក និងចាញ់ ១លើក ដែលការប្រកួតលើកចុងក្រោយនេះ គេវាយស្មើ ជាមួយអ្នកប្រដាល់ថៃ Phat Ngen Thong កាលពីថ្ងៃទី០៦ សីហា ២០១៧ កន្លងមកនេះ។

ចំណែកអ្នកប្រដាល់ចិន Meng Asiang មានស្នៀតប្រដាល់ល្អ និងវាយខ្លាំងគួរសមដែរ  ប៉ុន្តែយ៉ាងណា អ្នកប្រដាល់ចិនរូបនេះ មិនប្រាកដ ថាឈ្នះ វេង សុភ័ក្រ នោះឡើយបើទោះជាល្អយ៉ាងណាក្តី។ វេង សុភ័ក្រ គេមានប្រវត្តិប្រកួតចំនួន ៦៩លើក ក្នុងនោះវាយឈ្នះ ៥៧លើក ចាញ់ ១០លើក និង ស្មើ ០២លើក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • រដ្ឋ២របស់អាមេរិក ប្រកាសអាសន្នមុន ពេលដែលព្យុះ Alberto ធ្វើដំណ... - 28/05/2018 16:21
  • ចិនថ្កោលទោស បេសកកម្មដែនសមុទ្រចិន ខាងត្បូងរបស់នាវា ចម្បាំងអាម... - 28/05/2018 15:58
  • ក្រុមសកម្មប្រយុទ្ធ IS ១៩នាក់ ត្រូវបានសម្លាប់នៅភាគខាងកើតអាហ្វ... - 28/05/2018 15:55
  • San Dara ថានាងចង់កើតស្ត្រេស ព្រោះមិនឡើងទម្ងន់ - 28/05/2018 15:43
  • អនុប្រធានក្លឹប Monaco សារភាពថា Mbappe ជាអ្នកបដិសេធសំណើរ ១៥៨... - 28/05/2018 14:49
  • លោកពូទីននិងអាបេ យល់ព្រមបន្តកិច្ច សហប្រតិបត្តិការ លើសន្ធិសញ្ញ... - 28/05/2018 14:46
  • ក្រុមហ៊ុនបរទេស១ ចង់កម្ពុជា បោះទុននិយោគ ​លើ​គម្រោង រីសត​ខ្នាត... - 28/05/2018 14:28
  • Gomez ទទួលបានកុង ត្រារយៈពេល វែងជាមួយនឹង Liverpool នឹងប្រាក់ក... - 28/05/2018 13:55
  • ចិន-ឥណ្ឌា​ ដំណើរការចង្កោម ឧសហ្សាហកម្ម​បច្ចេកវិទ្យា​ IT ដើម្ប... - 28/05/2018 13:48
  • វៀតណាមពិន័យ ១៥លានដុង ចំពោះម្ចាស់កប៉ាល់ ទេសចរណ៍ ដែលបម្រើសេវា... - 28/05/2018 13:01
  • X

    ads

    Top