ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ផ្ទុះ​ទំនាស់​ពាក្យ​សម្ដី​ រវាង​ប្រពន្ធ​ Rooney និង​ប្រពន្ធ​ Vardy នៅ​ក្នុង​បណ្ដាញ​សង្គម

អ្នក​ស្រី​ Coleen Rooney ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ Wayne Rooney និង​អ្នកស្រី Rebekah Vardy ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ Jamie Vardy បាន​ប៉ះ​សម្ដី​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ ដែល​ទាក់ទង​នឹង​ការ​បែកធ្លាយ​ព័ត៌មាន ​ផ្ទាល់​ខ្លួន​ទៅ​កាន់​សារព័ត៌មាន The Sun។

អ្នកស្រី Rooney បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ Twitter ថា

  • រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ មនុស្ស​ដែល​ខ្ញុំ​ទុក​ចិត្ត ហើយ​ Follow ខ្ញុំ​តាម​បណ្ដាញ​ Instagram បាន​ទម្លាយ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដែល​បង្ហោះ​ជា​រូបភាព ឬ Story ទៅ​កាន់​សារព័ត៌មាន​ The Sun ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្ញុំ។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ ហើយ​ក៏​រក​ឃើញ​វិធី​ម្យ៉ាង​គឺ ប្លុក​គ្រប់គ្នា​មិន​ឲ្យ​ចូល​មើល Story របស់​ខ្ញុំ ដោយ​លើកលែង​តែ​ Account មួយ​ទេ។ កន្លង​ជាង ៥ខែ រឿង​ប្រឌិត​ដែល​ខ្ញុំ​បង្ហោះ​ក្នុង​ Story ដូចជា​រឿង កំណត់​ភេទ​របស់​កូន​នៅ​ម៉ិកស៊ីកូ រឿង​ត្រលប់​ចូល​ធ្វើ​សិល្បៈ​ក្នុង​ទូរទស្សន៍ និង​រឿង​លិច​ទឹក​នៅ​ផ្ទះ​ថ្មី សុទ្ធ​តែ​បែក​ទៅ The Sun ទាំង​អស់។ វា​ពិត​ជា​ពិបាក​ណាស់ ដែល​អត់​ទ្រាំ​មិន​និយាយ​អ្វី​នោះ។ ខ្ញុំ​ក៏​ Screenshot ទុក​នូវ​អ្នក View Story របស់​ខ្ញុំ ដែល​មាន​តែ​ម្នាក់​គត់។ ម្នាក់​នោះ​គឺ... Account របស់ Rebeckah Vardy។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ប្រពន្ធ​របស់ Vardy ក៏​បង្ហោះ​តាម Instagram ឆ្លើយតប​ទៅ​វិញ​ថា៖

  • ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ឯង​តាម​ទូរស័ព្ទ ខ្ញុំ​សង្ឃឹម​ថា​ឯង​បាន​ Call មក​ខ្ញុំ​ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង។ មាន​អ្នក​កាសែត​ជា​ច្រើន​សួរ​ខ្ញុំ អំពី​រឿង​របស់​ឯង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ម៉េច​មិន​ Call ប្រាប់​ខ្ញុំ​ឲ្យ​ដូរ​ Password? ច្រើន​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​បាន​ចូល​លេង Account Instagram របស់​ខ្ញុំ សូម្បី​តែ​សប្ដាហ៍​នេះ​ Account ខ្ញុំ​បាន Follow មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​ផង។ តើ​ខ្ញុំ​បាន​អី​មក​វិញ ពី​លក់​ព័ត៌មាន​នេះ? ខ្ញុំ​មិន​ត្រូវ​ការ​លុយ​ទេ។ ខ្ញុំ​ចូលចិត្ត​ឯង​ខ្លាំង​ណាស់ Coleen ហើយ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ដែល​ឯង​បង្ហោះ​បែប​នេះ ជា​ពិសេស​ពេល​ដែល​ខ្ញុំ​កំពុង​តែ​មាន​ផ្ទៃ​ពោះ។ ខ្ញុំ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់ ដែល​ត្រូវ​តែ​បដិសេធ​រឿង​នេះ។ ឯង​គួរ​តែ​ Call មក​ខ្ញុំ​ពី​ដំបូង។

មិន​ទាន់​មាន​ការ​ឆ្លើយតប​បន្ត​ ពី​ប្រពន្ធ​របស់ Rooney ទេ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top