ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ក្មេង​ប្រុស​ស្បែក​ស ក្នុង​រូប​ថត ​មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា មុន​នឹង​ក្លាយ​ជា​កីឡាករ​ល្បី

រូបភាព​ក្មេង​ប្រុស​ ស្បែក​ស​ម្នាក់ ស្ថិត​ក្នុង​ចំណោម​យុវជនៗ​ ស្បែក​ខ្មៅ​ ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ចែកចាយ​ ជា​ច្រើន​ក្នុង​បណ្ដាញ​សង្គម។ តាម​ពិត​ក្មេង​ប្រុស​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​កីឡាករ John Guidetti។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ណៃរ៉ូប៊ី ដែល​ជា​រដ្ឋធានី​ប្រទេស​កេនយ៉ា ជាមួយ​ក្រុម​គ្រួសារ កាល​ពី​ឆ្នាំ២០០២ កំឡុង​ពេល​ដែល​គេ​មាន​អាយុ ១០​ឆ្នាំ នេះ​បើ​តាម​ប្រភព​មួយ​ចំនួន។ នៅ​ទីនោះ​ គេ​បាន​ហ្វឹកហាត់​បាល់ទាត់​ជាមួយ សាលា​បណ្ដុះបណ្ដាល​បាល់ទាត់​កេនយ៉ា។ សរុប​ទៅ​គេ​ចំណាយ​ពេល​ជាង​ ៥ឆ្នាំ​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​នេះ។

បកស្រាយ​នឹង​អាថ៌កំបាំង​ពី​ក្រោយ​រូបភាព សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​បាន​ទៅ​កេនយ៉ា នៅ​អាយុ ៣ឆ្នាំ ដោយសារ​តែ​ឪពុក​គេ​ធ្វើ​គ្រូ​បង្រៀន​ នៅ​ទីនោះ។ ក្នុង​សាលា​បាល់ទាត់ អត់​មាន​អាហារ និង​ខោអាវ​ទេ តែ​រាល់ថ្ងៃ​គេ និង​កីឡាករ​កេនយ៉ា​ដទៃ​ តែងតែ​សើចសប្បាយ​ជាមួយ​គ្នា។ Guidetti និយាយ​ថា គេ​ស្រលាញ់​មនុស្ស​ទាំង​នេះ​ណាស់។

John Guidetti កំពុង​តែ​លេង​នៅ​ក្លឹប​អេស្ប៉ាញ Alaves។ ប៉ុន្តែ​គេ​បាន​ផ្លាស់ប្ដូរ​ក្លឹប​ជា​ច្រើន​មក​ហើយ ដោយ​ពេល​ត្រលប់​មក​អឺរ៉ុប​វិញ​នៅ​ឆ្នាំ​២០០៨ គេ​មាន​ឈ្មោះ​នៅ Manchester City ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឲ្យ​ខ្ចី​ជើង​នៅ​ក្លឹប​ជា​ច្រើន​ដូចជា ក្លឹប​ស៊ុយអែត IF Brommapojkarna ក្លឹប​អង់គ្លេស Burnley រួច​ទៅ​ហុល្លង់​លេង​ឲ្យ Feyenood ក្រោយ​មក​ទៅ Celtic នៃ​ស្កុតឡែន បន្ត​មក​ទៀត​ក៏​ទៅ​អេស្ប៉ាញ​លេង​នៅ Celta de Vigo រួច​ក៏​លេង​ឲ្យ Alaves តាំង​ពី​ឆ្នាំ​២០១៨។

កីឡាករ​រូប​នេះ​បាន​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ចាប់​ពី​ឆ្នាំ២០១២​មក ដោយ​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​ជា​ច្រើន​៕

 

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top