ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ខេត្តបាត់ដំបង លើពានរង្វាន់ One Goal Cup នៃគម្រោង ONE GOAL របស់ World Vision

ភ្នំពេញ៖ ក្រុមកីឡាករមកពីខេត្តបាត់ដំបង បានគ្រងតំណែងពានរង្វាន់ ការប្រកួតបាល់ទាត់ថ្នាក់ជាតិ នៃគម្រោង ONE GOAL របស់អង្គការទស្សនៈពិភពលោក នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួម ប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនី ពីលោក ចាប វិបុល នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក និងលោក Janathan Yap ប្រធានផ្នែកបញ្ញត្តិកម្ម និងកិច្ចការក្រុមហ៊ុន របស់ក្រុមហ៊ុនស្មាត នៅទីលានភ្នំពេញក្រោន ។ 

លោក ចាប វិបុល បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ថ្នាក់ជាតិ នៅឆ្នាំនេះ គឺជាឆ្នាំសាកល្បង លើកទីមួយនៃថ្នាក់ដែលជាគម្រោងផ្តួចផ្តើម បង្កើតឡើងដោយ អង្គការទស្សនៈពិភពលោក (World Vision) ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ស្មាតអាស្យាតា និងក្រោមកិច្ចសហការ ប្រតិបត្តិបច្ចេកទេសពី SALT Academy និងក្លិបបាល់ទាត់ ភ្នំពេញក្រោន។ សម្រាប់ការប្រកួតលើកនេះ យើងបានបែងចែកជាពានចំនួន៥ ក្នុងនោះមានពានរង្វាន់ One Goal Championship ចំនួន៤គ្រឿង និងពានរង្វាន់ One Goal Cup ចំពោះពានរង្វាន់ One Goal Cup ត្រូវបានប្រគល់ជូនខេត្ត ដែលធ្វើល្អជាងគេបំផុត ។

ចំពោះលទ្ធផល ពានកីឡាការិនីឆ្នើម បានទៅលើ កីឡាការិនី ប៊ិន សុម៉ាលី ខេត្តបាត់ដំបង កីឡាករ ង៉ាន់ ដេត អាយុក្រោម១៥ឆ្នាំ ខេត្តតាកែវ និងកីឡាករ ជា ពន្លឺ អាយុក្រោម១៨ឆ្នាំ ខេត្តបាត់ដំបង។ រីឯពានរង្វាន់ក្រុម មេដាយមាសបានទៅលើក្រុម Manu ស្រុកកោះក្រឡ ខេត្តបាត់ដំបង  មេដាយប្រាក់បានទៅលើក្រុម Everton ស្រុកកោះក្រឡ ខេត្តបាត់ដំបង និងមេដាយសំរិទ្ធ បានទៅលើក្រុម Japan ស្រុកកោះអណ្តែត ខេត្តតាកែវ ។ 

ដោយឡែកពានរង្វាន់ផ្នែក Top MVPវិញ បានទៅលើកីឡាករ រើន រ៉ូ សម សីណា ឃួន បូរី និងហួន ព្រឺន ហើយពានរង្វាន់ One Goal Cup ត្រូវបានប្រគល់ជូនខេត្ត ដែលធ្វើល្អជាងគេបំផុត គឺខេត្តបាត់ដំបង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សង្គ្រាមពាក្យសម្តីចូលវគ្គថ្មី, កូរ៉េខាងជើងហៅ ដូណាល់់ ត្រាំ ថ... - 18/12/2017 10:24
  • ការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរ៖ Uber កំពុងសំឡឹងមើលទីផ្សារ ដ៏ធំនៅប្... - 18/12/2017 10:20
  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • Top