ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

បិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះ កម្រិតមូលដ្ឋាន

ខេត្តពោធិ៍សាត់៖លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកី ឡា បាល់ ទះកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាល អាជ្ញា កណ្តាល និងចៅ ក្រម កីឡាបាល់ទះ កម្រិតមូលដ្ឋាននៅវិទ្យាល័យពោធិ៍សាត់ ខេត្តខេត្តពោធិ៍សាត់។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើប្រតិភូកម្មមុខងារ ដល់កីឡាជាតិចំនួន ២១ លើ ផ្នែកការងារគ្រប់គ្រងរដ្ឋបាល ការងារបណ្តុះបណ្តាល និងការប្រកួត ដោយយោងតាមអនុសាសន៍លោកបណ្ឌិត ហង់ ជួន ណា រ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា យើងបានធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ៣ចំណុច សំខាន់ៗ រួម មាន កសាងហេដ្ឋារចនាសម្ព័ន្ធកីឡា  បណ្តុះបណ្តាលធនធានមនុស្ស និងកំណែទម្រង់ការប្រកួត ។

លោកអគ្គនាយកបានបន្តថា ក្នុងនោះវគ្គនេះ គឺផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ដោយសិក្ខាកាមទាំងអស់ ត្រូវ យក ចិត្តទុកដាក់ក្នុងការរៀនសូត្រ និងអនុវត្តទៅតាមជំនាញ បច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ ដើម្បីទទួល បាន ចំណេះ ដឹងពិតប្រាកដសម្រាប់យកទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅរកកម្រិតបន្តបន្ទាប់ ដែលមានកម្រិត មធ្យម កម្រិតជាតិ និងកម្រិតអន្តរជាតិ ។

ក្រោយពីសិក្សាអស់រយៈពេល៦ថ្ងៃកន្លងមក ទាំងផ្នែកទ្រឹស្តី និងអនុវត្តលើទីលាន យើងបានកត់សម្គាល់ឃើញថា សិក្ខាកាម បាន ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងមានការយល់ដឹងបានច្រើនដូចខាងក្រោម៖ និទ្ទេសល្អ ចំនួន២នាក់ និទ្ទេសបង្គួរល្អ ចំនួន៨នាក់ និទ្ទេសមធ្យម ចំនួន២២នាក់ និងនិទ្ទេសខ្សោយ ចំនួន១នាក់៕

វគ្គនេះមានរយៈពេល៦ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមសរុបចំនួន ៣០នាក់ (ស្រី ១នាក់) មកពីបណ្តា២៥រាជធានីខេត្ត ដែលប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការ បច្ចេក ទេសជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន នៅតែជាប្រទេសមួយ ស្ថិតក្នុងបញ្ជីគ្រប់គ្រង របស់អាមេរិក ស... - 18/10/2017 18:51
  • កូរ៉េខាងជើង អបអរប្រទេសចិន មុនសមាជបក្សកុម្មុយនិស្ត  - 18/10/2017 18:31
  • អតិថិជនដំបូង​ មកពីខេត្តព្រះសីហនុ ឈ្នះរង្វាន់ធំ ពីឆ្នោតកោសមហា... - 18/10/2017 17:29
  • កូរ៉េខាងជើង លោក ត្រាំ បង្កើនការដាក់សម្ពាធលើកូរ៉េខាងជើង ព្រោះ... - 18/10/2017 17:21
  • Southamptonចង់បាន Paco Alcacerពី Barcelonaប៉ុន្តែLilleក៏ចង់ប... - 18/10/2017 17:16
  • ប្រធានាធិបតីចិន នឹងបើកសមាជបក្សកុម្មុយនិស្ត ទំនងជានឹងបង្ហាញផែ... - 18/10/2017 17:00
  • កិច្ចព្រមព្រៀង ទិញយកយន្ដហោះ របស់អ៊ីរ៉ង់ នឹងត្រូវគំរាមកំហែង ដ... - 18/10/2017 16:35
  • សកម្មភាណហាត់ប្រាណ ២របៀប ដ៏គ្មានប្រសិទ្ធភាព ដែលអ្នកមិនគួរអនុវ... - 18/10/2017 16:17
  • ក្រសួងការបរទេសអាមេរិក អនុម័តកិច្ចព្រមព្រៀងលក់រថក្រោះ M1A1 ឲ្... - 18/10/2017 16:15
  • សហដ្ឋអាមេរិក ពិចារណាលក់យន្តហោះចម្បាំង F-16 ឲ្យក្រិក  - 18/10/2017 15:52
  • Top