ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ដឹង​អត់​ថា Suarez ​ស៊ុត​ ១០០​ គ្រាប់​ ឲ្យ​ក្រុម​ Barcelona ​ដោយ​របៀប​ណា?

ខ្សែ​ប្រយុទ្ធ​ Luis Suarez ​​បាន​ស៊ុត​​គ្រាប់​ទី​១០០ ឲ្យ​ក្រុម​ FC Barcelona ​​ពេល​ឈ្នះ​ Athletic Bilbao ​យប់​មិញ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​សរុប​ ១២០​ប្រកួត រយៈពេល​៣​ឆ្នាំ។ ប្រិយ​មិត្ត​​​ឆ្ងល់​ទេ​ថា ​តើ​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​រូប​នេះ ​ស៊ុត​ដោយ​​របៀប​ណា ​និង​ស៊ុត​ចូល​នៅ​ពាន​រង្វាន់​ណា​ច្រើន​គ្រាប់​ជាង​គេ?

ក្រោយ​ផ្ទេរ​ពី​ក្លឹប​ហង្ស​ក្រហម​ Liverpool ទៅ​កីឡដ្ឋាន​ Camp Nou ​​និង​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ Barca ​តាំង​ពី​​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤ ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ លេង​បាន​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​ ដែល​អាច​ស៊ុត​ចូល​ទី​ស្ទើរ​តែ​គ្រប់​ប្រកួត។

១០០​គ្រាប់​របស់​ Suarez ​​ស៊ុត​ដោយ​ប្រើ​ជើង​ស្ដាំ​​៧១​គ្រាប់, ជើង​ឆ្វេង​១៨​គ្រាប់ និង​​ប្រើ​ក្បាល​​​១១​គ្រាប់ ដោយ​ស៊ុត​ចូល​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​​ La Liga ​​ច្រើន​ជាង​គេ​៦៨​គ្រាប់, UEFA Champions League ​១៧​គ្រាប់, Copa del Rey ​៨​គ្រាប់, FIFA Club World Cup ​៥​គ្រាប់, UEFA Super Cup ​១​គ្រាប់ និង​ Spanish Super Cup ​១​គ្រាប់។

កីឡាករ​វ័យ​​​២៩​ឆ្នាំ​រូប​នេះ​ ​ធ្លាប់​ស៊ុត​២​គ្រាប់​ក្នុង​១​ប្រកួត​បាន​ ១៤​ដង, ៣គ្រាប់​ក្នុង​១​ប្រកួត (Hat-trick) ​៨​ដង និង​​ធ្លាប់​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​១​ប្រកួត​ ២​ដង​ផង​ដែរ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ដូ​មី​ណូ​ភី​ហ្សា បាន​សម្ពោធ​ដាក់ អោយ​ប្រើប្រាស់​ប្រព័ន្ធ ​កុ... - 23/10/2017 18:22
  • Zidane: Ronaldo គឺជាកីឡាករឆ្នើម បំផុតរបស់គាត់ - 23/10/2017 18:19
  • លោកយាយអាយុ៩៣ឆ្នាំ ជនជាតិប្រេស៊ីលម្នាក់ នៅតែដណ្តើមបានមេដាយ ក្... - 23/10/2017 16:43
  • អាមេរិក ផ្ដោតសំខាន់លើសម្ពាធសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងកម្... - 23/10/2017 16:23
  • Man City ចង់បានខ្សែការពារ Mouctar Diakhaby - 23/10/2017 16:12
  • កុំភ្លេច! កម្ពុជាបើកទ្វារ ពហុកីឡដ្ឋានជាតិ ធ្វើម្ចាស់ផ្ទះ AFC... - 23/10/2017 16:10
  • លោក Mourinho ត្រៀមផ្ដល់កុងត្រាថ្មី ដល់កីឡាករ៤នាក់  - 23/10/2017 15:27
  • មីយ៉ាន់ម៉ាគ្រោងបាញ់ បង្ហោះផ្កាយរណបផ្ទាល់ខ្លួន MyanamrSat-2 ក... - 23/10/2017 15:15
  • ស៊ុយអែត ជម្រុញឲ្យកូរ៉េខាងជើង​ សងបំណុល ដែលជំពាក់៤៣ឆ្នាំ - 23/10/2017 15:03
  • យុគ ចិន្ដា អំពាវនាវឲ្យអ្នកសិល្បៈ ចូលរួម ក្នុងកម្មវីធី ឡើង គេ... - 23/10/2017 14:47
  • Top