ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ទទួលពានរង្វាន់ចំណាត់ថ្នាក់ លេខ ១ ជាសហព័ន្ធដែលមានស្នាដៃ និងការដឹកនាំបានល្អ ជាងគេបំផុតនៅពិភពលោក

ភ្នំពេញ៖សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា គឺជាសហព័ន្ធកីឡាជាតិដែលមាន សក្តានុភាពខ្លំាងបំផុតនៅក្នុងប្រទេសកម្ពុជា ដោយជួយឲ្យប្រទេសនេះមានកេរ្តិ៍ឈ្មោះ និងកិត្តិយសល្បីល្បាញលើកឆាកអន្តរជាតិ និងនៅទូទាំងពិភពលោកទៀតផង នាពេលថ្មីៗនេះសហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិបានផ្ញើលិខិតមកកាន់សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា នឹងទទួលបាន ពានរង្វាន់ចំណាត់ថ្នាក់លេខ១នៅពិភពលោក។

លោក សុម៉ៃ សុខគា ជាអគ្គលេខាធិការរងនៃសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាបានប្រាប់ឲ្យដឹងថា តាមរយៈពេលក្រសួង អប់រំ យុវជន និងកីឡា លោក CLAUDE AZEMA ប្រធានសហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិបានផ្ញើ លិខិតមកកាន់សហ ព័ន្ធប៊ូល និងប៉េតង់កម្ពុជាកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយមានខ្លឹមសារនៃលិខិតបានបញ្ជាក់ថា សហព័ន្ធប៊ូល និងប៉េតង់ អន្តរជាតិបានផ្ញើលិខិតមកកាន់សហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិបានសម្រេច ផ្តល់ពានរង្វាន់ចំណាត់ ថ្នាក់លេខ១ដល់ សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាជាសហព័ន្ធដែលមានស្នាដៃ និងការដឹកនាំបានល្អជាងគេបំផុតនៅពិភពលោក។

លោកបានបន្តថា សហព័ន្ធអន្តរជាតិបានអញ្ជើញប្រតិភូកម្ពុជាមួយក្រុម ទៅទទួលពានរង្វាន់ នេះក្នុងឳកាសបិទការ ប្រកួត ប្រចាំឆ្នាំនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ នៅទីក្រុងMarseille ប្រទេសបារាំង គឺលោ ព្រហ្ម ឌិន អនុសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City មិនសូវខ្វល់ទោះបីជា Walker មានតម្លៃទៅដល់៥០លានផោន ខណៈ... - 23/06/2017 19:41
  • ក្រុមហ៊ុន GA AIRCON របស់កម្ពុជា ទទួលបានសិទ្ធិ ជាតំណាង​ចែកចាយ... - 23/06/2017 19:09
  • លោក មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើង កម្ពុជាអំពាវ... - 23/06/2017 18:50
  • ស៊ូដង់ខាងត្បូង ដកបម្រាមសម្រាប់ អ្នកសារព័ត៌មានបរទេស - 23/06/2017 18:42
  • ដាក់ទោសអតីត មន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមួយរូប ដែលលួចលាក់ប... - 23/06/2017 18:40
  • Chelsea នឹងចំណាយទឹកប្រាក់ ១០០លានផោន សម្រាប់កីឡាករខ្សែការពារ... - 23/06/2017 16:39
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 23/06/2017 16:39
  • មន្ត្រីសហរដ្ឋអាមេរិក៖កូរ៉េខាងជើង ធ្វើតេស្តម៉ាស៊ីនរ៉ុកកែត ដែល... - 23/06/2017 16:22
  • លោក មៀច សុផាន់ណា ក្លាយជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា... - 23/06/2017 15:57
  • បែកធ្លាយ! ប្រធានក្លឹប Real ថា Neymar ធ្លាប់ឆ្លងកាត់ការ ធ្វើត... - 23/06/2017 15:25
  • Top