ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

NOCC បង្ហាញចំណូល និងចំណាយឆ្នាំ ២០១៦

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមីនានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំមហាសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ ។ ជាមួយគ្នានោះ ស្ថាប័នកីឡាកំពូលនេះ ក៏បានបង្ហាញនូវចំណូល និងការ ចំណាយក្នុងការរៀបចំសកម្មរបស់ខ្លួន កាលពីឆ្នាំ២០១៦ ផងដែរ ។

យោងតាមរបាយការណ៍របស់លោក លី កុសល អគ្គហិរញ្ញញឹករបស់ NOCC សម្រាប់ចំណូលទទួលបាន ៣ប្រភេទធំៗ រួមមានហិរញ្ញប្បទានរដ្ឋបាលចលនាអូឡាំពិកប្រចាំពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សា អូលាំ ពិកអាស៊ី(OCA) ទទួលបាន ១២៥,០០០ដុល្លារ, ហិរញ្ញប្បទានគម្រោងកម្មវិធីអង្គការសាមគ្គីអូឡាំពិក(OS) ចំនួន ២៧៤,៧៩៩ដុល្លារ និងចំណូលផ្សេងៗ ចំនួន ៤០,៩២៧ដុល្លារ ។ សរុបទាំងអស់ ៤៤០,៧២៦ដុល្លារ ។

ដោយឡែកការចំណាយលើសកម្មភាពធំៗចំនួន ៣ធំៗ រួមមានយន្ដការរដ្ឋបាលចំណាយអស់ ១១៤,៨៤៦ដុល្លារ, អនុវត្ត គម្រោងកម្មវិធី និងសកម្មភាពកីឡាចំណាយអស់ ២៧៦,១០៧ដុល្លារ និងចំណាយផ្សេងៗអស់ ៤១,៥៧១ដុល្លារ ។ សរុបចំណាយអស់ ៤៣២,៤៧១ដុល្លារ ។ ដូច្នេះសមតុលចុងឆ្នាំ២០១៦ សរុបចំនួន ៥២,៤២២ដុល្លារ ។

ដើម្បីជំរុញចលនាកីឡាអូឡាំពិកឲ្យកាន់តែរីកចម្រើន និងជឿនលឿនទាំងបរិមាណ និងគុ និងណភាព គណៈកម្មាធិការ ជាតិអូឡាំពិក បានប្ដេជ្ញាចិត្តផ្សាភ្ជាប់ទំនាក់ទំនង និងគៀងគរគ្រប់មធ្យោបាយ ដើម្បីជំរុញការអភិវឌ្ឍន៍បន្ថែមទៀត តាមរយៈ ការខិតខំរៀបចំគម្រោងអភិវឌ្ឍន៍ ដើម្បីលើកសំណើសុំថវិកាចំណាយពីអង្គការសាមគ្គីអូឡាំពិក, ជំរុញការស្វែងរកវិភាគ ទានពីសមាជិក និងក្រុមហ៊ុនដៃគូ និងលើកសំណើសុំថវិកាពីរាជរដ្ឋាភិបាលជាដើម ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Hacker ក្រុម IS លួចចូលទៅក្នុងវេបសាយ រដ្ឋាភិបាលជាច្រើន ក្នុងរ... - 26/06/2017 12:02
  • លោក Mourinho ទាក់ទងខ្សែបម្រើ ជនជាតិបែលហ្សិកម្នាក់ ក្រោយមានកា... - 26/06/2017 11:28
  • រថយន្តទំនើប ៥គ្រឿង សម្រាប់លក់ - 26/06/2017 11:23
  • អគ្គលេខាធិការ យូអិន សម្ដែងការសោកស្ដាយ លើហេតុការណ៍ផ្ទុះ រថយន្... - 26/06/2017 11:16
  • លោក ប៉ែន វុទ្ធី៖ អត្តពលិកកម្ពុជា ២ រូបចូលរួម Asian Athletics... - 26/06/2017 11:12
  • KRE-League៖ Khmer United និង Blue Dragon កក់កៅអីវគ្គ ១/២ផ្ដា... - 26/06/2017 11:08
  • ហ៊ិន ច័ន្ទនីរ័ត្ន បើ​សិ​ន​បុ​គ្គ​ល​ម្នា​​ក់​នោះ នៅ​តែព្យា​យា... - 26/06/2017 11:02
  • កងកម្លាំងរដ្ឋាភិបាលស៊ីរី អះអាងថាអ៊ីស្រាអ៊ែល បានបើកការវាយប្រហ... - 26/06/2017 10:53
  • ដាក់ទោសម្តាយ មកពីរដ្ឋតិចសាស ម្នាក់ដែលបានទុកកូន តូច ២ នាក់ចោល... - 26/06/2017 10:33
  • ស្ដេច​កូរ Balotelli សុខ​ចិត្ត​មិន​ទៅ​ Dortmund ព្រម​បន្ត​កុង... - 26/06/2017 10:09
  • Top