ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក វ៉ាត់ ចំរើនបង្ហាញផែនការ យុទ្ធសាស្រ្តរយៈពេល ៤ឆ្នាំបន្ទាប់(២០១៧-២០២០)

ភ្នំពេញ៖ លោកអគ្គលេខាធិការនៃគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានបង្ហាញយុទ្ធសាស្រ្តរយៈ ពេល៤ឆ្នាំបន្ទាប់(២០១៧-២០២០) មហាសន្និបាត គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបូកសរុបការងារឆ្នាំ ២០១៦ ទិសដៅ ២០១៧ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នាទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានធ្វើរាយការណ៍បង្ហាញថា ដោយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានសម្រេច ផែនការយុទ្ធសាស្រ្ត៤ឆ្នាំ (២០១៣-២០១៦) ដោយទទួលជោគជ័យ និងទទួលបានការ កោតសរសើរពីមកិជាតិ និងអន្តរជាតិចំពោះការរីកចម្រើននៃ ចលនាអូឡាំពិកកម្ពុជា។
ដើម្បីឈានឆ្ពោះទៅជោគជ័យ នូវផែនការយុទ្ធសាស្រ្តរយៈពេល ៤ឆ្នាំបន្ទាប់ (២០១៧-២០២០) ដែលមានឈ្នះថា “កម្ពុជាឆ្ពោះទៅ គុណផលកីឡាកម្រិតខ្ពស់ ដូចខាងក្រោម៖

យើងត្រូវបង្កើន និងពង្រឹងការហ្វឹកហាត់កីឡាជំនាញ និងកម្រិតខ្ពស់ ស្វែងរកជំនួយបច្ចេកទេសពី គ្រប់មជ្ឈដ្ឋានលើបញ្ហា ស្នើសុំគ្រូបង្វឹកបរទេស ការបញ្ជូលអត្តពលិក ហ្វឹកហាត់ក្រៅប្រទេស គ្រូបង្វឹកកម្ពុជាទៅ បណ្តុះបណ្តាលជំនាញឯកទេស កីឡាក្រៅប្រទេសបង្កើន ចំនួនអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងនោះមានការផ្សព្វផ្សាយយុទ្ធនាការ “ពលរដ្ឋម្នាក់លេងកីឡាមួយមុខ” ក្រុមហ៊ុន ឬឧញ៉ាមួយរូបទ្រទ្រង់កីឡមួយមុខ  ថែមទំាងបង្កើន សកម្មភាពកីឡាសម្រាប់ កុមារ យុវជន និងជំរុញសហព័ន្ធកីឡាជាតិ រៀបចំកម្មវិធីអភិឌ្ឍកីឡាជំនាញវ័យក្មេង។

លោកបានបន្តថា បន្តធ្វើកំណែទម្រង់សីជម្រៅ សហព័ន្ធកីឡាជាតិ លើការងារគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស និងសហការរៀបចំការប្រកួតកីឡាជាតិ។ ត្រូវរក្សាចំនួនមេដាយមួយ យ៉ាងតិចក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ ២០១៨ និងជំរុញឲ្យមាន កីឡាករ-កីឡាការិនី ៣នាក់ទៅ៥នាក់ជាប់ជា កីឡាករ-កីឡាការិនីពេញ សិទ្ធិចូលរួមប្រកួតកីឡា អូឡាំពិករដូវក្តៅឆ្នាំ ២០២០នៅទីក្រុងតូក្យូ ។

លោកអគ្គលេខា ធិការបានបន្ថែមទៀតថា ត្រូវស្វែងរកមេដាយចំនួន១ ក្នុងការប្រកួតកីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២០នៅទីក្រុងតូក្យូ ហើយត្រូវរកមេដាយមាសឲ្យ កំណើនចាប់ពី២ខ្ទង់ ក្នុងការប្រកួតកីឡា SEA GAMES ឆ្នាំ២០១៧ ,១៩ និង២០២១ និងការជំរុញបន្ថែមទៀតឲ្យកីឡា ឲ្យអូឡាំពិកស្វែងរកមេដាយក្នុងការប្រកួត ជ្រើសរើសជើងឯកពិភពលោក ។ ចំពោះផែនការយុទ្ធសាស្រ្តនេះ ត្រូវការរួមចិត្ត រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវពីគ្រប់អង្គការ ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសការគាំពារ និងឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ទើបអាចសម្រេចតាមគោលដៅ នៃផែនការយុទ្ធសាស្រ្ត “កម្ពុជាឆ្ពោះទៅគុណផលកីឡាកម្រិតខ្ពស់”៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Atlas មនុស្សយន្តរូបរាងជាមនុស្ស បន្ថែមសមត្ថភាព កាន់តែអស្ចារ្យ... - 20/11/2017 18:45
  • វិរៈបុរសបាល់ទាត់អេហ្ស៊ីប អះអាងថា Salah អាចនឹងទៅ Real Madrid - 20/11/2017 18:42
  • សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ ប្រធាន​កាក​បា​ទ ក្រហ​មកម្ពុ​ជា... - 20/11/2017 18:32
  • ចុម! Ronaldo អត់ត្រូវគ្នាជាមួយលោក Zidane និងកីឡាករបីនាក់ទៀតហ... - 20/11/2017 16:47
  • បុរសម្នាក់អះអាងខ្លួន ថាជាអ្នកធ្វើដំំណើរ ឆ្លងពេលវេលាពីឆ្នាំ២០... - 20/11/2017 16:08
  • Coleman ក្លាយជាគ្រូបង្វឹកផ្លូវការក្លឹប Sunderland ក្នុងកុងត្... - 20/11/2017 16:05
  • ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា ប្រកាសលក់ដី នៅក្រុងកំពង់ឆ្នាំង... - 20/11/2017 15:28
  • ឧត្តមសេនីយ៍​ នុយក្លេអ៊ែអាមេរិក និយាយថា នឹងប្រឆាំងបទបញ្ជាវាយប... - 20/11/2017 15:26
  • Dimitrov ផ្តួល Goffin ដណ្តើមពានរង្វាន់ ATP Finals នៅវគ្គផ្តា... - 20/11/2017 15:19
  • វិធីកាត់បន្ថយ ការឡើងទំងន់ ដែលអ្នកត្រូវដឹងជាចាំបាច់ - 20/11/2017 15:11
  • Top