ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ជើងខ្លំាង៤នាក់ ប្រជែងកៅអី១៦នាក់នៃ TV5 Knock Out Series by K.cement លើសង្វៀន TV5 ព្រែកកំពឹសនាល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់ ៦៥ គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ជាការប្រកួតលើកទី៣ ក្នុងជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២ បន្តទៀត។

សម្រាប់ការប្រកួតជម្រុះលើកទី៣ អ្នកប្រដាល់ ឯម  វិចិត្រ ក្លិបឫទ្ធីពោធិសែនជ័យ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ រិទ្ធ មុន្នី ក្លិបម្កុដរាជសីហ៍ ខណៈអ្នកប្រដាល់ សំអាង ឌុន ក្លិប អេភូថង កីឡា ប៉ះអ្នកប្រដាល់ ខុន ស៊ីចាន់ ក្លិប អប់រំកាយកីឡាស្រុកអន្លង់វែងខេត្ត ឧ/ជ។ 

ឯម  វិចិត្រ ខ្លាំងនិងមានឈ្មោះល្បីគ្រាន់បើដែរ ពេលនេះរូបគេបានស្រុតធ្លាក់ហើយ ឡើងប្រកួតច្រើនវ៉ៃមិនអស់ ពីសមត្ថភាពទេ ធ្វើឲ្យស្ថិតិចាញ់របស់គេកើនឡើង។ រិទ្ធ មុន្នី ជាអ្នកប្រដាល់ស្រករក្រោយឯម  វិចិត្រ ដែរ តែមានស្នៀតប្រដាល់ល្អ ជើងខ្លាំងម្នាក់ដែរ រយៈពេលចុងក្រោយនេះ រិទ្ធ មុន្នី ហាក់មានការវិវត្តឈានឡើងគួរឲ្យកត់សម្គាល់ ។ រិទ្ធ មុន្នី ពិបាកយកឈ្នះឯម  វិចិត្រ ដោយសារតែឯម  វិចិត្រ មានទិចនិកល្អជាង ស្នៀតប្រដាល់ល្អ និងមានផ្លែល្អ ដូច្នេះក្នុងការជួបប្រកួតគ្នាលើកនេះ រិទ្ធ មុន្នី រៀងយ៉ាប់បន្តិចហើយ។

ចំណែកអ្នកប្រដាល់ សំអាង ឌុន ក្លិបអេភូថងកីឡា ប៉ះអ្នកប្រដាល់ អ្នកប្រដាល់ ខុន ស៊ីចាន់ ក្លិប អប់រំកាយកីឡាស្រុកអន្លង់វែងខេត្ត ឧ/ជ ។ អ្នកប្រដាល់សំអាង ឌុន មានមហិច្ឆតាធំពេកហើយ ដែលឡើងវ៉ៃជាមួយម៉ន ខុន ស៊ីចាន់  នេះ។ ព្រោះខុន ស៊ីចាន់ មានកណ្ដាប់ដៃខ្លាំង ជើង ជង្គង់ កែង ក៏ពិសេសដែរ មួយទៀត ខុន ស៊ីចាន់ វាយបុកខ្លាំង មិនញញើតនោះឡើយ ។ ចំពោះសំអាង ឌុន មានហាក់ដូចជាវ៉ៃល្អ និងមានការរីកចម្រើនច្រើនលើក្បាច់ប្រដាល់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ថៃរកឃើញអ្នកដែល ជួយលោកស្រី យីង ឡាក់ ឲ្យរត់បន្ទាប់ពីប៉ូលីស ជាន... - 24/09/2017 11:43
  • កន្លែងផលិតស្រាក្រហម តម្លៃខ្ទង់លានរបស់នាង ត្រចៀកកាំ ត្រូវបានប... - 24/09/2017 11:40
  • Ronaldo លេង​១៨០​នាទី​ និង​ស៊ុត​២០​ជើង ​តែ​មិន​ទាន់​បាន​១​គ្រ... - 24/09/2017 10:58
  • ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស ​សុទ្ធ​តែ​កើប​៣​ពិន្ទុ​ យប់​មិញ - 24/09/2017 10:56
  • ពលរដ្ឋអាមេរិក ជិតពាក់កណ្តាល មិនបានដឹងទេថាកោះ Puerto Rican ក៏... - 24/09/2017 10:53
  • គ្រាប់បែកសម័យសង្គ្រាមលោកទី២ ទំងន់ជាង៥០០គីឡូក្រាម ត្រូវបានគេជ... - 24/09/2017 10:39
  • Boeing៖ ក្រុមហ៊ុនអាកាសចរណ៍ មានតម្លៃថោក ការជំរុញតម្រូវការ យន្... - 24/09/2017 10:22
  • ទិដ្ឋភាព​ខ្មោច​ឡាន​​​ រាប់​​ម៉ឺន​គ្រឿង​ រងគ្រោះ​ដោយ​សារ​ព្យុ... - 24/09/2017 10:19
  • ថ្ងៃទី២៣ខែកញ្ញាឆ្នាំ១៨៤៦ ភពណិបទូន ជាភពទី៨ ដែលត្រូវបានគេរកឃើញ... - 24/09/2017 10:02
  • ស្ត្រីមានទ្រព្យសម្បតិ្តច្រើនជាងគេ លើលោក Liliane បាត់បង់ជីវិត... - 24/09/2017 09:47
  • Top